ស្របពេលទីផ្សារមាស និងប្រាក់យ៉េនជប៉ុនកំពុងឡើងថ្លៃ
ការជួញដូរនៅលើទីផ្សារភាគហ៊ុនឯណេះវិញ
កំពុងរងសម្ពាធខ្លាំងជុំវិញភាពតានតឹងឡើងវិញនៃភូមិសាស្ត្រនយោបាយឧបទ្វីបកូរ៉េ
បន្ទាប់ពីប្រទេសនេះបានសាកល្បងធ្វើតេស្តអាវុធនុយក្លេអ៊ែរជាថ្មីទៀតកាលពីថ្ងៃអាទិត្យម្សិលមិញ។
ការជួញដូរនៅលើសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនជប៉ុន Nikkei 225
បានធ្លាក់ថ្លៃអស់ ០,៨៣%
ខណៈដែលសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនកូរ៉េខាងត្បូង Kospi
បានធ្លាក់ថ្លៃទាបជាងបន្តិចអស់ ០,៦២%។
ការធ្លាក់ថ្លៃនៃផ្សារភាគហ៊ុនកូរ៉េខាងត្បូងបានធ្លាក់ថ្លៃ
ភ្លាមៗក្រោយកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។
ងាកទៅមើលសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនអូស្ត្រាលី S&P/ASX 200
បានធ្លាក់ថ្លៃអស់ ០,៣១%
ដោយក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុនមកពីវិស័យផ្សេងៗសុទ្ធតែបានធ្លាក់ថ្លៃដូចគ្នា។
ភាគហ៊ុនដែលធ្លាក់ថ្លៃជាងគេគឺភាគហ៊ុនរបស់ក្រុមហ៊ុនហិរញ្ញវត្ថុដែលបានធ្លាក់ថ្លៃអស់
០,៤៦% ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុនរ៉ែមាសបានឡើងថ្លៃ
នៅពេលដែលទីផ្សារមាសកំពុងឡើងថ្លៃខ្លាំង។
ត្រឡប់ទៅមើលសន្ទស្សន៍ផ្សារភាគហ៊ុនចិនវិញ
មានការឡើងចុះមិនស្របគ្នា
នៅពេលស្ថានភាពនយោបាយនៅឧបទ្វីបកូរ៉េកើនឡើងកម្តៅឡើងវិញ។
សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនហុងកុង Hang Seng បានធ្លាក់ថ្លៃអស់ ០,៣៥%
ខណៈដែលសន្ទស្សន៍ផ្សារភាគហ៊ុនសៀងហៃបានឡើងថ្លៃ ០,២% និង
សន្ទស្សន៍ផ្សារភាគហ៊ុន Shenzhen បានឡើងថ្លៃ ០,១៨៤%។
ពាក់ព័ន្ធទៅនឹងស្ថានការណ៍នយោបាយនៅឧបទ្វីបកូរ៉េ
កូរ៉េខាងជើងបានអះអាងកាលពីថ្ងៃអាទិត្យថា
ខ្លួនបានធ្វើតេស្តសាកល្បងគ្រាប់បែកអ៊ីដ្រូសែដ៏ខ្លាំងក្លាមួយអាចបំពាក់លើក្បាលគ្រាប់នុយក្លេអ៊ែរក្នុងរយៈចម្ងាយបាន។
ការសាកល្បងនូវអ្វីដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនិយាយថា
គឺជាជោគជ័យដ៏ត្រចះត្រចង់បំផុត ត្រូវបានគេវាយតម្លៃថា
អាចមានកម្លាំងផ្ទុះដល់ទៅ ១០០ គីឡូតោន
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។
លោក Donald Trump
បានចាត់ទុកការធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើងថា
គឺមានលក្ខណៈញុះញង់បង្កឲ្យមានសង្គ្រាម និងគ្រោះថ្នាក់បំផុត។
នៅពេលមានសំនួរចោទសួរឡើងថា គួរតែមានអន្តរាគមន៍យោធាឬយ៉ាងណា លោក
Trump បាននិយាយថា ត្រូវរង់ចាំមើលស្ថានការណ៍នយោបាយបន្តទៀតសិន
ព្រមទាំងបានព្រមានថា
អាមេរិកនឹងកាត់ផ្ដាច់ពាណិជ្ជកម្មជាមួយប្រទេសទាំងឡាយណាដែលនៅតែបន្តធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង៕
ប្រភព៖ cnbc
No comments:
Post a Comment