ការ​ធ្លាក់​ថ្លៃ​​​​ប្រាក់​ដុល្លារ​កំពុង​​ធ្វើ​ឲ្យ​ទីផ្សារ​ជួញដូរ​មាស​ស្ទុះ​ឡើង​ថ្លៃ​កាន់តែ​ខ្លាំង - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, September 8, 2017

ការ​ធ្លាក់​ថ្លៃ​​​​ប្រាក់​ដុល្លារ​កំពុង​​ធ្វើ​ឲ្យ​ទីផ្សារ​ជួញដូរ​មាស​ស្ទុះ​ឡើង​ថ្លៃ​កាន់តែ​ខ្លាំង

នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​តម្លៃ​មាស​បាន​បន្ត​ឡើង​ថ្លៃ​កាន់តែ​ខ្លាំង​បន្ត​​ពី​ថ្ងៃ​ម្សិលមិញ ខណៈ​ដែល​ទីផ្សារ​ប្រាក់​ដុល្លារ​កំពុង​ទទួល​រង​សម្ពាធ​ផ្ទួនៗ​​ទន្ទឹម​នឹង​​​ទិន្នន័យ​កំណើន​ទីផ្សារ​​ការងារ​​របស់​អាមេរិក​ទាប​ជាង​ការ​រំពឹង​ទុក និង ការ​ឡើង​ថ្លៃ​នៃ​ប្រាក់​អឺរ៉ូ។

ការ​ជួញដូរ​មាស​តាម​ស្បត បាន​ឡើង​ថ្លៃ​ដល់​តម្លៃ ១ ៣៥២,៦៤​ ដុល្លារ​ហើយ​នៅ​ព្រឹក​នេះ ដែល​ជា​តម្លៃ​ជួញដូរ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នោះ​ឡើយ​គិត​ចាប់​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៦​មក។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​បាន​ឡើង​ថ្លៃ ០,៣% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ៣៥៦,៤០ ដុល្លារ​ក្នុង​មួយ​អោន។
កាល​ពី​សប្តាហ៍​មុន ចំនួន​ពលរដ្ឋ​អាមេរិក​ដែល​បាន​ដាក់ពាក្យ​សុំ​អត្ថប្រយោជន៍​ពេល​គ្មាន​ការងារ​ធ្វើ​បាន​កើន​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​នោះ​ឡើយ​នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ។ បញ្ហា​នេះ គឺ​ដោយសារ​តែ​ពលរដ្ឋ​មួយ​ចំនួន​បាន​បាត់បង់​ការងារ​ធ្វើ​​នៅ​ក្រោយ​ពេល​គ្រោះមហន្តរាយ​ព្យុះ Harvey កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នៅ​រដ្ឋ Texas។
ងាក​ទៅ​មើល​ស្ថានភាព​តំបន់​ចាយប្រាក់​អឺរ៉ូ លោក Mario Draghi ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប​ (ECB) បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​ថា ការ​ឡើង​ថ្លៃ​​​ប្រាក់​អឺរ៉ូ​កំពុង​ថ្លឹងថ្លែង​​​បញ្ហា​​​​​អតិផរណា​​ក្នុង​តំបន់​នេះ​ ហើយ​វា​នឹង​ក្លាយជា​កត្តា​សំខាន់​សម្រាប់​ធនាគារ​កណ្តាល​នៅ​ខែក្រោយ​​ដើម្បី​សម្រេចចិត្ត​ថា​ នឹង​បន្ត​កម្មវិធី​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ដ៏​ធំ​របស់​ខ្លួន​នៅ​ឆ្នាំ​ ២០១៨ ទៀត​ឬ​យ៉ាងណា។
កាល​ពី​ថ្ងៃ​ម្សិលមិញ​ធនាគារ​កណ្តាល​អឺរ៉ុប បាន បន្ទាប​ការ​ព្យាករណ៍​​លើ​​អតិផរណា​របស់​ខ្លួន​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ភាព​រឹងមាំ​នៃ​ប្រាក់​អឺរ៉ូ​។ ប៉ុន្តែ​​ស្ថាប័ន​នេះ​បាន​ព្យាករណ៍​លើ​កំណើន​សេដ្ឋកិច្ច​មួយ​ចំនួន​​នៅ​ក្នុង​តំបន់​បន្ទាប់​ពី​វា​​បាន​បង្ហាញ​សញ្ញាណ​វិជ្ជមាន​ដ៏​ល្អ​បំផុត​មួយ​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​១​ទសវត្ស​កន្លង​ទៅ​នេះ។
ទិន្នន័យ​ផ្លូវការ​ដែល​បាន​ចេញផ្សាយ​ជា​បន្តបន្ទាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​បញ្ជាក់​ថា  សេដ្ឋកិច្ច​​​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​បាន​កើន​ឡើង​ក្នុង​កម្រិត​មួយ​ដ៏​រឹងមាំ​ក្នុង​រយៈពេល​បី​ខែ​រហូត​ដល់​ខែ​មិថុនា​​កន្លង​ទៅ​ដោយ​ភាគច្រើន​​បាន​រួមចំណែក​ពី​​​កំណើន​​តម្រូវ​ការ​ក្នុង​ស្រុក​ និង​ការ​វិនិយោគ។
ត្រឡប់​ទៅ​តាមដាន​​នយោបាយ​អន្តរជាតិ​វិញ កាល​ពី​ម្សិលមិញ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​​ថ្លែង​ថា  លោក​នឹង​មិន​ប្រើប្រាស់​យោធា​ប្រឆាំង​​ទៅ​នឹង​កូរ៉េខាងជើង​​នោះ​ឡើយ​ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​ពី​ប្រទេស​នេះ។ ​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​វា​អាច​កើត​មាន​ឡើង​មែន​នោះ វា​នឹង​ក្លាយ​ជា​​គ្រោះ​ដ៏​អាក្រក់​បំផុត​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad