ខាងក្រោមនេះជាព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗចំនួន៧ នៅជុំវិញពិភពលោកដែលនឹងកើតមានឡើងនៅក្នុងសប្តាហ៍នេះ។
តើមានអ្វីកើតឡើងខ្លះនៅក្នុងសប្តាហ៍នេះ? សូមតាមដានជាមួយ Channy ForeignExchange ទាំងអស់គ្នា!
១.ព័ត៌មានស្ដីពីសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅចក្រភពអង់គ្លេស (UK Consumer Price Index)
-កាលបរិច្ឆេទថ្ងៃទី១៣ កញ្ញា ម៉ោង ៣:៣០ នាទីទៀបភ្លឺយប់នេះ
-ផលប៉ះពាល់ដល់ទីផ្សារជួញដូរ EUR/GBP, GBP/USD
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅចក្រភពអង់គ្លេសប្រចាំខែកក្កដាបានកើនឡើងក្នុងអត្រា ២,៦% ដែលបង្ហាញពីសញ្ញាណកើនឡើងនៃអតិផរណាខ្ពស់ជាងបណ្តាប្រទេសដៃគូជួញដូរធំៗរបស់ខ្លួន។ សម្រាប់ខែសីហាកន្លងទៅគេរំពឹងថា អតិផរណារបស់ប្រទេសនេះកើនឡើងបន្ថែមទៀតក្នុងអត្រា ២,៨% ហើយការចរចាជាមួយសហភាពអឺរ៉ុបយ៉ាងត្រដាបត្រដួសទំនងជានឹងរក្សាលុយផោនឲ្យទទួលរងសម្ពាធតទៅទៀត។

២.ព័ត៌មានស្ដីពីសន្ទស្សន៍តម្លៃផលិតកម្មក្រុមហ៊ុនអាមេរិក( US Producer Price Index)
-កាលបរិច្ឆេទថ្ងៃទី ១៣ កញ្ញា ម៉ោង ៨:៣០ នាទីយប់ស្អែក
-ផលប៉ះពាល់ដល់ទីផ្សារជួញដូរ USD/JPY, EUR/USD
សន្ទស្សន៍តម្លៃផលិតកម្មក្រុមហ៊ុនអាមេរិក( US Producer Price Index) បានធ្លាក់ចុះក្នុងអត្រា -០,១% កាលពីចេញផ្សាយលើកមុនដែលបង្ហាញពីភាពរកាំរកូសក្នុងវិស័យផលិតកម្មរបស់ប្រទេសនេះ។ លទ្ធផលនេះបានធ្វើឲ្យការិយាល័យវិភាគស្ថិតិការងាររបស់ខ្លួនបានតាមដានលើការផ្លាស់ប្ដូរតម្លៃនានានៅក្នុងសង្វាក់ទំនិញប្រើប្រាស់ទាំងអស់ ព្រោះវាជាសូចនាករដ៏សំខាន់សម្រាប់ចង្អុលបង្ហាញពីកំណើនអតិផរណា និង សេដ្ឋកិច្ចរបស់ខ្លួនទាំងមូល។ សន្ទស្សន៍តម្លៃផលិតកម្មនេះត្រូវគេរំពឹងថា នឹងមានកំណើន ០,៣%។

៣.ព័ត៌មានស្ដីពីការផ្លាស់ប្ដូរអត្រាគ្មានការងារធ្វើរបស់អូស្ត្រាលី
-កាលបរិច្ឆេទថ្ងៃទី ១៤ កញ្ញា ម៉ោង ៨:៣០ នាទីព្រឹក
-ផលប៉ះពាល់ដល់ទីផ្សារជួញដូរ AUD/USD, AUD/NZD
កាលពីខែកក្កដាកន្លងទៅ វិស័យការងាររបស់អូស្ត្រាលីបានបន្ថែមការងារចំនួន ២៧ ០០០ កន្លែងដែលជាកំណើនខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ។ អត្រាគ្មានការងារធ្វើបានធ្លាក់ចុះមកត្រឹម ៥,៦% ព្រមទាំងមានការព្យាករណ៍ទុកជាមុនថា ការងារនឹងកើនឡើងចំនួន ២៤ ០០០ កន្លែងបន្ថែមទៀតសម្រាប់ខែសីហាកន្លងទៅ ខណៈដែលអត្រាគ្មានការងារធ្វើអាចនឹងនៅថេរក្នុងចំនួនដដែល។

៤.ព័ត៌មានស្ដីពីសេចក្តីសម្រេចដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលស្វីស (SNB)
-កាលបរិច្ឆេទថ្ងៃទី ១៥ កញ្ញា ម៉ោង ៣:៣០ នាទីព្រឹក
-ផលប៉ះពាល់ដល់ទីផ្សារជួញដូរ EUR/CHF, CHF/USD
ធនាគារកណ្តាលរបស់ស្វីស (Swiss National Bank) បានរក្សាអត្រាការប្រាក់ឲ្យស្ថិតនៅចំនួនទាបត្រឹម ០,៧៥% ខណៈដែលខ្លួនមិនទាន់មើលឃើញពីគោលនយោបាយណាមួយងាយស្រួលជាងនេះនៅឡើយទេ។ អត្រាការប្រាក់ស្ថិតនៅក្នុងស្ថានភាពអវិជ្ជមាន និងឆន្ទៈរបស់ធនាគារកណ្តាលនឹងធ្វើអន្តរាគមន៍ ប្រសិនបើភាពរឹងមាំនៃប្រាក់ហ្វ្រង់ស្វីសស្ថិតនៅក្រៅគោលដៅដែលខ្លួនចង់បាន។ ក៏ប៉ុន្តែការដែលវាធ្លាក់ថ្លៃកាលពីខែមុន និង ស្របពេលដែលធនាគារកណ្តាលនានានៅជុំវិញពិភពលោក បានងាកមកចាប់ផ្តើមអនុវត្តគោលនយោបាយរក្សាតុល្យភាពអត្រាការប្រាក់ឲ្យនៅធម្មតា នេះទំនងជាធ្វើឲ្យធនាគារកណ្តាលរបស់ស្វីស សម្រេចចិត្តដូចគ្នានេះ។ ក៏ប៉ុន្តែអ្នកវិភាគបានរំពឹងទុកជាមុនថា ស្ថាប័ននេះនឹងមិនផ្លាស់ប្ដូរអត្រាការប្រាក់ជាថ្មីនោះទេ។

៥.ព័ត៌មានស្ដីពីសេចក្តីសម្រេចដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអង់គ្លេស
-កាលបរិច្ឆេទថ្ងៃទី ១៥ កញ្ញា ម៉ោង ៦ ព្រឹក
-ផលប៉ះពាល់ដល់ទីផ្សារជួញដូរ EUR/GBP, GBP/USD
ធនាគារកណ្តាលអង់គ្លេសត្រូវបានគេចាត់ទុកថា ជាធនាគារដែលមានភាពយឺតយ៉ាវបំផុតនៅក្នុងប្រវត្តិសាស្ត្រដែលមិនបានដំឡើងអត្រាការប្រាក់អ្វីសោះ។ នៅពេលបច្ចុប្បន្ន ស្ថាប័ននេះនៅតែសម្រេចរក្សាអត្រាការប្រាក់ឲ្យនៅទាមដដែល ពោលគឺ ០,២៥% ខណៈដែលសេដ្ឋកិច្ចរបស់ខ្លួនកំពុងនៅមានការព្រួយបារម្ភនៅឡើយ ជាពិសេសក្រោយបោះឆ្នោតផ្តាច់ខ្លួនចាកចេញពីសហភាពអឺរ៉ុប។ ការចេញផ្សាយស្តីអំពីអតិផរណាកាលពីដើមសប្តាហ៍នេះអាចផ្តល់កម្លាំងចិត្ត រុញច្រានបន្ថែមទៀតសម្រាប់ខ្លួនដើម្បីពិចារណាពីការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុម្តងទៀត។

៦. ព័ត៌មានស្តីពីទិន្នន័យថ្លៃទំនិញប្រើប្រាស់របស់អាមេរិក (US Consumer Price Index)
-កាលបរិច្ឆេទថ្ងៃទី ១៥ ម៉ោង ៧:៣០ នាទីយប់
-ផលប៉ះពាល់ដល់ទីផ្សារជួញដូរ EUR/USD
ងាកទៅមើលសេដ្ឋកិច្ចអាមេរិកវិញ តម្លៃទំនិញប្រើប្រាស់ (consumer prices) របស់ប្រទេសនេះបានមានកំណើន ១,៧% កាលពីខែកក្កដាកន្លងទៅ ពោលគឺនៅទាបជាងការព្យាករណ៍ទៅលើកំណើនអត្រាអតិផរណាដែលថា វាអាចមានកំណើនដល់ទៅ ១,៨%។ ក៏ប៉ុន្តែគេសង្ឃឹមថា អត្រាអតិផរណានឹងល្អប្រសើរជាងខែមិថុនាកន្លងទៅសម្រាប់ខែសីហានេះ។

៧.ព័ត៌មានស្តីពីទិន្នន័យលក់រាយរបស់អាមេរិក (Retail Sales)ប្រចាំខែសីហា
កាលបរិច្ឆេទថ្ងៃទី ១៥ ម៉ោង ៧:៣០ នាទីយប់
ផលប៉ះពាល់ដល់ទីផ្សារជួញដូរ USD/JPY, EUR/USD
ពីមួយខែទៅមួយខែកំណើនលក់រាយនៅអាមេរិកបានកើនឡើង ០,៦% ក្នុងខែកក្កដាកន្លងទៅ ពីកំណើន ០,៣% កាលពីខែមិថុនា។ កំណើនប្រចាំខែកក្កដា មានចំនួនមួយខ្ពស់ជាងការព្យាករណ៍ដែលថា វាអាចមានកំណើនត្រឹមតែ ០,៤% ខណៈដែលស្ថានភាពទីផ្សារលក់រាយនេះមានភាពល្អប្រសើរឡើងចាប់តាំងពីខែចុងខែធ្នូឆ្នាំ ២០១៦មក។ ក៏ប៉ុន្តែ គេបានព្យាករណ៍ថា សម្រាប់ខែសីហានេះវានឹងធ្លាក់ចុះអស់ ០,២៥%៕

ប្រភព៖ Forex.info
No comments:
Post a Comment