ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ពិភពលោក​សំខាន់ៗ​ចំនួន​១៣ កើត​មាន​នៅ​ក្នុង​ខែ​កញ្ញា​​នេះ​​ដែល​អ្នក​ជួញដូរ​ត្រូវ​ដឹង! - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, September 8, 2017

ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ពិភពលោក​សំខាន់ៗ​ចំនួន​១៣ កើត​មាន​នៅ​ក្នុង​ខែ​កញ្ញា​​នេះ​​ដែល​អ្នក​ជួញដូរ​ត្រូវ​ដឹង!

នេះ​គឺ​ជា​ព្រឹត្តិការណ៍​​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ពិភពលោក​ដែល​​កើត​មាន​នៅ​​ក្នុង​ខែ​កញ្ញា​នេះ​ដែល​អ្នក​ជួញដូរ​ទាំងអស់​មិន​គួរ​មើល​រំលង​នោះ​ឡើយ​។ ចង់​ដឹង​ថា មាន​ព្រឹត្តិការណ៍​​អ្វី​ខ្លះ​កើត​មាន​ឡើង សូម​តាមដាន​ដូចខាងក្រោម៖

ថ្ងៃ​ទី​១ កញ្ញា៖ ព័ត៌មាន​ទិន្នន័យ​អត្រា​គ្នា​ការងារ (Unemployment Rate) និង ស្ថានភាព​​​ការងារ​នៅ​អាមេរិក(Non-Farm Payrolls )
អត្រា​​គ្មាន​ការងារ​ធ្វើ​នៅ​អាមេរិក​បាន​ធ្លាក់​ចុះ​​មក​ត្រឹម ៤,៣% កាល​ពី​ខែ​​កក្កដា ​ដែល​ជា​​​ចំនួន​ទាប​បំផុត​មួយ​មិន​ធ្លាប់​មាន​នៅ ក្នុង​រយៈពេល​១៦​ឆ្នាំ​កន្លង​ទៅ​នេះ។ ចំនួន​នេះ​​ក៏​នៅ​តែ​មិន​មាន​​ការប្រែប្រួល​ដែរ​សម្រាប់​ខែ​សីហា​​ តែ​ចំនួន​ការងារ​បាន​កើន​ឡើង ២០៩ ០០០ កន្លែង ខ្ពស់​ជាង​ការ​រំពឹង​ទុក​ដែល​ថា វា​មាន​ត្រឹមតែ ១៨៤ ០០០ កន្លែង​ប៉ុណ្ណោះ។
ថ្ងៃ​ទី ៦ កញ្ញា៖ ព័ត៌មាន​ទិន្នន័យ​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​ខែ​កក្កដា
ឧនភាព​ពាណិជ្ជកម្ម​អាមេរិក​បាន​ធ្លាក់​ចុះ​មក​​ត្រឹម​ចំនួន ៤៣,៦ ពាន់​លាន​ដុល្លារ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ពី​ចំនួន ៤៦,៤ ពាន់​លាន​ដុល្លារ​កាល​ពី​ខែ​ឧសភា។ ចំនួន​នេះ​ទាប​ជាង​ការ​ព្យាករណ៍​ដែល​ថា វា​មាន​ដល់​ទៅ ៤៥ ពាន់​លាន​ដុល្លារ​។ សញ្ញាណ​ជា​វិជ្ជមាន​នេះ​គឺ​ដោយសារ​តែ​បាន​ជួយ​ជ្រោមជ្រែង​ពី​​កំណើន​ទីផ្សារ​​នាំចេញ​របស់​ខ្លួន​។
ថ្ងៃ​ទី ៧ កញ្ញា៖ ព័ត៌មាន​អត្រា​កំណើន GDP នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ និង សេចក្តី​សម្រេច​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អឺរ៉ុប
សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា នឹង​​មាន​​កំណើន ២,២% នៅ​ក្នុង​ត្រីមាស​ដែល​បញ្ចប់​ទៅ​ត្រឹម​ខែ​មិថុនា​កន្លង​ទៅ ពី​កំណើន ១,៩% កាល​ពី​ត្រីមាស​ទី​១។ ចំណែក​​បញ្ហា​អត្រា​ការប្រាក់​វិញ គេ​រំពឹង​ថា នឹង​មិន​មាន​ការ​ប្រែប្រួល​អ្វី​ដែរ។ អត្រា​ការប្រាក់​គោល​នៅ​ក្នុង​តំបន់​នេះ​ស្ថិត​នៅ​ក្នុង​​អត្រា ០% ហើយ​នៅ​ពេល​ខាងមុខ​ក៏​គេ​រំពឹង​ថា ក៏​មិន​ត្រូវ​បាន​ដំឡើង​ជា​ថ្មី​ដែរ។
ថ្ងៃ​ទី​៨​ កញ្ញា​៖ ព័ត៌មាន​ទិន្នន័យ​ពាណិជ្ជកម្ម​អាល្លឺម៉ង់​និង ​អង់គ្លេស​​ប្រចាំ​ខែ​កក្កដា
អតិរេក​ពាណិជ្ជកម្ម​ (ស្ថានភាព​ដែល​ការ​នាំចេញ​ច្រើន​ជាង​ការ​នាំចូល​) របស់​​អាល្លឺម៉ង់​បាន​ថយ​ចុះ​មក​ត្រឹម​​ចំនួន ២២,៣  ពាន់​លាន​អ៊ឺរ៉ូ​ក្នុង​ខែ​មិថុនា​​កន្លង​ទៅ​ពី​ចំនួន ២៤,៥ ពាន់​លាន​អ៊ឺរ៉ូ​ក្នុង​ខែ​មិថុនា​ឆ្នាំ​ ២០១៦​។ ទន្ទឹម​នឹង​នេះ​ដែរ​  ឱនភាព​ពាណិជ្ជកម្ម​ចក្រភព​អង់គ្លេស​វិញ បាន​កើន​ឡើង​បន្ថែម​ទៀត​​​​​ចំនួន​ ២​ ពាន់​លាន​ផោន​ក្នុង​ខែ​មិថុនា​ដល់​​ចំនួន​សរុប​ ៤,៥៦  ពាន់​លាន​ផោន។ នេះ​​បាន​បង្ហាញ​ពី​ឱនភាព​ពាណិជ្ជកម្ម​ដ៏​​ខ្ពស់​​បំផុត​​មួយ​​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៦​មក  ​ហើយ​ការ​នាំចូល​វិញ​ មាន​ការ​កើនឡើង​ខ្ពស់​​ក្នុង​កំណត់​ត្រា​ចំនួន ៥៣,៩៥ ​ពាន់​លាន​ផោន។​
ថ្ងៃ​ទី ១២ កញ្ញា៖ ព័ត៌មាន​ស្ថានភាព​អត្រា​អតិផរណា​របស់​អង់គ្លេស​ប្រចាំ​ខែ​សីហា
អត្រា​អតិផរណា​របស់​អង់គ្លេស​ត្រូវ​បាន​​រាយការណ៍​ថា​ មាន​​​ចំនួន​ ២,៦% ក្នុង​ខែ​កក្កដា​​កន្លង​ទៅ​។ អត្រា​នេះ​គឺ​​មាន​ចំនួន​ដូចគ្នា​​ទៅ​​​នឹង​ខែ​មិថុនា​​ ហើយ​​ត្រូវ​បាន​​គេ​រំពឹង​ថា វា​ក៏​មិន​មាន​ការ​ផ្លាស់ប្ដូរ​ដែរ​នៅ​ក្នុង​​ខែ​សីហា​នេះ​។
ថ្ងៃ​ទី ១៣ កញ្ញា៖ ព័ត៌មាន​អត្រា​គ្មាន​ការងារ​ធ្វើ​របស់​​អង់គ្លេស​ប្រចាំ​ខែ​កក្កដា
អត្រា​គ្មាន​ការងារ​ធ្វើ​របស់​​អង់គ្លេស​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៤០​ឆ្នាំ​​មក​នេះ​​កាល​ពី​ខែ​មិថុនា​​កន្លង​ទៅ​មក​ចំនួន​ត្រឹមតែ​ ៤,៤%​ ប៉ុណ្ណោះ​​។ អត្រា​គ្មាន​ការងារ​ធ្វើ​សម្រាប់​ខែ​​កក្កដា​កន្លង​ទៅ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​មិន​​មាន​ការ​ផ្លាស់ប្ដូរ​នោះ​ទេ​។
ថ្ងៃ​ទី ១៤ កញ្ញា៖ ព័ត៌មាន​​នៃ​ការ​ដំឡើង​អត្រា​ការប្រាក់​​របស់​ធនាគារ​កណ្តាល​អង់គ្លេស (BoE) និង ទិន្នន័យ​​អត្រា​អតិផរណា​អាមេរិក (Fed)​ ប្រចាំ​ខែ​សីហា
ធនាគារ​កណ្តាល​អង់គ្លេស (BoE)​បាន​សម្រេចចិត្ត​រួចហើយ​ក្នុង​ការ​រក្សា​អត្រា​ការប្រាក់​របស់​ខ្លួន​​ឲ្យ​នៅ​ក្នុង​កម្រិត​មួយ​ទាប​ដដែល​​ពោល​គឺ ០,២៥% នៅ​ក្នុង​កិច្ចប្រជុំ​របស់​ខ្លួន​កាល​ពី​ខែ​សីហា​កន្លង​ទៅ។ ក្រុម​អ្នក​បង្កើត​គោលនយោបាយ​​ធនាគារ​កណ្តាល​របស់​ខ្លួន​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី​នេះ​ ហើយ​ការ​ផ្លាស់ប្ដូរ​អត្រា​ការប្រាក់​​នេះ​ទំនង​ជា​មិន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗ​នេះ​ឡើយ។ 
យ៉ាងណាមិញ ងាក​ទៅ​មើល​សេដ្ឋកិច្ច​អាមេរិក​វិញ តម្លៃ​ទំនិញ​ប្រើប្រាស់ (consumer prices) ​របស់​ប្រទេស​នេះ​​​បាន​មាន​កំណើន​ ១,៧% ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ពោល​គឺ​​​នៅ​ទាប​ជាង​ការ​ព្យាករណ៍​​​​​​ទៅ​លើ​​​កំណើន​​អត្រា​អតិផរណា​ដែល​​ថា​ វា​អាច​មាន​កំណើន​ដល់​ទៅ ១,៨%។ ក៏ប៉ុន្តែ​គេ​សង្ឃឹម​ថា អត្រា​អតិផរណា​នឹង​ល្អ​ប្រសើរ​ជាង​ខែ​មិថុនា​កន្លង​ទៅ​សម្រាប់​ខែ​សីហា​នេះ។
ថ្ងៃ​ទី ១៥ កញ្ញា៖ ព័ត៌មាន​ស្តីពី​ទិន្នន័យ​លក់រាយ​របស់​អាមេរិក (Retail Sales)​ប្រចាំ​ខែ​សីហា
ពី​មួយ​ខែ​ទៅ​មួយ​ខែ​កំណើន​លក់រាយ​នៅ​​អាមេរិក​បាន​កើន​ឡើង ០,៦% ​ក្នុង​ខែ​កក្កដា​កន្លង​ទៅ ពី​កំណើន ០,៣% កាល​ពី​ខែ​មិថុនា។ កំណើន​​ប្រចាំ​​ខែ​កក្កដា​ មាន​ចំនួន​មួយ​ខ្ពស់​ជាង​ការព្យាករណ៍​ដែល​ថា វា​អាច​មាន​កំណើន​ត្រឹមតែ ០,៤% ខណៈ​ដែល​ស្ថានភាព​ទីផ្សារ​​លក់​រាយ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ចាប់​តាំង​ពី​ខែ​ចុង​ខែ​ធ្នូ​ឆ្នាំ ២០១៦​មក។ ក៏ប៉ុន្តែ គេ​បាន​​ព្យាករណ៍​​​ថា សម្រាប់​ខែ​សីហា​នេះ​វា​នឹង​ធ្លាក់​ចុះ​អស់ ០,២៥%។
ថ្ងៃ​ទី ១៩ កញ្ញា៖ ព័ត៌មាន​ស្តី​ពី​សន្ទស្សន៍​​ទំនុកចិត្ត​​លើ​សេដ្ឋកិច្ច​អាល្លឺម៉ង់​ប្រចាំ​ខែ​កញ្ញា​នេះ
សន្ទស្សន៍​ទំនុកចិត្ត​​អ្នក​ប្រើប្រាស់​​លើ​សេដ្ឋកិច្ច​​​អាល្លឺម៉ង់ (Consumer Sentiment Index)​បាន​ធ្លាក់​ចុះ​កាល​ពី​ខែ​សីហា​កន្លង​ទៅ​មក​ក្នុង​ចំនួន​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ ២០១៦​មក។ សម្រាប់​ខែ​កញ្ញា​នេះ គេ​រំពឹង​ថា ទំនុកចិត្ត​អ្នក​ប្រើប្រាស់​នឹង​បន្ត​ធ្លាក់​ចុះ​ទៀត។
ថ្ងៃ​ទី ២០ កញ្ញា៖ ព័ត៌មាន​បទអត្ថាធិប្បាយ​នៃ​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក​ប្រចាំ​ខែ​សីហា
នៅ​ក្នុង​កិច្ចប្រជុំ​របស់​ខ្លួន​​​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ធនាគារ​កណ្តាល​អាមេរិក​​បាន​សម្រេច​រក្សា​អត្រា​ការប្រាក់​របស់​ខ្លួន​​ឲ្យ​នៅ​ដដែល​​ពី​ចំនួន ១% ដល់ ១,២៥% ។ គេ​រំពឹង​ថា ស្ថាប័ន​នេះ​នឹង​បញ្ជាក់​​ជា​ថ្មី​នូវ​អត្រា​ការប្រាក់​គោល​របស់​ខ្លួន​សម្រាប់​​​លទ្ធផល​កិច្ចប្រជុំ​នៅ​ក្នុង​ខែ​សីហា​កន្លង​ទៅ។
ថ្ងៃ​ទី ២១ កញ្ញា៖ ព័ត៌មាន​ទំនុកចិត្ត​អ្នក​ប្រើប្រាស់​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​​សម្រាប់​ខែ​កញ្ញា​នេះ
សន្ទស្សន៍​ទំនុកចិត្ត​អ្នក​ប្រើប្រាស់​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ (Eurozone’s consumer confidence index) បាន​​កើន​ឡើង​ពី​ចំនួន -១,៥ ទៅ -១,៧ កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។ ការ​រំពឹង​ទុក​នៅ​លើ​ទីផ្សារ គឺ​វា​នឹង​មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ​ធ្លាក់​មក​ត្រឹម​ចំនួន -១,២% សម្រាប់​ខែ​កញ្ញា​នេះ។
ថ្ងៃ​ទី ២៨ កញ្ញា៖ ព័ត៌មាន​ស្តី​ពី​ទំនុកចិត្ត​លើ​អាជីវកម្ម​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ និង អត្រា​គ្មាន​ការងារ​ធ្វើ​របស់​​អាល្លឺម៉ង់​​ប្រចាំ​ខែ​កញ្ញា និង​ទិន្នន័យ​អត្រា​កំណើន​ GDP របស់​អាមេរិក​ប្រចាំ​ត្រីមាស​ទី២
តួលេខ​ទំនុកចិត្ត​លើ​អាជីវកម្ម​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ (Eurozone’s business confidence index)បាន​ធ្លាក់​ចុះ​​មក​ត្រឹម ១,០៥ ពី​ចំនួន​ខ្ពស់​បំផុត ១,១៦ នៅ​ក្នុង​រយៈពេល​៦​​ឆ្នាំ​កន្លង​ទៅ​កាល​ពី​ខែ​មិថុនា។ តួលេខ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​ធ្លាក់​ចុះ​ទៀត​សម្រាប់​ខែ​សីហា និង ខែ​កញ្ញា​នេះ។ 
ទោះបី​ជា​បែប​នេះ​ក្តី អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​អាល្លឺម៉ង់​វិញ​បាន​ធ្លាក់​ចុះ​មក​​ត្រឹម​ចំនួន​មួយ​ល្អ​​ប្រសើរ​ ពោល​គឺ​មាន​ ៣,៨% សម្រាប់​ខែ​មិថុនា​កន្លង​ទៅ ដែល​ជា​អត្រា​មួយ​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ខែ វិច្ឆិកា​ឆ្នាំ ១៩៨០​មក។ ក៏ប៉ុន្តែ​គេ​រំពឹង​ថា វា​នឹង​មាន​កំណើន​ឡើង​វិញ ៥% សម្រាប់​ខែ​សីហា និង ខែ​កញ្ញា​នេះ។  
ចំណែក​​ស្ថានភាព​កំណើន​ GDP របស់​អាមេរិក​វិញ ទិន្នន័យ​បឋម​​បាន​បង្ហាញ​លទ្ធផល​ជា​វិជ្ជមាន​ដោយ​​​មាន​កំណើន ២,៦% នៅ​ក្នុង​ត្រីមាស​ទី ២​ឆ្នាំ ២០១៧​នេះ​ពី​​កំណើន ១,២% កាល​ពី​​ត្រីមាស​ទី១។ គេ​រំពឹង​ថា កំណើន​ GDP ជា​ផ្លូវការ​ របស់​អាមេរិក​នឹង​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ​សម្រាប់​ត្រីមាស​ទី​២​នេះ។
ថ្ងៃ​ទី ២៩ កញ្ញា៖ ព័ត៌មាន​ស្តី​ពី​អត្រា​កំណើន GDP របស់​អង់គ្លេស​ក្នុង​ត្រីមាស​ទី២
លទ្ធផល​ស្តី​ពី​ទិន្នន័យ​កំណើន​ GDP របស់​អង់គ្លេស​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៩ កញ្ញា​ខាងមុខ ខណៈ​ដែល​កាល​ពី​ត្រីមាស​ទី​១​កន្លង​ទៅ​វា​​មាន​កំណើន ២%។ ក៏ប៉ុន្តែ​ការព្យាករណ៍​បាន​លើក​ឡើង​ថា វា​នឹង​ធ្លាក់ចុះ​មក​វិញ​ត្រឹម​ចំនួន ១,៧% ៕
ប្រភព៖ Forex.info

No comments:

Post a Comment

Post Top Ad