ផ្សារភាគហ៊ុន​អាស៊ី​​ស្ងប់ស្ងាត់​បន្តិច ​ក្រោយ​ទិន្នន័យ​​​​ផលិតកម្ម​ចិន​មាន​កំណើន​​​​ទាប​ជាង​ការ​រំពឹង​ទុក - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, September 14, 2017

ផ្សារភាគហ៊ុន​អាស៊ី​​ស្ងប់ស្ងាត់​បន្តិច ​ក្រោយ​ទិន្នន័យ​​​​ផលិតកម្ម​ចិន​មាន​កំណើន​​​​ទាប​ជាង​ការ​រំពឹង​ទុក

ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​ធំៗ​របស់​អាស៊ី​​នៅ​ព្រឹក​នេះ​មិន​មាន​ការ​ប្រែប្រួល​​ខ្លាំង​នោះ​ឡើយ បន្ទាប់​ពី​​អ្នក​ជួញដូរ​​មាន​​ការ​​ខកចិត្ត​ទៅ​នឹង​របាយការណ៍​ចេញផ្សាយ​​នៃ​​​ទិន្នន័យ​​ផលិតកម្ម​ចិន​នៅ​​ព្រឹក​នេះ​បាន​បង្ហាញ​ថា​ វា​​មាន​កំណើន​ទាប​ជាង​ការ​រំពឹង​ទុក​។

សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ជប៉ុន Nikkei 225 ​បាន​ធ្លាក់​​ចុះ បន្តិច​អស់​ចំនួន ០,០៣% បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ជាប់ៗ​គ្នា​អស់​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា។ ​នៅ​​កូរ៉េខាងត្បូង សន្ទស្សន៍​ជួញដូរ​​ផ្សារភាគហ៊ុន​ Kospi របស់​ខ្លួន​បាន​ឡើង​ថ្លៃ​បន្តិចបន្តួច​ប៉ុណ្ណោះ​​ត្រឹម ០,០៤% ខណៈ​ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ប្រេង និង​លក់រាយ​បាន​ធ្លាក់​ចុះ​​ច្រើន។
នៅ​អូស្ត្រាលី​វិញ សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ S&P/ASX 200 បាន​ធ្លាក់​ថ្លៃ​អស់ ០,១៩% ដោយសារ​តែ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិតកម្ម លក់រាយ និង ធនាគារ​បាន​​ធ្លាក់​ថ្លៃ​​ឡើង​ទៅ​មុខ​មិន​រួច។ រីឯ​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ចិន បាន​ធ្លាក់​ថ្លៃ ខ្លាំង​ដល់​តម្លៃ ០,៣៩% សម្រាប់​ផ្សារភាគហ៊ុន​ហុងកុង ០,១% សម្រាប់​ផ្សារភាគហ៊ុន​សៀងហៃ និង ០,១២៦% សម្រាប់​ផ្សារភាគហ៊ុន Shenzhen។
យោង​តាម​​ទិន្នន័យ​នៅ​ព្រឹក​មិញ​ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​បាន​បង្ហាញ​ថា កំណើន​ផលិតកម្ម​ចិន​បាន​កើន​ឡើង​ត្រឹមតែ ៦% ប៉ុណ្ណោះ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នេះ​កាល​ពី​ឆ្នាំ​ទៅ។ កំណើន​នេះ​​ទាប​ជាង​ការ​រំពឹង​ទុក​ដែល​ថា វា​អាច​មាន​កំណើន​ដល់​ទៅ ៦,៦% នេះ​បើ​យោង​តាម​ការ​ប្រជាមតិ​របស់​សារព័ត៌មាន Reuters។ រីឯ​ការ​លក់​រាយ​ក៏​មិន​បាន​មាន​កំណើន​ដល់​គោលដៅ​ ១០,៥% ដែរ ពោល​គឺ​មាន​កំណើន​ត្រឹមតែ ១០,១% ប៉ុណ្ណោះ។
ទិន្នន័យ​ខាងលើ​​នេះ​បាន​ធ្វើ​ឲ្យ​ការ​ជួញដូរ​ប្រាក់​ដុល្លារ​​អូស្ត្រាលី​ធ្លាក់​ថ្លៃ​ដែរ ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ០,៧៩៩៧ ដុល្លារ​បន្ទាប់​ពី​បាន​ហក់​ឡើង​ថ្លៃ​ដល់​តម្លៃ ០,៨០១៦ ដុល្លារ​កាល​ពី​ម្សិលមិញ។ ជា​ធម្មតា​ការ​ជួញដូរ​ប្រាក់​ដុល្លារ​ឡើង​ឬ​ចុះ​គឺ​អាស្រ័យ​លើ​ទិន្នន័យ​សេដ្ឋកិច្ច​ចិន ព្រោះ​ថា​​ចិន​ជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​មួយ​របស់​អូស្ត្រាលី។
ងាក​ទៅ​មើល​ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាមេរិក​វិញ បាន​បិទ​ការ​ជួញដូរ​​ក្នុង​តម្លៃ​​បំបែក​កំណត់ត្រា​ដដែល​បើ​ទោះបី​ជា​វា​មិន​បាន​ឡើង​ថ្លៃ​​ច្រើន​កាល​ពី​យប់មិញ​ក៏ដោយ ដោយ​ក្នុង​នោះ ​ផ្សារភាគហ៊ុន Dow Jones បាន​ឡើង​ថ្លៃ ០,១៨%។ ការ​ឡើង​ថ្លៃ​នេះ​បាន​កើន​មាន​ឡើង​នៅ​មុន​ពេល​របាយការណ៍​​អតិផរណា​របស់​ខ្លួន​ដែល​នឹង​ចេញផ្សាយ​នៅ​យប់​នេះ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad