ទីផ្សារ​ភាគហ៊ុន​អាស៊ី​​ឡើង​ចុះ​មិន​ស្រប​គ្នា - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, September 28, 2017

ទីផ្សារ​ភាគហ៊ុន​អាស៊ី​​ឡើង​ចុះ​មិន​ស្រប​គ្នា

ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ឡើង​ចុះ​មិន​ស្រប​គ្នា បន្ទាប់​ពី​ទីផ្សារ​ភាគហ៊ុន​អាមេរិក​ត្រូវ​បាន​​បិទ​បញ្ចប់​ជួញដូរ​​ក្នុង​តម្លៃ​ឡើង​ថ្លៃ ក្រោយ​គម្រោង​ពន្ធដារ​ថ្មី​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​។

ទីផ្សារ​ភាគហ៊ុន​ជប៉ុន គឺ​ជា​ទីផ្សារ​ជួញដូរ​ឡើង​ថ្លៃ មុន​គេ​ក្នុង​ចំនួន ០,៣៥% ខណៈ​ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា និង ក្រុមហ៊ុន​​ហិរញ្ញវត្ថុ​ធំៗ​សុទ្ធតែ​បាន​ឡើង​ថ្លៃ​​ខ្ពស់។ ក៏ប៉ុន្តែ​​នៅ​​កូរ៉េខាងត្បូង​វិញ ​ផ្សារភាគហ៊ុន Kospi របស់​ខ្លួន​បាន​ធ្លាក់​ថ្លៃ​អស់ ០,២% ខណៈ​ដែល​ភាគហ៊ុន​របស់​​ក្រុមហ៊ុន​រថយន្ត និង ប្រេងឆៅ​របស់​ប្រទេស​នេះ​ក៏​ធ្លាក់​ថ្លៃ​ដែរ។
នៅ​អូស្ត្រាលី ផ្សារភាគហ៊ុន S&P/ASX 200 បាន​ឡើង​ថ្លៃ ០,១៣% ជា​មួយ​នឹង​ការ​ឡើង​ថ្លៃ​ខ្ពស់​​របស់​ក្រុមហ៊ុន​ព័ត៌មាន​វិទ្យា និង​ក្រុមហ៊ុន​លក់រាយ។ រីឯ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធនាគារ​វិញ បាន​ឡើង​ថ្លៃ តិចតួច​ប៉ុណ្ណោះ​ត្រឹម ០,២៧% ឡើង​​ទៅ។
ងាក​ទៅ​មើល​ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​ចិន​វិញ សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ហុងកុង Hang Seng បាន​ទទួល​រង​សម្ពាធ​ដោយ​បាន​ធ្លាក់​ថ្លៃ​អស់ ០,៣១% នៅ​ពេល​ចាប់​​ផ្តើម​បើក​ការ​ជួញដូរ។ ចំណែក​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ចិន​ដីគោក ដូច​ជា សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន សៀងហៃ​បាន​ធ្លាក់​ថ្លៃ​អស់ ០,១% និង សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន Shenzhen ​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ។
ផែនការ​ដែល​មាន​ការ​រំពឹង​ទុក​ខ្ពស់​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ពន្ធដារ​នៅ​អាមេរិក​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ដោយ​គណបក្ស​​សាធារណរដ្ឋ​កាល​ពី​ថ្ងៃ​ពុធ​​ម្សិលមិញ​។ សំណើ​នេះ​​នឹង​ធ្វើ​ឲ្យ​អត្រា​ពន្ធ​សាជីវកម្ម​​ធ្លាក់​មក​ត្រឹម ២០% ពី​ចំនួន​ ៣៥% និង​កាត់បន្ថយ​អត្រាពន្ធ​លើ​ប្រាក់​ចំណូល​​ពី​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​​ពី​អត្រា ៣៩,៦% មក​ត្រឹម៣៥% ​វិញ។
អ្នក​ជួញដូរ​នៅ​លើ ទីផ្សារ​អន្តរជាតិ​បាន​អបអរ​លើ​សំណើ​ពន្ធដារ​ថ្មី​នេះ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាមេរិក​បាន​បិទ​បញ្ចប់ ជួញដូរ​ឡើង​ថ្លៃ​ដែរ​កាល​ពី​យប់​មិញ។ ផ្សារភាគហ៊ុន Dow Jones បាន​ឡើង​ថ្លៃ ០,២៥%  ​នៅ​ក្នុង​កំណត់ត្រា​ខ្ពស់​បំផុត​មួយ​ជា​ថ្មី​ម្តង​ទៀត​កាល​ពី​យប់មិញ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad