ដុល្លារ​បន្ត​ឡើង​ថ្លៃ​ជា​ថ្មី​ទៀត​នៅ​ព្រឹក​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, September 14, 2017

ដុល្លារ​បន្ត​ឡើង​ថ្លៃ​ជា​ថ្មី​ទៀត​នៅ​ព្រឹក​នេះ

ការ​ជួញដូរ​ប្រាក់​ដុល្លារ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​បន្ត​ឡើង​ថ្លៃ​ទៀត​ដល់​តម្លៃ​ជួញដូរ​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៤​សប្តាហ៍​កន្លង​ទៅ​នេះ បើ​ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​រង់ចាំ​ទិន្នន័យ​អត្រា​អតិផរណា​របស់​អាមេរិក​ដែល​នឹង​ចេញផ្សាយ​នៅ​យប់​នេះ​ដើម្បី​ប្រមើល​មើល​ពី​លទ្ធភាព​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក។

ធៀប​ទៅ​នឹង​លុយ​យ៉េន នៅ​ព្រឹក​នេះ​ប្រាក់​ដុល្លារ​បាន​បន្ត​ឡើង​ថ្លៃ​ជា​ថ្មី​ចំនួន ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១០,៥៩ យ៉េន​ក្នុង​មួយ​ដុល្លារ​បន្ទាប់​​ពី​បាន​ហក់​​ឡើង​ថ្លៃ​ដល់​តម្លៃ ១១០,៦៩ យ៉េន​ក្នុង​មួយ​ដុល្លារ​ម្តង​រួច​មក​ហើយ​កាល​ពី​យប់មិញ។ តម្លៃ​នេះ គឺ​ជា​តម្លៃ​ជួញដូរ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៦ សីហា​មក។
ការ​ងើប​​ឡើង​​វិញ​នៃ តម្លៃ​ប្រាក់​ដុល្លារ​នៅ​សប្តាហ៍​​នេះ ​គឺ​បាន​ជួយ​ជ្រោមជ្រែង​ពី​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ​នៃ​​ស្ថានភាព​នយោបាយ​អន្តរជាតិ​ និង សេដ្ឋកិច្ច​អាមេរិក ខណៈ​ដែល​អត្រា​ការប្រាក់​លើ​មូលបត្រ​បំណុល​របស់​ខ្លួន​ក៏​​មាន​កំណើន​ផង​ដែរ។ កាល​ពី​សប្តាហ៍​មុន វា​បាន​ធ្លាក់​ថ្លៃ​​ដោយសារ​តែ​អ្នក​ជួញដូរ​មាន​ការ​បារម្ភ​ទៅ​នឹង​គ្រោះមហន្តរាយ​ពី​ព្យុះ Irma និង វិបត្តិ​នយោបាយ​នៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ។
នៅ​ថ្ងៃ​នេះ​ប្រធាន​បទ​​ដ៏​សំខាន់​សម្រាប់​អ្នក​ជួញដូរ​ទីផ្សារ​ត្រូវ​តាមដាន​នោះ គឺ​របាយការណ៍​ទិន្នន័យ​អតិផរណា​របស់​អាមេរិក​នៅ​យប់​នេះ។ ទិន្នន័យ​​ខាងលើ​សំខាន់​ណាស់​សម្រាប់​អ្នក​ជួញដូរ​ដោយ​រំពឹង​ថា ប្រសិន​បើ​អតិផរណា​មាន​ការ​កើន​ឡើង​ នោះ​ប្រាក់​ដុល្លារ​នឹង​ឡើង​ថ្លៃ​ជា​​មិន​ខាន​ដែល​ជា​ក្តី​សង្ឃឹម​មួយ​សម្រាប់​ធនាគារ​កណ្តាល​​របស់​ខ្លួន​​អាច​​ដំឡើង​អត្រា​ការប្រាក់​ជា​ថ្មី​នៅ​ក្នុង​ឆ្នាំ​​ខាងមុខ​។
ជា​មួយ​គ្នា​នេះ​គេ​រំពឹង​​ទុក​ផង​ដែរ​ថា ​សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​របស់​អាមេរិក​អាច​នឹង​កើន​ឡើង ១,៦% នៅ​ក្នុង​ខែ​សីហា​កន្លង​ទៅ បើ​ធៀប​​ទៅ​នឹង​កំណើន ១,៧% ​កាល​ពី​ខែ​កក្កដា។ ចំណែក​ធនាគារ​កណ្តាល​អាមេរិក​វិញ​​បាន​ដាក់​គោលដៅ​អតិផរណា ២% ហើយ​តួលេខ​នៃ​ការ​ធ្លាក់​ចុះ​អតិផរណា​​នៅ​ពេល​កន្លង​មក​បាន​កាត់បន្ថយ​ការ​រំពឹង​ទុក​សម្រាប់​ធនាគារ​កណ្តាល​​ក្នុង​ការ​បង្កើន​អត្រា​ការប្រាក់​ម្តង​ទៀត​នៅ​ចុង​ឆ្នាំ​នេះ។
ត្រឡប់​ទៅ​មើល​ការ​​ជួញដូរ​ប្រាក់​អឺរ៉ូ​វិញ ហាក់​មិន​មាន​ការប្រែប្រួល​ខ្លាំង​នោះ​ទេ​ ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៨៨៦ ដុល្លារ។ យ៉ាងណាមិញ តម្លៃ​នេះ​ទាប​ជាង​តម្លៃ​ជួញដូរ​ឡើង​ថ្លៃ​ខ្ពស់​បំផុត ១,២០៩២ ដុល្លារ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ដែល​វា​មិន​ធ្លាប់​មាន​នោះ​ឡើយ​នៅ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​នេះ។ 
នៅ​យប់​នេះ​ផង​ដែរ អ្នក​ជួញដូរ​ក៏​ផ្ដោត​យកចិត្ត​ទុកដាក់​ផង​ដែរ​លើ​​កិច្ចប្រជុំ​របស់​​ធនាគារ​កណ្តាល​អង់គ្លេស និង ធនាគារ​កណ្តាល​របស់​ស្វីស​​ស្តី​ពី​គោលនយោបាយ​រូបិយវត្ថុ​របស់​ខ្លួន​។  លុយ​ផោន​​ក៏​មិន​ទាន់​មាន​សញ្ញាណ​វិជ្ជមាន​ខ្លាំង​នោះ​ដែរ ហើយ​កំពុង​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,៣២១១ ដុល្លារ ក្រោយ​ធ្លាក់​ថ្លៃ​កាល​ពី​យប់មិញ នៅ​ពេល​​ដែល​អ្នក​ជួញដូរ​សម្រុក​​ជួញដូរ​យក​ចំណេញ​មុន​កិច្ចប្រជុំ​មក​ដល់៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad