ផ្សារភាគហ៊ុន​អាស៊ី​ប្រែប្រួល​អ្វី​ខ្លះ​ថ្ងៃ​នេះ? - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, September 29, 2017

ផ្សារភាគហ៊ុន​អាស៊ី​ប្រែប្រួល​អ្វី​ខ្លះ​ថ្ងៃ​នេះ?

ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​បាន​ឡើង​ចុះ​មិន​ស្រប​គ្នា​នោះ​ទេ​នៅ​ក្នុង​ថ្ងៃ​នេះ បន្ទាប់​ពី​ការ​ជួញដូរ​ប្រាក់​ដុល្លារ​បាន​ស្ទុះ​ឡើង​ថ្លៃ​​ខ្ពស់​កាល​ពី​យប់មិញ​ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​កម្មវិធី​កំណែទម្រង់​ពន្ធដារ​របស់​អាមេរិក និង ទិន្នន័យ​សេដ្ឋកិច្ច​របស់​ជប៉ុន។

សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ជប៉ុន Nikkei 225 បាន​ធ្លាក់​ថ្លៃ​អស់ ០,២៩% បន្ទាប់​ពី​ការ​ជួញដូរ​ប្រាក់​ដុល្លារ​បាន​បង្ហាញ​សញ្ញាណ​វិជ្ជមាន​ខ្លាំង​កាល​ពី​យប់មិញ។ រីឯ​សន្ទស្សន៍​ជួញដូរ ​ផ្សារភាគហ៊ុន​កូរ៉េខាងត្បូង Kospi វិញ បាន​ឡើង​ថ្លៃ ០,៥៣% ខណៈ​ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម ក្រុមហ៊ុន​លក់រាយ និង ក្រុមហ៊ុន​ប្រេង​សុទ្ធតែ​បាន​ឡើង​ថ្លៃ​ដូចគ្នា។
យ៉ាងណាមិញ សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​អូស្ត្រាលី S&P/ASX 200 បាន​​ជួញដូរ​ក្នុង​សញ្ញាណ​អវិជ្ជមាន ​ក្នុង​អត្រា​ធ្លាក់​ថ្លៃ​អស់ ០,០៥%។ ចំណែក​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ហុងកុង Hang Seng បាន​ធ្លាក់​ថ្លៃ​ដែរ​អស់ ០,០៩% ផ្ទុយ​ពី​ផ្សារភាគហ៊ុន​សៀងហៃ​បាន​ឡើង​ថ្លៃ ០,២៧% និង ០,៥៥៥% សម្រាប់​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន Shenzhen។
ធនាគារ​​​ចិន OCBC បាន​ឱ្យ​ដឹង​​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​​ថា ទីផ្សារ​ភាគហ៊ុន​របស់​អាស៊ី​នឹង​​កើប​ប្រាក់​ចំណេញ​ច្រើន​នៅ​ថ្ងៃ​សុក្រ​​នេះ បន្ទាប់​ពី​ទិន្នន័យ​សេដ្ឋកិច្ច​នៅ​ក្នុង​ត្រីមាស​ទី២​បាន​បង្ហាញ​ទិសដៅ​វិជ្ជមាន​ច្រើន​ តួយ៉ាង​ដូច ជា​សេដ្ឋកិច្ច​ជប៉ុន​​ជា​ដើម។ ​ នៅ​សប្តាហ៍​ក្រោយ ទីផ្សារ​ជួញដូរ​មួយ​ចំនួន​​រួម​ទាំង​កូរ៉េខាងត្បូង និង ចិន នឹង​ត្រូវ​​ផ្អាក​​ការ​ជួញដូរ​​​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ដែល​នេះ​នឹង​មាន​ឥទ្ធិពល​ដល់​ការ​ជួញដូរ​ក្នុង​ថ្ងៃ នេះ។
ងាក​ទៅ​មើល​ស្ថានភាព​ជួញដូរ​នៅ​លើ​ផ្សារ​ភាគហ៊ុន​អាមេរិក​​វិញ បាន​បិទ​​ការ​ជួញដូរ​ក្នុង​តម្លៃ​ឡើង​ថ្លៃ​បន្ទាប់​ពី​មាន​ការ​ប្រកាស​ពី​គម្រោង​ពន្ធដារ​ថ្មី​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។  សន្ទស្សន៍​​ជួញដូរ​នៅ​​ក្នុង​ផ្សារភាគហ៊ុន  Dow Jones បា​ឡើង ​ថ្លៃ០,១៨% ឬ ស្មើ​នឹង​ ៤០,៤៩ ចំណុច​ បិទ​ការ​ជួញដូរ​ក្នុង​ទីតាំង​តម្លៃ ២២ ៣៨១,២១។
ទន្ទឹម​នឹង​នេះ​​ផង​ដែរ លោក​ស្រី Esther George ដែល​​ជា​​​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​មក​ពី​ទីក្រុង Kansas  បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​ថា ការ​បន្ត​​ដំឡើង​អត្រា​ការប្រាក់​ គឺ​វា​សមស្រប​ទៅ​ហើយ​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​អាម៉េរិក​បច្ចុប្បន្ន។ សារ​របស់​លោក​ស្រី​​នេះ​បាន​ផ្តល់​ក្តី​សង្ឃឹម​បន្ថែម​ទៀត​ពី​លើ​សារ​របស់​លោក​ស្រី Yellen ប្រមុខ​ធនាគារ​​កណ្តាល​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​លើ​គម្រោង​ចង់​ដំឡើង អត្រា​ការប្រាក់​នេះ។
​ងាក​មក​​មើល​អ្នក​ជួញដូរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​វិញ​ក៏​កំពុង​ចាប់​អារម្មណ៍​ផង​ដែរ​លើ​ទិន្នន័យ​សេដ្ឋកិច្ច​ជប៉ុន​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ព្រឹក​នេះ។ បើ​យោង​តាម​ទិន្នន័យ​រដ្ឋាភិបាល​បាន​បង្ហាញ​ថា សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​របស់​ប្រទេស​នេះ​បាន​ឡើង​ថ្លៃ ០,៧% ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នេះ​កាល​ពី​​ឆ្នាំ​ទៅ ហើយ​នេះ​បាន​ធ្វើ​ឲ្យ​វា​ឡើង​ថ្លៃ​ជាប់ៗ​គ្នា​នៅ​ក្នុង​រយៈពេល​៨​ខែ​​ក្នុង​ឆ្នាំ ២០១៧​នេះ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad