ទីផ្សារ​ប្រេងឆៅ​​ប្រែប្រួល​ដល់​ណា​ហើយ? - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, September 1, 2017

ទីផ្សារ​ប្រេងឆៅ​​ប្រែប្រួល​ដល់​ណា​ហើយ?

ការ​ជួញដូរ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អាស៊ី​ព្រឹក​នេះ​បាន​ធ្លាក់​ថ្លៃ​វិញ ​បន្ទាប់​ពី​បាន​ជួញដូរ​ឡើង​ថ្លៃ​បន្តិ​ច​កាល​ពី​យប់​មិញ  បន្ទាប់​ពី​គ្រោះមហន្តរាយ​បង្ក​ឡើង​ពី​ព្យុះ Harvey មក​លើ​​ក្រុមហ៊ុន​អណ្តូង​ប្រេង​ជា​ច្រើន​នៅ​រដ្ឋ Texas កន្លង​ទៅ​នេះ​បាន​ធូរស្រាល​ឡើង​វិញ​។

សន្ទស្សន៍​​ជួញដូរ​ប្រេងឆៅ​របស់​អាមេរិក (WTI) ​បាន​ធ្លាក់​ថ្លៃ​អស់ ១៥ សេន ឬ​ស្មើ​នឹង ០,៥% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៤៦,៩៨ ដុល្លារ​ក្នុង​មួយ​បារ៉ែល បន្ទាប់​ពី​បាន​ហក់​ឡើង​ដល់​​ទៅ ២,៣% កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ចំណែក​ទីផ្សារ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​វិញ បាន​ធ្លាក់​ថ្លៃ​អស់ ១០ សេន​ថ្ងៃ​នេះ​ ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៥២,៧៦ ដុល្លារ​ក្នុង​មួយ​បារ៉ែល  បន្ទាប់​ពី​បាន​ហក់​ឡើង​ដល់​ទៅ ១,៥២ ដុល្លារ​ ឬ ស្មើ​នឹង ២,៩៩% កាល​ពី​ម្សិលមិញ។
តម្លៃ​ប្រេងសាំង​របស់​អាមេរិក​បាន​ឡើង​ថ្លៃ​ជាង ២៨% ដែល​មិន​ធ្លាប់​មាន​នោះ​ឡើយ​នៅ​ក្នុង​រយៈពេល​២​ឆ្នាំ គន្លង​ទៅ​នេះ ក្នុង​តម្លៃ​​​ជាង ២ ដុល្លារ​ក្នុង​មួយ​កាឡុង​​ជុំវិញ​ការ​ព្រួយបារម្ភ​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​ផ្គត់ផ្គង់​​ប្រេងសាំង​នៅ​មុន​ថ្ងៃ​បុណ្យ​ឈប់សម្រាក​ការងារ​ចូល​មក​ដល់​នៅ​ចុង​សប្តាហ៍​នេះ។
បើ​យោង​តាម​ការ​វាយតម្លៃ​ធ្វើ​ឡើង​ដោយ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​​ពលរដ្ឋ​អាមេរិក ៣៥ នាក់​បាន​ស្លាប់​​​ដោយសារ​ព្យុះ​ត្រូពិច Harvey កាល​ពី​​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ និង តំបន់​សំខាន់ៗ​នៅ​ក្នុង​​រដ្ឋ Texas ​បាន​ទទួល​រង​គ្រោះ​ទឹកជំនន់​យ៉ាង​ធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ​ វា​បាន​បង្ក​ឲ្យ​ក្រុមហ៊ុន​ប្រេង​មួយ​ចំនួន​ស្ថិត​នៅ​ក្នុង​តំបន់​នេះ​បាន​បិទទ្វារ​ផ្អាក​ការ​​ចម្រាញ់​​ប្រេង​ជា​បណ្ដោះអាសន្ន​​​​​ដែល​ការ​ផ្អាក​សកម្មភាព​ចម្រាញ់​ប្រេង​នេះ​​​មាន​ចំនួន​ស្មើ​នឹង​ ៤,៤ លាន​បារ៉ែល​ក្នុង​មួយ​​ថ្ងៃ។
​ការិយាល័យ​អនុវត្ដ​ច្បាប់​ស្ដីពី​សុវត្ថិភាព និង​បរិស្ថាន​នៃ​ក្រសួងមហាផ្ទៃ​អាមេរិក​បាន​និយាយ​ថា ​ផលិតកម្ម​​ប្រេង​ ចំនួន ១៣,៥% នៅ​ក្នុង​ឈូងសមុទ្រ​ម៉ិកស៊ិក​​ត្រូវ​បាន​បិទ​​ជា​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​សម្រេចចិត្ត​បញ្ចេញ​ប្រេង​ឆៅ​​ចំនួន ១ លាន​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​​​ពី​រោងចក្រ​ផលិត​ប្រេង​ក្នុង​រដ្ឋ Louisiana ​​​សម្រាប់​ផ្គត់ផ្គង់​​តម្រូវការ​​ ដែល​​នេះ​មិន​ធ្លាប់​មាន​​នោះ​ឡើយ​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​នេះ។
យ៉ាងណាក៏ដោយ ការ​ស្តុក​ប្រេងសាំង​របស់​មហាអំណាច​មួយ​នេះ​បាន​កើន​ឡើង​ចំនួន ៣៥ ០០០ បារ៉ែល​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ព្យាករណ៍​របស់​សារព័ត៌មាន Reuters ដែល​ថា វា​អាច​ធ្លាក់​ចុះ​ចំនួន ១ លាន​បារ៉ែល​​កាល​ពី​សប្តាហ៍​មុន​។ ចំណែក​តម្រូវ​ការ​ប្រេងសាំង​វិញ បាន​កើន​ឡើង​ក្នុង​កំណត់ត្រា​ខ្ពស់​បំផុត​ក្នុង​សប្តាហ៍​ដូចគ្នា​នេះ​ ពោល​​គឺ​មាន​ចំនួន ៩,៨៥ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​៕ 
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad