ការជួញដូរមាសនៅ ថ្ងៃព្រហស្បតិ៍នេះហាក់មិនប្រែប្រួលខ្លាំងនោះទេ
បន្ទាប់ពីបានធ្លាក់ថ្លៃខ្លាំងដល់តម្លៃទាបបំផុតមិនធ្លាប់មាននៅ
ក្នុងរយៈពេល១ខែកន្លងទៅនេះកាលពីថ្ងៃម្សិលមិញ
នៅពេលមានពន្លឺចេញពីធនាគារកណ្តាលអាមេរិកក្នុងការដំឡើងអត្រាការប្រាក់នៅចុងឆ្នាំនេះ។
ការជួញដូរមាសតាមស្បតបានឡើងថ្លៃ ០,៣%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ២៨៤,៣៦ ដុល្លារក្នុងមួយអោន
បន្ទាប់ពីបានធ្លាក់ថ្លៃដល់តម្លៃ ១ ២៨០,៧២
អោនក្នុងមួយដុល្លារកាលពីថ្ងៃម្សិលមិញ
ដែលជាតម្លៃជួញដូរទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីថ្ងៃទី ២៥
សីហាមក។ យ៉ាងណាមិញ ទីផ្សារមាសរបស់អាមេរិកបានធ្លាក់ថ្លៃអស់ ០,១%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ២៨៧ ដុល្លារក្នុងមួយអោន។
ទីផ្សារជួញដូរមាសរងសម្ពាធជាបន្តបន្ទាប់នៅសប្តាហ៍នេះដោយសារតែ
ភាពសុទិដ្ឋិនិយមនៅក្នុងសេដ្ឋកិច្ចអាមេរិក
ជាមួយនឹងការបង្ហើបខ្លះៗពីតម្រុយនៃការចង់ដំឡើងអត្រាការប្រាក់ចេញពីធនាគារកណ្តាលអាមេរិកនៅចុងឆ្នាំនេះ។
ទន្ទឹមនឹងនេះ កាលម្សិលមិញ ប្រធានាធិបតីអាមេរិក Donald Trump
បានដាក់សំណើលើកម្មវិធីកំណែទម្រង់ពន្ធដារដ៏ធំបំផុតរបស់មហាអំណាចមួយនេះដែលមិនធ្លាប់មាននោះឡើយនៅក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកសម្រាប់ជួយកាត់បន្ថយការបង់ពន្ធដល់ពលរដ្ឋរបស់ខ្លួនភាគច្រើន៕
ប្រភព៖ cnbc
No comments:
Post a Comment