ស្ថានភាព​​ជួញដូរ​ផ្សារភាគហ៊ុន​​អាស៊ី​ឡើង​​ថ្លៃ​ព្រឹក​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, September 7, 2017

ស្ថានភាព​​ជួញដូរ​ផ្សារភាគហ៊ុន​​អាស៊ី​ឡើង​​ថ្លៃ​ព្រឹក​នេះ

ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​វិជ្ជមាន​បន្ទាប់​ពី​ផ្សារភាគហ៊ុន Wall Street របស់​អាមេរិក​បាន​បិទ​បញ្ចប់​ក្នុង​តម្លៃ​ជួញដូរ​ឡើង​ថ្លៃ​ដែរ​កាល​ពី​យប់មិញ​នៅ​ពេល​ដែល​មាន​ពន្លឺ​ខ្លះៗ​​ក្នុង​​ចរន្ត​នយោបាយ​របស់​ខ្លួន។

សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ជប៉ុន Nikkei 225 បាន​ឡើង​ថ្លៃ ០,៤៨% ខណៈ​ដែល​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន កូរ៉េ​ខាងត្បូង​ Kopsi បាន​ឡើង​ថ្លៃ​ដល់​ទៅ ១,២១% បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ជាប់ៗ​គ្នា​នៅ​ក្នុង​រយៈពេល​៥​ថ្ងៃ​កន្លង​ទៅ។ ការ​ឡើង​ថ្លៃ​នៃ​ផ្សារភាគហ៊ុន​កូរ៉េ​ក៏​ដោយសារ​តែ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា និង ក្រុមហ៊ុន​លក់​រថយន្ត​របស់​ខ្លួន​បាន​ឡើង​ថ្លៃ​កប់ៗ​​នៅ​ថ្ងៃ​នេះ។
ងាក​ទៅ​មើល​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​អូស្ត្រាលី S&P/ASX 200 វិញ​បាន​ឡើង​ថ្លៃ​ចំនួន ០,៣១% ជា​មួយ​នឹង​ការ​ឡើង​ថ្លៃ​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍ ​និង ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​ផ្សេងៗ។ ចំណែក​ការ​ជួញដូរ​នៅ​លើ​ទី​​ផ្សារភាគហ៊ុន​ចិន​ សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ហុងកុង បាន​ឡើង​ថ្លៃ ០,៤៨% ខណៈ​ដែល​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​សៀងហៃ​ធ្លាក់​ថ្លៃ​បន្តិច​អស់ ០,៤% និង ផ្សារភាគហ៊ុន​ Shenzhen បាន​ឡើង​ថ្លៃ ០,២៨%។
កាល​ពី​យប់មិញ ទីផ្សារ​ភាគហ៊ុន​អាមេរិក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ឡើង​ថ្លៃ​ច្រើន​ ពោល​គឺ​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន  Dow Jones បាន​ឡើង​ថ្លៃ ០,២៥% ត្រូវ​បាន​ជួញដូរ​ក្នុង​ទីតាំង​តម្លៃ​ដល់ ២១ ៨០៧,៦៤។ ការ​ឡើង​ថ្លៃ​នេះ​ក៏​ដោយសារ​តែ​បរិបទ​​នយោបាយ​អាមេរិក​មាន​ភាព​ធូរស្រាល​ឡើង​វិញ​លើ​ភាព​ចម្រូងចម្រាស​នៃ​សំណើ​របស់​លោក Trump ក្នុង​ការ​​បង្កើត​ឲ្យ​មាន​ការ​បង្កើន​ប្រាក់​កម្ចី​សម្រាប់​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​លោក​ក្នុង​សភាជាតិ។
ខណៈ​ដែល​ស្ថានភាព​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​មិន​ទាន់​គួរឲ្យ​ទុកចិត្ត​នៅ​ឡើយ អ្នក​ជួញដូរ​កំពុង​ផ្តោត​អារម្មណ៍​ផង​ដែរ​លើ​កិច្ចប្រជុំ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប (ECB) នៅ​យប់​នេះ។ កិច្ចប្រជុំ​​ខាងលើ​​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រាក់​អឺរ៉ូ​កំពុង​ឡើង​ថ្លៃ​ខ្លាំង​ជា​បន្តបន្ទាប់​អស់​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ជា​មួយ​នឹង​ការ​រំពឹង​ទុក​ថា កិច្ចប្រជុំ​របស់​ធនាគារ​កណ្តាល​​​​អាច​​ផ្តល់​ផ្លែផ្កា​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ផែនការ​រូបិយវត្ថុ​នៅ​ក្នុង​តំបន់​នេះ។
កាល​ពី​​យប់មិញ​ ទីផ្សារ​រូបិយប័ណ្ណ​​មាន​ការ​ប្រែប្រួល​ខ្លាំង​ក៏​ដោយសារ​តែ​ធនាគារ​កណ្តាល​របស់​កាណាដា (BoC) បាន​ប្រកាស​ដំឡើង​អត្រា​ការប្រាក់​គោល​ក្នុង​អត្រា​ការប្រាក់​​រហូត​ដល់ ១%។ ការ​សម្រេចចិត្ត​នេះ​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ប្រាក់​ដុល្លារ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ​ហួស​ការ​រំពឹង​ទុក​ ពោល​គឺ​បាន​ឡើង​ថ្លៃ​​ស្រឺត​ភ្លាមៗ ដល់​ទៅ ១,២២២៩ ដុល្លារ​កាណាដា​ក្នុង​មួយ​ដុល្លារ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad