ប្រាក់​អឺរ៉ូ និង ដុល្លារ​កាណាដា​ឡើង​ថ្លៃ​ក្រោយ​ធនាគារ​កណ្តាល​របស់​ខ្លួន​ដំឡើង​អត្រា​ការប្រាក់​ជា​ថ្មី - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, September 7, 2017

ប្រាក់​អឺរ៉ូ និង ដុល្លារ​កាណាដា​ឡើង​ថ្លៃ​ក្រោយ​ធនាគារ​កណ្តាល​របស់​ខ្លួន​ដំឡើង​អត្រា​ការប្រាក់​ជា​ថ្មី

ប្រាក់​អឺរ៉ូ​កំពុង​មាន​សញ្ញាណ​វិជ្ជមាន​នៅ​មុន​កិច្ចប្រជុំ​របស់​ធនាគារ​កណ្តាល​​​របស់​ខ្លួន (ECB) បើក​​កិច្ចប្រជុំ​នៅ​ថ្ងៃ​នេះ ខណៈ​ដែល​ប្រាក់​ដុល្លារ​ក៏​​​ឡើង​ថ្លៃ​ដែរ​ក្នុង​តម្លៃ​ខ្ពស់​បំផុត​មួយ​មិន​​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​២​ ឆ្នាំ​កន្លង​ទៅ​នេះ បន្ទាប់​បី​ធនាគារ​កណ្តាល​កាណាដា (BoC) បាន​ប្រកាស​ដំឡើង​អត្រា​ការប្រាក់​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ​កាល​ពី​​​យប់មិញ។

ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​បាន​ឡើង​ថ្លៃ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៩២៨ ដុល្លារ​​ក្នុង​មួយ​អឺរ៉ូ។ ក៏ប៉ុន្តែ​​តម្លៃ​នេះ​នៅ​ទាប​នៅ​ឡើយ​បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ឡើង​ថ្លៃ ដល់​ទៅ ១,២០៧០ ដុល្លារ​ក្នុង​មួយ​អឺរ៉ូ​កាល​ពី​សប្តាហ៍​មុន​ដែល​ជា​តម្លៃ​ជួញដូរ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៥​មក។
គេ​សង្កេត​ឃើញ​ថា ​ប្រាក់​អឺរ៉ូ​បាន​បាត់បង់​សន្ទុះ​​ឡើង​ថ្លៃ​ចាប់​តាំង​ពី​​បាន​ហក់​ឡើង​ដល់​កម្រិត​​តម្លៃ​ខ្ពស់​បំផុត​​មួយ​នៅ​ក្នុង​រយៈពេល​​ជាង ២​ឆ្នាំ​កន្លង​ទៅ​នេះ​កាល​ពី​សប្តាហ៍​មុន។ ការ​ឡើង​ថ្លៃ​​នៃ​ប្រាក់​អឺរ៉ូ​​ត្រូវ​បាន​គេ​​រំពឹង​ទុក​​ថា​ ​វា​នឹង​ធ្វើ​ឲ្យ​​​យឺតយ៉ាវ​ដល់​​​​ផែនការ​​កាត់​បន្ថយ​ទិញ​ចូល​មូលបត្រ​បំណុល​របស់​ធនាគារ​កណ្តាល​​អឺរ៉ុប។
សេដ្ឋកិច្ចវិទូ​ចំនួន​ ១៥ ​រូប​ ក្នុង​ចំណោម​សេដ្ឋកិច្ចវិទូ​ ​៦៦ រូប​ដែល​បាន​ស្ទង់មតិ​ដោយ​​សារព័ត៌មាន​ Reuters បាន​និយាយ​ថា  ពួកគេ​រំពឹង​ថា ធនាគារ​កណ្តាល​អឺរ៉ុប​ នឹង​ប្រកាស​ពី​​ផែនការ​កាត់បន្ថយ​ទិញ​ចូល​មូលបត្រ​បំណុល​​ប្រចាំ​ខែ​របស់​ខ្លួន​នៅ​ក្នុង​កិច្ចប្រជុំ​គោលនយោបាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។
លោក  Tareck Horchani អ្នក​វិភាគ​ជាន់ខ្ពស់​របស់​ទីផ្សារ​រូបិយប័ណ្ណ​នៅ​ក្រុមហ៊ុន Saxo Markets ក្នុង​ប្រទេស​សិង្ហបុរី​បាន​លើកឡើង​ថា ប្រសិន​បើ​ប្រមុខ​ធនាគារ​កណ្តាល​អឺរ៉ុប​គឺ​លោក Draghi មិនបាន​មាន​ប្រសាសន៍​អ្វី​សោះ​ពី​ប្រាក់​អឺរ៉ូ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ នោះ​វា​នឹង​ធ្វើ​ឲ្យ​ប្រាក់​អឺរ៉ូ​កាន់តែ​ឡើង​ថ្លៃ។ ក៏ប៉ុន្តែ​វា​​អាច​ស្ថិត​នៅ​ទីតាំង​ Support ១,១៧ ទៅ ១,១៨ ដុល្លារ​ប្រសិន​បើ​លោក Draghi បង្ហើប​ខ្លះៗ​ពី​​ស្ថានភាព​ប្រាក់​អឺរ៉ូ។
ងាក​ទៅ​មើល​ការ​ជួញដូរ​លុយ​ដុល្លារ​កាណាដា​វិញ កំពុង​​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,២២៣៨ ដុល្លារ​កាណាដា​ក្នុង​មួយ​​ដុល្លារ បោល​គឺ​បាន​ឡើង​ថ្លៃ​កាន់តែ​ខ្ពស់​ពី​តម្លៃ​ជួញដូរ​ ១,២១៤០ ដុល្លារ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដែល​ជា​តម្លៃ​​ដ៏​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នោះ​ឡើយ​គិត​ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ ២០១៥​មក។ ការ​ឡើង​ថ្លៃ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ធនាគារ​កណ្តាល​របស់​ខ្លួន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ​កាល​ពី​ថ្ងៃ​ម្សិលមិញ។
ចំណែក​ការ​ជួញដូរ​ប្រាក់​ដុល្លារ​វិញ ហាក់​បាន​ធ្លាក់​ថ្លៃ​បន្តិច ពោល​គឺ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១០៩,០៧ យ៉េន​​ក្នុង​មួយ​ដុល្លារ​។ យ៉ាងណាមិញ តម្លៃ​នេះ​នៅ​តែ​ជា​តម្លៃ​មួយ​ខ្ពស់​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ​ដែល​វា​ត្រូវ​បាន​ជួញដូរ​ធ្លាក់​ថ្លៃ​ដល់​ទៅ ១០៨,៤៥ យ៉េន​ក្នុង​​មួយ​ដុល្លារ។ ការ​ឡើង​ថ្លៃ​​មក​វិញ​​នៃ​ប្រាក់​ដុល្លារ​កាល​ពី​ថ្ងៃ​ម្សិលមិញ​គឺ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​សង្ឃឹម​ខ្លះ​​ពី​ប្រធានាធិបតី Donald Trump លើ​ការ​​ស្នើសុំ​អនុម័ត​បង្កើន​ប្រាក់​កម្ចី​សម្រាប់​កសាង​សេដ្ឋកិច្ច​ជាតិ​ទៅ​សភា​ជាតិ​៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad