ការជួញដូរមាសនៅ ថ្ងៃនេះ ត្រូវបានគេមើលឃើញថា
ហាក់មិនមានការប្រែប្រួលច្រើននោះឡើយបន្ទាប់ពីបានធ្លាក់ថ្លៃខ្លាំងជាបន្តបន្ទាប់នៅសប្តាហ៍នេះមកកាន់តម្លៃទាបបំផុតមួយមិនធ្លាប់មាននៅក្នុងរយៈពេល៦សប្តាហ៍កន្លងទៅ។
ទីផ្សារជួញដូរមាសតាមស្បត (Spot Gold) ត្រូវបានជួញដូរក្នុងតម្លៃ ១
២៨៦,៨៦
ដុល្លារក្នុងមួយអោនដែលជាតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃជួញដូរកាលពីថ្ងៃម្សិលមិញ។
តម្លៃជួញដូរនៅសប្តាហ៍នេះ
គឺជាតម្លៃជួញដូរធ្លាក់ថ្លៃខ្ពស់បំផុតប្រចាំខែ
ពោលគឺចំនួនប្រមាណ ២,៧%
ហើយជាការធ្លាក់ថ្លៃប្រចាំខែដ៏ច្រើនបំផុតនៅក្នុងឆ្នាំ ២០១៧
នេះ។ ចំណែកទីផ្សារមាសរបស់អាមេរិកវិញ
ឡើងថ្លៃបន្តិចបន្តួចប៉ុណ្ណោះក្នុងចំនួន ០,១%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ២៨៩,៨០ ដុល្លារក្នុងមួយអោន។
សេដ្ឋកិច្ចអាមេរិកមានកំណើនលឿនជាងការរំពឹងទុកក្នុងពីត្រីមាសទី
២ កន្លងទៅ
ដែលជាកំណត់ត្រាកើនឡើងដ៏ឆាប់រហ័សមិនធ្លាប់មានជាងរយៈពេល២ឆ្នាំមកនេះ។
ប៉ុន្តែសន្ទុះនេះទំនងជាធ្លាក់ចុះនៅក្នុងត្រីមាសទី ៣ឆ្នាំ
២០១៧នេះ ដោយសារតែផលប៉ះពាល់ពីព្យុះសង្ឃរា Harvey និង Irma
ដែលបោកបក់ចូលប្រទេសនេះកាលពីពេលថ្មីៗកន្លងទៅ ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ
មន្ត្រីសេតវិមានបានព្យាយាមការពារផែនការពន្ធដារថ្មីរបស់ខ្លួនប្រឆាំងទៅនឹងការរិះគន់ថា
វានឹងជួយអ្នកមានជាជាងជួយអ្នកវណ្ណៈកណ្តាល
ខណៈដែលគណបក្សសាធារណរដ្ឋនៅក្នុងសភាជាតិបានរៀបចំបោះជំហានទៅមុខដើម្បីតាក់តែងច្បាប់ពិតប្រាកដមួយលើកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចជាតិនេះ។
នៅជប៉ុនឯណោះវិញ
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញនៅថ្ងៃសុក្រនេះថា
តម្លៃទំនិញប្រើប្រាស់របស់ខ្លួនបានកើនឡើង ០,៧%
កាលពីខែសីហាកន្លងទៅធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់របស់វិស័យសំខាន់គាំទ្រដល់សេដ្ឋកិច្ចជាតិដូចជាផលិតកម្មប្រេងក៏មានការកើនឡើងផងដែរ
លើកលែងតែវិស័យម្ហូបអាហារប៉ុណ្ណោះ។
ទិន្នន័យបឋមរបស់រដ្ឋាភិបាលជប៉ុនក៏បានបង្ហាញផងដែរថា
ផលិតកម្មនៅក្នុងវិស័យឧស្សាហកម្មរបស់ជប៉ុនបានកើនឡើង ២,១%
នៅក្នុងខែសីហាកន្លងទៅធៀបទៅនឹងខែកក្កដា៕
ប្រភព៖
No comments:
Post a Comment