លុយ​យ៉េន​ឡើង​​ថ្លៃ ខណៈ​​ការ​ប្រឈមមុខ​ដាក់គ្នា​នៅ​ឧបទ្វីប​កូរ៉េ​កើន​កម្តៅ​ឡើង​វិញ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, September 26, 2017

លុយ​យ៉េន​ឡើង​​ថ្លៃ ខណៈ​​ការ​ប្រឈមមុខ​ដាក់គ្នា​នៅ​ឧបទ្វីប​កូរ៉េ​កើន​កម្តៅ​ឡើង​វិញ

ការ​ជួញដូរ​​លុយ​យ៉េន​របស់​ជប៉ុន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ឡើង​ថ្លៃ​នៅ​ព្រឹក​ថ្ងៃ អង្គារ​នេះ ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​បាន​កើន​កម្តៅ​ឡើង​វិញ​​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អាមេរិក​និង​កូរ៉េខាងជើង​។

ព្រឹក​នេះ​ការ​ជួញដូរ​ប្រាក់​ដុល្លារ​បាន​ធ្លាក់​មក​ត្រឹម​តម្លៃ ១១១,៧៦០ យ៉េន​​វិញ ក្នុង​មួយ​ដុល្លារ​បន្ទាប់​ពី​​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១២,៥៣០ យ៉េន​ក្នុង​មួយ​ដុល្លារ​កាល​​ពី​ថ្ងៃ ច័ន្ទ​ម្សិលមិញ។ ចំណែក​ប្រាក់​អឺរ៉ូ​វិញ មាន​ការ​ប្រែប្រួល​តិចតួច​ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១៣២,៤៦០ យ៉េន​ក្នុង​មួយ​អឺរ៉ូ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ អស់​ជាង ១% កាល​ពី​យប់​មិញ។
ការ​ឡើង​ថ្លៃ​នៃ​លុយ​យ៉េន​របស់​ជប៉ុន​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​គឺ​លោក  Ri Yong Ho បាន​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​​ប្រចាំ​ឆ្នាំ​​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ម្សិលមិញ​​ដោយ​ចោទប្រកាន់​ថា លោក​ Donald Trump ប្រធានាធិបតី​អាមេរិក​ជា​អ្នក​ប្រកាស​សង្គ្រាម​​ប្រឆាំង​នឹង​ខ្លួន។ លោក​បាន​បន្ថែម​ថា កូរ៉េខាងជើង​នឹង​ប្រសិទ្ធិ​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​នឹង​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​អាមេរិក​ណា​​ដែល​ហ៊ាន​ហោះ​ចូល​ដែន​ឱកាស​កូរ៉េខាងជើង។
លុយ​ហ្វ្រង់ស្វីស​ដែល​ជា​រឿយៗ​​បាន​ឡើង​ថ្លៃ​ដូច​លុយ​យ៉េន​​ដែរ​នៅ​ពេល​ដែល​មាន​ភាព​តានតឹង​ភូមិសាស្រ្ត​នយោបាយ​នោះ បាន​ត្រូវ​ជួញដូរ​ក្នុង​តម្លៃ ០,៩៦៦៣ ហ្រ្វង់​ក្នុង​មួយ​ដុល្លារ បន្ទាប់​​ពី​បាន​ហក់​ឡើង​ថ្លៃ​បាន ០,៣% កាល​ពី​យប់មិញ។
ចំពោះ​សម្ពាធ​ប្រាក់​អឺរ៉ូ​គឺ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​​ប្រមុខ​ធនាគារ​កណ្តាល​របស់​ខ្លួន​គឺ​លោក Mario Draghi បាន​​លើក​ឡើង​​ពី​ភាព​ប្រែប្រួល​រូបិយប័ណ្ណ​​ក្នុង​តំបន់​ដែល​ជា​ប្រភព​​មួយ​បង្ហាញ​ពី​​ភាព​មិន​ច្បាស់លាស់​​របស់​ស្ថាប័ន​នេះ ក្នុង​ការ​​​ទាមទារ​ឱ្យ​មាន​ការ​ឃ្លាំមើល​។ លោក​បាន​អះអាង​​ទៀត​ថា  ការ​​កែលំអ​បន្ថែម​របស់​ ECB  នៅ​តែ​ត្រូវការ​ជា​ចាំបាច់ ពី​ព្រោះ​ការ​ផ្លាស់​ប្តូរ​ឆាប់រហ័ស​អាច​ជួយ​ដោះស្រាយ​ការងារ​របស់​ខ្លួន។
ងាក​ទៅ​មើល​ការ​ជួញដូរ​ប្រាក់​ដុល្លារ​នូវែលហ្សេឡង់​វិញ បាន​បន្ត​ធ្លាក់​ថ្លៃ​ទៀត​ពី​ថ្ងៃ​ម្សិលមិញ និង​បាន​ធ្លាក់​ថ្លៃ​អស់ ០,១៥% នៅ​ថ្ងៃ​នេះ ហើយ​ត្រូវ​​បាន​ជួញដូរ​ក្នុង​តម្លៃ ០,៧២៥៦ ដុល្លារ​។ កាល​ពី​យប់មិញ​វា​បាន​ធ្លាក់​ថ្លៃ​អស់ ១% បន្ទាប់​ពី​នាយករដ្ឋមន្ត្រី របស់​ខ្លួន​​ឈ្នះ​ឆ្នោត​ជា​ថ្មី​កាល​ពី​ថ្ងៃ​សៅ​កន្លង​ទៅ ប៉ុន្តែ​មិន​​ទទួល​បាន​​កៅអី​​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​នោះ​ឡើយ ដែល​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​​អាច​ប្រឈម​មុខ​ទៅ​នឹង​ភាព​តានតឹង​នយោបាយ​​ក្នុង​ប្រទេស​នេះ​នៅ​ពេល​ខាងមុខ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad