ការ​សាកល្បង​បាញ់មីស៊ីល​ជា​ថ្មី​របស់​កូរ៉េខាងជើង​​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​រង​សម្ពាធ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, September 15, 2017

ការ​សាកល្បង​បាញ់មីស៊ីល​ជា​ថ្មី​របស់​កូរ៉េខាងជើង​​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​រង​សម្ពាធ

ស្ថានភាព​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​​ព្រឹក​នេះ​បាន​ធ្លាក់​ថ្លៃ​​បន្ទាប់​ពី​មាន​ព័ត៌មាន​នៃ​ការ​បាញ់​មីស៊ីល​ជា​ថ្មី​ទៀត​របស់​កូរ៉េខាងជើង​​ហោះ​រំលង​ទឹកដី​ជប៉ុន​ ធ្លាក់​ចូល​ក្នុង​ដែន​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

សន្ទស្សន៍​​ជួញដូរ​នៅ​លើ​ទីផ្សារភាគហ៊ុន​កូរ៉េខាងត្បូង​ ​Kospiដែល​ស្ថិត​នៅ​ជាប់​នឹង​របង​កូរ៉េខាងជើង  បាន​​ទទួល​រង​សម្ពាធ​ភ្លាមៗ​នៅ​ពេល​មាន​ដំណឹង​​​នៃ​ការ​បាញ់មីស៊ីល​ជា​ថ្មី​របស់​ទីក្រុង​ព្យុងយ៉ាង ពោល​គឺ​វា​បាន​ធ្លាក់​ថ្លៃ​អស់​០,៣៦%។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ភាគហ៊ុន​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ក្រុមហ៊ុន​រថយន្ត​ធំៗ​នៅ​ក្នុង​ប្រទេស​នេះ​បាន​ធ្លាក់​ថ្លៃ​​ព្រោងព្រាត បន្ទាប់​​ពី​បាន​ជួញដូរ​ឡើង​ថ្លៃ កាល​ពី​ថ្ងៃ​ម្សិលមិញ។
ចំណែក​​សន្ទស្សន៍​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អូស្ត្រាលី S&P/ASX 200 ឯណោះ​វិញ បាន​ធ្លាក់​ថ្លៃ​ដែរ​​ក្នុង​ចំនួន ០,៦២% ដោយ​ក្នុង​នោះ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​រ៉ែ​បាន​ធ្លាក់​ថ្លៃ​ខ្ពស់​ដល់​ទៅ ១,៧%។ ក្រៅ​ពី​នោះ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធនាគារ និង​ក្រុមហ៊ុន​លក់រាយ​ផ្សេងៗ​ទៀត​ក៏​ស្ថិត​នៅ​ក្នុង​សញ្ញាណ​ជួញដូរ​អវិជ្ជមាន​ដែរ។ ក៏ប៉ុន្តែ​សន្ទស្សន៍​​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​​ជប៉ុន ​Nikkei 225 ​​បាន​ឡើង​ថ្លៃ ០, ១៥% ​ទៅ​វិញ។
ត្រឡប់​មក​មើល​សន្ទស្សន៍​ជួញដូរ​ផ្សារ​ភាគហ៊ុន​ចិន​វិញ គឺ​ត្រូវ​បាន​​ជួញដូរ​ក្នុង​សញ្ញាណ​អវិជ្ជមាន​ទាំងអស់។ ក្នុង​នោះ​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ ហុងកុង Hang Seng បាន​ធ្លាក់​ថ្លៃ​អស់ ០,៧% ខណៈ​ដែល​​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​​ចិន​ដីគោក សៀងហៃ បាន​​ធ្លាក់​ថ្លៃ​អស់ ០,៣៦% និង ផ្សារភាគហ៊ុន​ Shenzhen បាន​ធ្លាក់​ថ្លៃ បន្តិច​បន្តួច​ប៉ុណ្ណោះ​ត្រឹម ០,០២៦%។ 
នៅ​អាមេរិក​វិញ ផ្សារភាគហ៊ុន​របស់​ខ្លួន​​បាន​បិទ​បញ្ចប់​ការ​ជួញដូរ​ក្នុង​តម្លៃ​ឡើង​ថ្លៃ កាល​ពី​យប់មិញ ពោល​គឺ​​​ផ្សារភាគហ៊ុន Dow Jones ​បាន​ឡើង​ថ្លៃ ០,២% ឬ ស្មើ​នឹង ៤៥,៣ ចំណុច។ ក៏ប៉ុន្តែ ​ផ្សារភាគហ៊ុន Nasdaq​បាន​ធ្លាក់​ថ្លៃ​អស់ ០,៤៨%។
ទោះបី​ជា​បែប​នេះ​ក្តី ​អ្នក​ជួញដូរ​កំពុង​រីករាយ​ទៅ​នឹង​ទិន្នន័យ​ថ្លៃ​ទំនិញ​ប្រើប្រាស់​នៅ​អាមេរិក​ដែល​បាន​បង្ហាញ​ថា វា​មាន​កំណើន​ខ្ពស់​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ខែ​សីហា​កន្លង​ទៅ​នេះ ពោល​គឺ​​មាន​កំណើន ០,៤%។ ចំនួន​នេះ​ខ្ពស់​ជាង​ការ​ព្យាករណ៍​ធ្វើ​ឡើង​ដោយ​សារព័ត៌មាន Reuters ​ដែល​ថា វា​​អាច​មាន​កំណើន​ក្នុង​អត្រា​ត្រឹមតែ ០,៣% ប៉ុណ្ណោះ។ សុទិដ្ឋិនិយម​នៃ​របាយការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​ព្យាករណ៍​ថា ធនាគារ​កណ្តាល​អាមេរិក​ទំនង​អាច​ដំឡើង​អត្រា​ការប្រាក់​ជា​ថ្មី​នៅ​​ខែ​ធ្នូ​​ចុង​ឆ្នាំ​ខាងមុខ។
ត្រឡប់​ទៅ​មើល​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​វិញ យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters  បាន​ឲ្យ​ដឹង​ថា មីស៊ីល​មិន​ស្គាល់​អត្តសញ្ញាណ​​មួយ​បាន​ហោះ​រំលង​ទឹកដី​ជប៉ុន​មុន​ពេល​វា​ធ្លាក់​ចូល​ទៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​នៅ​ចម្ងាយ​ប្រមាណ ២ ០០០ គីឡូម៉ែត្រ​ភាគ​ខាងកើត​កោះ ហុកកៃដូ។ ជា​ការ​ឆ្លើយតប បន្ទាប់​ពី​​មាន​ការ​​បាញ់​​​មីស៊ីល​​របស់​កូរ៉េខាងជើង​ខាងលើ​នេះ កូរ៉េខាងត្បូង​ឯណេះ​វិញ​ក៏​បាន​​បាញ់​មីស៊ីល​របស់​ខ្លួន​​ភ្លាមៗ​ផង​ដែរ​​​​​ចូល​ទៅ​ក្នុង​សមុទ្រ​ជាប់​ព្រំដែន​កូរ៉េ​ខាងជើង​​៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad