ការជួញដូរនៅលើផ្សារភាគហ៊ុនអាស៊ីត្រូវបានជួញដូរឡើងថ្លៃ
នៅព្រឹកនេះ
បន្ទាប់ពីផ្សារភាគហ៊ុនអាមេរិកបានបិទបញ្ចប់ការជួញដូរក្នុងសញ្ញាណវិជ្ជមានក្នុងកំណត់ត្រាមិនធ្លាប់មានផងដែរកាលពីយប់មិញ
នៅពេលមានការលើកឡើងនៃការកំណែទម្រង់ពន្ធដារថ្មី និង
ការធ្លាក់ចុះនូវភាពភ័យខ្លាចរបស់អ្នកជួញដូរនានា។
សន្ទស្សន៍ជួញដូរនៅលើផ្សារភាគហ៊ុនជប៉ុន Nikkei 225 បានឡើងថ្លៃ
០,៣៩% ស្របពេលដែលលុយយ៉េនរបស់ខ្លួនបានធ្លាក់ថ្លៃបន្តិចវិញ។
ការឡើងថ្លៃ
នេះគឺដោយសារតែមានការគាំទ្រចេញពីភាគហ៊ុនរបស់ក្រុមហ៊ុននាំចេញធំៗរបស់ខ្លួនដែលត្រូវបានជួញដូរឡើងថ្លៃកាលពីម្សិលមិញ
ខណៈដែលសន្ទស្សន៍ជួញដូរនៅលើផ្សារភាគហ៊ុនកូរ៉េខាងត្បូង
បានប៉ះប៉ូវការជួញដូរធ្លាក់ថ្លៃនៅពេលចាប់ផ្តើមជួញដូរ
ហើយបានឡើងថ្លៃវិញក្នុងចំនួន ០,០៨% ព្រឹកនេះ។
ងាកទៅមើលសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនអូស្ត្រាលី S&P/ASX 200
បានឡើងថ្លៃដែរក្នុងចំនួន ០,៤៥%
ដោយក្នុងនោះវាបានរួមចំណែកយ៉ាងសំខាន់ពីភាគហ៊ុនរបស់ក្រុមហ៊ុនធំៗនានា។
ក្រុមហ៊ុនធនាគារត្រូវបានគេមើលឃើញថា
បានហក់ឡើងថ្លៃខ្ពស់ជាងគេចាប់ពី ១% ឡើងទៅ។
យ៉ាងណាមិញនៅលើទឹកដីចិនវិញ
ស្ថានភាពជួញដូរផ្សារភាគហ៊ុនរបស់ខ្លួនហាក់មិនសូវកាក់កបនោះទេនៅថ្ងៃនេះ។
សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនហុងកុង Hang Seng បានធ្លាក់ថ្លៃអស់០,៦%
ក្នុងថ្ងៃទី៣
ខណៈដែលសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនសៀងហៃបានធ្លាក់ថ្លៃអស់ ០,១៤%។
រីឯសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន Shenzhen វិញ
ធ្លាក់ថ្លៃតិចតួចប៉ុណ្ណោះត្រឹមចំនួន ០,០៣៥%។
លោក Steven Mnuchin
រដ្ឋលេខាធិការរតនាគារអាមេរិកបានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញថា
កំណែទម្រង់ពន្ធគួរតែត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី ១ ខែ
មករាឆ្នាំ
២០១៧កន្លងទៅម្ល៉េះព្រោះវាមានប្រយោជន៍ធំធេងសម្រាប់ជំរុញកំណើនសេដ្ឋកិច្ជជាតិ។
លោកបានថ្លែងទៅកាន់ស្ថានីយទូរទស្សន៍ CNBC បន្តទៀតថា
រដ្ឋបាលរបស់លោក Trump
គឺផ្តោតជាសំខាន់លើការធានាឲ្យមានកម្មវិធីកំណែទម្រង់ពន្ធដារដែលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំនេះ។
សេចក្តីថ្លែងការណ៍របស់លោក Mnuchin នេះហើយដែលបាន
គាំទ្រឲ្យមានកំណើនអត្រាការប្រាក់លើមូលបត្របំណុលរបស់អាមេរិកដូចការចេញផ្សាយជាសាធារណៈលើទិន្នន័យនេះ។
នេះក៏បានជំរុញផងដែរឲ្យទីផ្សារប្រាក់ដុល្លារចាប់ផ្តើមស្ទុះឡើងថ្លៃវិញធៀបទៅនឹងរូបិយប័ណ្ណសំខាន់ៗនានាដែលត្រូវបានជួញដូរនៅលើ
ទីផ្សារអន្តរជាតិកាលពីយប់មិញ និង នៅថ្ងៃនេះ។
ក្រៅពីនេះ
ការជួញដូរនៅលើផ្សារភាគហ៊ុនអាមេរិកក៏បានស្ទុះឡើងថ្លៃក្នុងកំណត់ត្រាផងដែរ
ដោយក្នុងនោះ ផ្សារភាគហ៊ុន Dow Jones បានឡើងថ្លៃ ០,២៨ ចំណុច
បិទការជួញដូរក្នុងតម្លៃខ្ពស់បំផុតមិនធ្លាប់មានពោលគឺ ២២ ១១៨,៨៦។
កាលពីថ្ងៃច័ន្ទកន្លងទៅនេះ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីម្តងទៀត
ទៅលើកូរ៉េខាងជើងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ក៏ប៉ុន្តែយោងតាមសារព័ត៌មានចេញផ្សាយរបស់ខ្លួនកាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានទាត់ចោលការដាក់ទណ្ឌកម្មនេះ ហើយថា
អាមេរិកនឹងទទួលលទ្ធផលដ៏ឈឺចាប់បំផុតនៅពេលខាងមុខ។
ភាពល្អប្រសើរឡើងវិញនៅលើទីផ្សារភាគហ៊ុន
និងទីផ្សារប្រាក់ដុល្លារនេះគឺមានការគាំទ្រផងដែរពីការធ្លាក់ចុះនៃការព្រួយបារម្ភទៅនឹងវិបត្តិនយោបាយក្នុងតំបន់ឧបទ្វីបកូរ៉េ
និងគ្រោះមហន្តរាយខ្យល់ព្យុះ Irma
ដែលបានបោកបក់ចូលទឹកដីអាមេរិកកាលពីចុងសប្តាហ៍កន្លងទៅ៕
ប្រភព៖ cnbc
No comments:
Post a Comment