ព្រឹត្តិការណ៍​​​សេដ្ឋកិច្ច​ពិភពលោក​សំខាន់ៗ​​​ចំនួន​៦ ​កើត​មាន​ក្នុង​សប្តាហ៍​នេះ ដែល​មាន​ឥទ្ធិពល​ដល់​ទីផ្សារ​ជួញដូរ​រូបិយប័ណ្ណ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, September 5, 2017

ព្រឹត្តិការណ៍​​​សេដ្ឋកិច្ច​ពិភពលោក​សំខាន់ៗ​​​ចំនួន​៦ ​កើត​មាន​ក្នុង​សប្តាហ៍​នេះ ដែល​មាន​ឥទ្ធិពល​ដល់​ទីផ្សារ​ជួញដូរ​រូបិយប័ណ្ណ

ខាងក្រោម​នេះ​ជា​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​៦ ​នៅ​ជុំវិញ​ពិភពលោក​ដែល​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​សប្តាហ៍​នេះ។ តើ​មាន​​អ្វី​កើត​ឡើង​ខ្លះ​នៅ​ក្នុង​សប្តាហ៍នេះ?


១.ព័ត៌មាន​ចេញ​ពី​​ធនាគារ​កណ្តាល​អូស្ត្រាលី  (RBA)
កាលបរិច្ឆេទ​ថ្ងៃ​​ទី ០៥ កញ្ញា
ផល​ប៉ះពាល់​ដល់​ទីផ្សារ​ជួញដូរ​​ AUD/USD, AUD/NZD

មាន​ការ​រំពឹង​ទុក​ថា ធនាគារ​កណ្តាល​អូស្ត្រាលី (RBA) នឹង​រក្សា​អត្រា​ការប្រាក់​បច្ចុប្បន្ន​​ដែល​មាន​ចំនួន ១,៥% សម្រាប់​​រយៈពេល​១៣ ខែ​ជាប់ៗគ្នា។  មាន​ការ​ស្នើសុំ​ចេញ​ពី​អភិបាល​ធនាគារ​នេះ​​ធ្លាប់​ស្នើ​​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​​ណាមួយ​​ជាជាង​ការ​ទម្លាក់​អត្រា​ការប្រាក់​​កាល​ពី​ខែ​សីហា​កន្លង​ទៅ  ខណៈ​ដែល RBA កំពុង​ស្ថិតនៅ​ក្នុង​ជំហរ​ដ៏​ចម្រូងចម្រាស​ដែល​ការ​កាត់បន្ថយ​អត្រា​​ការប្រាក់​អាច​បណ្តាល​ឱ្យ​តម្លៃ​​គេហដ្ឋាន​ និង​បំណុល​គ្រួសារ​របស់​ពលរដ្ឋ​មាន​ការ​កើនឡើង​។ការ​​ដំឡើង​​អត្រា​​ការ​ប្រាក់​គោល​អាច​នឹង​ជំរុញ​ឱ្យ​រូបិយប័ណ្ណ​របស់​ខ្លួន​ឡើង​ថ្លៃ ប៉ុន្តែ​ធនាគារ​កណ្តាល​មិន​ចង់​ធ្វើ​​នោះ​ឡើយ ព្រោះ​​កំពុង​ទប់ទល់​នឹង​​បញ្ហា​កំណើន​អតិផរណា​យឺតយ៉ាវ និង​​បញ្ហា​សេដ្ឋកិច្ច។
២.ព័ត៌មាន​​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ស្វីស​ប្រចាំត្រីមាស​ទី​២ (GDP)
កាលបរិច្ឆេទ​ថ្ងៃ​​ទី ០៥ កញ្ញា
ផល​ប៉ះពាល់​ដល់​ទីផ្សារ​ជួញដូរ EUR/CHF, CHF/USD

ទិន្នន័យ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ស្វីស​សម្រាប់​ត្រីមាស​ទី ១ នឹង​ត្រូវ​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​​ស្អែក​នេះ​ម៉ោង​​នៅ​ប្រទេស​ស្វីស។ ទិន្នន័យ​​នៅ​ឆមាស​ទី១ បាន​បង្ហាញ​ថា GDP របស់​ខ្លួន​បាន​កើន​ឡើង​លើស​ត្រីមាស​មុន​ក្នុង​ចំនួន ០,៣% ខណៈ​ដែល​កំណើន​ប្រចាំ​ឆ្នាំ​​មាន​ចំនួន ១,១%។ ទិន្នន័យ​​ថ្លៃ​ទំនិញ​ប្រើប្រាស់ (CPI) ក៏​នឹង​​បញ្ចេញ​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ដូចគ្នា​នេះ​ដែរ ដោយ​​វា​មាន​កំណើន​០,៣% នៅ​ត្រីមាស​មុន ហើយ​គេ​រំពឹង​ថា វា​នឹង​មាន​កំណើន ០,៥% ​នៅ​ត្រីមាស​ទី២​នេះ។ ដូច្នេះ​លុយ​​ហ្រ្វង់ស្វីស ឡើង​ចុះ​គឺ​អាស្រ័យ​លើ​ព័ត៌មាន​២​នេះ​ហើយ និង​ស្ថានភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​​នយោបាយ​សាកលលោក។
៣.ព័ត៌មាន​​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​​អូស្ត្រាលី​ប្រចាំ​ត្រីមាស​ទី​២​ (GDP)
កាលបរិច្ឆេទ​ថ្ងៃ​​ទី ០៦ កញ្ញា
ផល​ប៉ះពាល់​ដល់​ទីផ្សារ​ជួញដូរAUD/USD, AUD/NZD

ទិន្នន័យ​​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អូស្ត្រាលី  (GDP) នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ៦ កញ្ញា​​ខាងមុខ​នេះ​ជា​មួយ​នឹង​ការ​រំពឹង​ទុក​ថា វា​នឹង​អាច​​បន្ត​កើន​ឡើង ១,៨% ​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ឬ ស្មើ​នឹង ០,៨% ​ចាប់​ពី​ខែ​កក្កដា​កន្លង​ទៅ។ នេះ​រួមចំណែក​យ៉ាង​សំខាន់​ពី​វិស័យ​សំណង់ និង​វិស័យ​រ៉ែ​ដែល​បាន​រួមចំណែក​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​របស់​ខ្លួន ហើយ​​ការ​សម្រេចចិត្ត​ដំឡើង​អត្រា​ការប្រាក់​យ៉ាងណា​​របស់​ធនាគារ​កណ្តាល​នោះ គឺ​ត្រូវ​ស្ទាបស្ទង់​ទៅ​លើ​ទិន្នន័យ​ខាងលើ​នេះ​ផង​ដែរ។
៤.ព័ត៌មាន​​​​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​កាណាដា (BoC)
កាលបរិច្ឆេទ​ថ្ងៃ​​ទី ០៦ កញ្ញា
ផល​ប៉ះពាល់​ដល់​ទីផ្សារ​ជួញដូរ CAD/USD

គេ​មិន​រំពឹង​ថា ធនាគារ​កណ្តាល​កាណាដា​នឹង​​ផ្លាស់ប្ដូរ​​ចំនួន​អត្រា​ការប្រាក់​បច្ចុប្បន្ន​​របស់​ខ្លួន​​ឲ្យ​ខ្ពស់​ជាង​ចំនួន ០,៧៥% ដូច​ពេល​បច្ចុប្បន្ន​នោះ​ឡើយ។ ទិន្នន័យ​ GDP កាល​ពី​សប្តាហ៍​មុន​បាន​បង្ហាញ​នូវ​កំណើន​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ​ក្នុង​ចំនួន ៤,៥% ដែល​ជា​ចំនួន​មួយ​ខ្ពស់​ជាង​ការ​ព្យាករណ៍​​ដែល​ថា វា​អាច​មាន​ត្រឹមតែ​ចំនួន ៣,៧% ប៉ុណ្ណោះ ខណៈ​ដែល​វិស័យ​លំនៅឋាន​របស់​ខ្លួន​ក៏​ស្ថិត​នៅ​ក្នុង​សញ្ញាណ​វិជ្ជមាន​ទៀត។ ឱកាស​នៃ​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​ប្រទេស​នេះ គឺ​មាន​ចំនួន ៤១% ប៉ុណ្ណោះ។
៥.ព័ត៌មាន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​សម្រាប់​ត្រីមាស​ទី២
កាលបរិច្ឆេទ​ថ្ងៃ​​ទី ០៧ កញ្ញា
ផល​ប៉ះពាល់​ដល់​ទីផ្សារ​ជួញដូរ EUR/USD, EUR/GBP

​សេដ្ឋកិច្ច​របស់​​​ប្រទេស​​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បាន​បន្ត​ក្នុង​កំណើន​ប្រចាំ​ឆ្នាំ​ចំនួន​ ២,២%​  និង ០,៦% ធៀប​ទៅ​នឹង​​ត្រីមាស​ទី១។ ទិន្នន័យ​ជា​វិជ្ជមាន​កាល​ពី​សប្តាហ៍​មុន​របស់​បណ្តា​ប្រទេស​ទាំង​១៩​ក្នុង​តំបន់​នេះ បាន​រួមចំណែក​ដ៏​សំខាន់​ជួយ​ឲ្យ​ប្រាក់​អឺរ៉ូ​មាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ហក់​ឡើង​ថ្លៃ​ដល់​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​មក​នេះ។ ការ​ព្យាករណ៍​មុនៗ​បាន​បង្ហាញ​ថា កំណើន​ប្រចាំ​ឆ្នាំ​​នេះ​ត្រូវ​បាន​គេ​រំពឹង​ក្នុង​ចំនួន​ត្រឹមតែ ២,១% ប៉ុណ្ណោះ។
៦.ព័ត៌មាន​​​​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អឺរ៉ុប (ECB)
កាលបរិច្ឆេទ​ថ្ងៃ​​ទី ០៧ កញ្ញា
ផល​ប៉ះពាល់​ដល់​ទីផ្សារ​ជួញដូរ EUR/USD, EUR/GBP

ជា​មួយ​នឹង​​អត្រា​ការប្រាក់​​មិន​ប្រែប្រួល​ក្នុង​ចំនួន ០% ធនាគារ​កណ្តាល​អឺរ៉ុប​ត្រូវ​បាន​គេ​រំពឹង​ថា ទំនង​មិន​ចង់​ដំឡើង​អត្រា​ការប្រាក់​ណាមួយ​បន្ត​ទៀត​នោះ​ទេ​នៅ​ពេល​ខាងមុខ។ ​ប្រមុខ​ស្ថាប័ន​នេះ​គឺ​លោក Draghi  កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​បាន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​យ៉ាង​លម្អិត​​ពី​គោលនយោបាយ​រូបិយប័ណ្ណ​ក្នុង​តំបន់​នេះ​កាល​ពី​កិច្ចប្រជុំ​​នៅ​ Jackson Hole សហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ ស្ថាប័ន​នេះ​នឹង​ត្រូវ​តាមដាន​លើ​ទិន្នន័យ​នេះ​សិន ដែល​​អាច​ធ្វើ​ឲ្យ​ខ្លួន​​ផ្លាស់ប្ដូរ​ចិត្ត​បាន៕
ប្រភព៖ forex.info

No comments:

Post a Comment

Post Top Ad