តម្លៃមាសដែលបានស្ទុះឡើងថ្លៃកាលពីសប្តាហ៍មុន
កំពុងបន្តមានសម្ពាធធ្លាក់ថ្លៃ
កាន់តែខ្លាំងទៀតនៅថ្ងៃអង្គារនេះបន្ទាប់ពីបានធ្លាក់ថ្លៃកាលពីម្សិលមិញម្តងរួចមកហើយ។
ការធ្លាក់ថ្លៃនេះបានកើតមានឡើងនៅអំឡុងពេលទីផ្សារជួញដូរប្រាក់ដុល្លារមានសង្ឃឹមឡើងវិញ
ក្រោយក្តីបារម្ភរបស់អ្នកជួញដូរទៅលើវិបត្តិក្នុងតំបន់ឧបទ្វីបកូរ៉េ
និង ព្យុះ Irma បោកបក់មកលើទឹកដីអាមេរិកបានស្ងប់ស្ងាត់ទៅវិញ។
ការជួញដូរមាសតាមស្បត (Spot Gold) បានបន្តធ្លាក់ថ្លៃអស់ ០,១%
ទៀត ស្ថិតនៅក្នុងតម្លៃជួញដូរ ១ ៣២៥,៥៦ ដុល្លារក្នុងមួយអោននៅម៉ោង
៨:០០ ព្រឹកកន្លងទៅនេះ។ កាលពីម្សិលមិញ វាបានធ្លាក់ថ្លៃអស់ ១,៤%
ដែលជាការធ្លាក់ថ្លៃប្រចាំ
ថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មានគិតចាប់តាំងពីដើមខែកក្កដាឆ្នាំ
២០១៧នេះមក។ ចំណែកទីផ្សារមាសរបស់អាមេរិកវិញ បានធ្លាក់ថ្លៃអស់ ០,៤%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ៣៣០,០០ ដុល្លារក្នុងមួយអោន។
ងាកទៅមើលស្ថានការណ៍នយោបាយវិញ ចិន និង រុស្ស៊ី
បានចូលរួមក្នុងការបោះឆ្នោតជាឯកច្ឆន្ទមួយ
ដើម្បីដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសកូរ៉េខាងជើង
បន្ទាប់ពីធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី៦
កាលពីពេលថ្មីៗកន្លងទៅ។
ការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ទទួលបានលទ្ធផល ១៥-០
ដោយគាំទ្រលើសំណើនៃការដាក់ទណ្ឌកម្មរបស់អាមេរិក ចំនួន ៦ ធំៗដូចជា
ហាមឃាត់ការនាំចូលប្រេងកាត, ការនាំចេញវាយនភណ្ឌ,
បញ្ចប់កិច្ចសន្យាការងារក្រៅប្រទេស, បង្ក្រាបការរត់ពន្ធ,
បញ្ឈប់ការបណ្ដាក់ទុនជាមួយប្រទេសដទៃទៀត
និងការដាក់ទណ្ឌកម្មលើអង្គភាពរដ្ឋាភិបាលកូរ៉េខាងជើង។
អ្នកបង្កើតគោលនយោបាយធនាគារកណ្តាលអឺរ៉ុបចំនួនប្រាំមួយនាក់បានត្រៀមខ្លួនកាលពី
ថ្ងៃច័ន្ទម្សិលមិញនេះសម្រាប់ការវិលត្រឡប់មកវិញនៃការអនុវត្តសកម្មភាពរបស់ខ្លួនលើវិស័យរូបិយវត្ថុដោយសារតែកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នេះ
កំពុងបង្ហាញសញ្ញាណវិជ្ជមានកាន់តែខ្លាំងឡើង។
កាលពីម្សិលមិញនេះផងដែរ
ធនាគារកណ្ដាលរបស់ចិនបានលុបចោលវិធានការចំនួនពីរដែលត្រូវបានធ្វើឡើងសម្រាប់គាំទ្រប្រាក់យន់នៅពេលវាស្ថិតនៅក្រោមសម្ពាធជួញដូរ។
ចំណែកធនាគារកណ្តាលរុស្ស៊ីវិញ គេរំពឹងថា ស្ថាប័ននេះ
នឹងកំណត់កាត់បន្ថយអត្រាការប្រាក់ចំនួន ៨,៥%
នៅថ្ងៃសុក្រចុងសប្តាហ៍នេះ ដើម្បីទប់ទល់ទៅនឹងការធ្លាក់ចុះ
អត្រាអតិផរណាដ៏ច្រើនរបស់ខ្លួន៕
ប្រភព៖ cnbc
No comments:
Post a Comment