តម្លៃមាសមកដល់ថ្ងៃអង្គារនេះបានស្ងប់ស្ងាត់មកវិញ
បន្ទាប់ពីបានហក់ឡើងថ្លៃកាលពីថ្ងៃម្សិលមិញ
ស្របពេលដែលប្រាក់ដុល្លារកំពុងជួញដូរក្នុងសញ្ញាណវិជ្ជមានបន្ទាប់ពីការបារម្ភរបស់អ្នកជួញដូរទៅ
លើស្ថានការណ៍ភូមិសាស្ត្រនយោបាយនៅឧបទ្វីបកូរ៉េបានធូរស្រាលបន្តិចវិញ។
ការជួញដូរមាសតាមស្បតបានធ្លាក់ថ្លៃអស់ ០,១%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ៣៣៣,០០ ដុល្លារក្នុងមួយអោននៅម៉ោង
៨:៣០
នាទីព្រឹកនេះបន្ទាប់ពីបានហក់ឡើងដល់តម្លៃជួញដូរខ្ពស់បំផុត ១
៣៣០,៤៧ ដុល្លារកាលពីថ្ងៃម្សិលមិញ
ដែលមិនធ្លាប់មាននោះឡើយគិតចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៦មក។
ចំណែកទីផ្សារមាសរបស់អាមេរិកវិញ បានឡើងថ្លៃ ០,៦%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ៣៣៨,៨០ ដុល្លារក្នុងមួយអោន។
ការធ្លាក់ចុះនៃតម្លៃមាសនេះគឺដោយសារតែអ្នកជួញដូរបង្វែរចំណាប់អារម្មណ៍ពីភាពតានតឹងនៃភូមិសាស្ត្រនយោបាយឧបទ្វីបកូរ៉េមកតាមដាននយោបាយអាមេរិកវិញ
ទាក់ទងទៅនឹងការរៀបចំគោលនយោបាយរូបិយប័ណ្ណ
និងការបង្កើនប្រាក់កម្ចីសម្រាប់កម្មវិធីសេដ្ឋកិច្ចរបស់ខ្លួន។
សហរដ្ឋអាមេរិកបានចោទប្រកាន់ដៃគូពាណិជ្ជកម្មរបស់កូរ៉េខាងជើងកាលពីថ្ងៃចន្ទម្សិលមិញថា
បានជួយដល់មហិច្ឆតាផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន
ហើយថាទីក្រុងព្យុងយ៉ាងកំពុងញាំងឲ្យមានសង្គ្រាមផ្ទុះឡើងបន្ទាប់ពីបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរកាលពីថ្ងៃអាទិត្យកន្លងទៅ។
មន្រ្តីសេតវិមានអាមេរិកបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា
ប្រធានាធិបតី Donald Trump បានយល់ស្រប ជាគោលការណ៍
ដើម្បីលុបចោលលើការកំណត់ព្រំដែនបំពាក់ក្បាលគ្រាប់មីស៊ីលនៅកូរ៉េខាងត្បូងបន្ទាប់ពីមានការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ការលុបចោលនេះ
គឺដើម្បីបើកលទ្ធភាពឲ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាទប់ទល់ទៅនឹងការវាយប្រហារណាមួយចេញពីកងយោធារបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
ចំណែកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិគឺលោកស្រី
Nikki Haley បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទម្សិលមិញដែរថា
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចង់ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
បោះឆ្នោតជាថ្មីដើម្បីដាក់ទណ្ឌកម្មដ៏ខ្លាំងបំផុតមួយមកលើកូរ៉េខាងជើង៕
ប្រភព៖ cnbc
No comments:
Post a Comment