មាស​ស្ទុះ​​ឡើង​ថ្លៃ​កាន់តែ​ខ្ពស់​​​ថ្ងៃ​នេះ ក្រោយ​កូរ៉េខាងជើង​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​ជា​ថ្មី​ទៀត - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Monday, September 4, 2017

មាស​ស្ទុះ​​ឡើង​ថ្លៃ​កាន់តែ​ខ្ពស់​​​ថ្ងៃ​នេះ ក្រោយ​កូរ៉េខាងជើង​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​ជា​ថ្មី​ទៀត

នៅ​ថ្ងៃ​នេះ​ការ​ជួញដូរ​មាស​​បាន​ហក់​​​ឡើង​ដល់​​តម្លៃ​ជួញដូរ​មួយ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ជិត​១០​ខែ​កន្លង​ទៅ​ បន្ទាប់​ពី​អាវុធ​នុយក្លេអ៊ែរ​ដ៏​ថ្មី​បំផុត និង មាន​កម្លាំង​ខ្លាំងក្លា​បំផុត​មួយ​ត្រូវ​បាន​ធ្វើ​តេស្ត​ម្តង​ទៀត​បង្ក​ឲ្យ​អ្នក​ជួញដូរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​​កំពុង​មាន​ការ​ព្រួយបារម្ភ។

តម្លៃ​​ជួញដូរ​មាស​តាម​ស្បត​បាន​ឡើង​ថ្លៃ​បន្ត​ទៀត​ក្នុង​ចំនួន ០,៨% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ៣៣៥,៣១ ដុល្លារ​ក្នុង​មួយ​អោន បន្ទាប់​ពី​បាន​​ហក់​ឡើង​ថ្លៃ​ម្តង​រួច​ហើយ​នូវ​តម្លៃ​ជួញដូរ ១ ៣៣៦,៧៨ ដុល្លារ​ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ៩ វិច្ឆិកា​ឆ្នាំ ២០១៦​ម​ក ។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​ឡើង​ថ្លៃ​បាន​០,៨% ដែរ ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ៣៤០,៩០ ដុល្លា​រក្នុង​មួយ​អោន​នៅ​ម៉ោង ៨:៣០ នាទី​ព្រឹក​នេះ។
លុយ​យ៉េន​ជប៉ុន​ និង​​មូលប័ត្រ​បំណុល​របស់​ខ្លួន​ក៏​បាន​កើន​ឡើង​​ផង​ដែរ​​នៅ​ថ្ងៃ នេះ​ដោយសារ​ព័ត៌មាន​ដ៏​រជើបរជួល​នៃ​ការ​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​​ជា​ថ្មី​ទៀត​របស់​កូរ៉េខាងជើង។ ព័ត៌មាន​នេះ​ជា​ដំណឹង​មួយ​ដ៏​គួរឲ្យ​ព្រួយបារម្ភ​សម្រាប់​ទីផ្សារ​រូបិយប័ណ្ណ ហើយ​​​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផង​ដែរ​ដល់​ អនាគត​ទីផ្សារ​ភាគហ៊ុន​សាកលលោក​។
កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ កូរ៉េខាងជើង​បាន​​សាកល្បង​​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​​ជា​ថ្មី​ម្តង​ទៀត​ជា​លើក​ទី ៦ នូវ​អ្វី​ដែល​ខ្លួន​ពណ៌នា​ថា ​ជា​គ្រាប់បែក​អ៊ីដ្រូសែន​​ដ៏​មាន​​កម្លាំង​ខ្លាំងក្លា​​សម្រាប់​​បំពាក់​លើ​ក្បាល​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ។ ការ​ធ្វើតេស្ត​នេះ​បាន​​បង្ក​ឱ្យ​មាន​ការ​គំរាមកំហែង​​ និង​​មាន​ភាព​តានតឹង​ឡើង​វិញ​នៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ ជា​មួយ​​សារ​ឆ្លើយតប​ដ៏​ម៉ឺងម៉ាត់​របស់​អាមេរិក​ថា នឹង​វាយប្រហារ​​កម្ទេច​ប្រទេស​នេះ​ប្រសិន​បើ​ខ្លួន​ហ៊ាន​វាយប្រហារ​សម្ព័ន្ធ​មិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោនមែននោះ។
ងាក​មក​មើល​ស្ថានការណ៍​នៅ​កូរ៉េខាងត្បូង​វិញ កង​យោធា​របស់​ខ្លួន​បាន​និយាយ​ថា កងទ័ព​ជើង​អាកាស​និង​កងទ័ព​ជើង​គោក​របស់​ខ្លួន​បាន​ចាប់​ផ្តើម​​ធ្វើ​សមយុទ្ធ​យោធា​នៅ​ថ្ងៃ​នេះ​​​​​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​សាកល្បង​​ធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ ពោល​​គឺ​បាន​​​បង្កើន​​​សមយុទ្ធ​​បន្ថែម​ទៀត​​នៅ​កៀក​ទៅ​នឹង​​តំបន់​ដែល​ការ​ធ្វើតេស្ត​​អាវុធ​នុយក្លេអ៊ែរ​​ត្រូវ​បាន​​ធ្វើ​ឡើងតែម្តង។
ចំណែក​ស្ថានភាព​ចរចា​ពាណិជ្ជកម្ម​​រវាង​កាណាដា សហរដ្ឋអាមេរិក និង ម៉ិកស៊ិក​បាន​បង្ហាញ​សំណើ​បន្ថែម​ទៀត​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង​ (NAFTA) កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​​ ហើយ​ភាគី​ទាំងអស់​បាន​ព្យាយាម​​​ស្វែង​រក​ដំណោះស្រាយ​​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​រំលាយ​ចោល​ពី​លោក Trump។
ធនាគារ​កណ្តាល​អ៊ឺរ៉ុប​​ឯណោះ​វិញ ទំនង​ជា​នឹង​ប្រកាស​ពី​ការ​កាត់បន្ថយ​ការ​ទិញ​​មូលបត្រ​បំណុល​ប្រចាំខែ​របស់ខ្លួន​នៅ​ក្នុង​ខែ​តុលា​ ខាងមុខ ​នេះ​បើ​យោង​តាម​​ការ​ស្ទាបស្ទង់​មតិ​របស់​អ្នក​វិភាគ​សេដ្ឋកិច្ច​​​​ប្រចាំ​នៅ​សារព័ត៌មាន Reuters។ 
អ្នក​ជួញដូរ​រំពឹង​ថា ធនាគារ​កណ្តាល​​អាមេរិក​​ទំនង​ជា​ត្រូវ​រង់ចាំ​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ ២០១៨ ​ទើប​អាច​ដំឡើង​អត្រា​ការប្រាក់​របស់​ខ្លួន​ជា​ថ្មី​បាន​បន្ទាប់​ ពី​​របាយការណ៍​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សុក្រ​​សប្តាហ៍​មុន​​បាន​បង្ហាញ​ថា​  និយោជិក​បាន​បន្ថែម​ការងារ​តិច​ជាង​ការ​រំពឹង​ទុក​កាល​ពី​​ខែ​សីហា​កន្លង​ទៅ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad