ប្រាក់​ដុល្លារ​​មិន​ប្រែប្រួល​ខ្លាំង​នោះ​ឡើយ​ថ្ងៃ​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, September 5, 2017

ប្រាក់​ដុល្លារ​​មិន​ប្រែប្រួល​ខ្លាំង​នោះ​ឡើយ​ថ្ងៃ​នេះ

ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​សញ្ញាណ​​មិន​ប្រែប្រួល​ច្រើន​នោះ​ឡើយ​​បន្ទាប់​ពី​អ្នក​ជួញដូរ​បាន​​ផ្តោត​លើ​ព្រឹត្តិការណ៍​នយោបាយ​នៅ​តំបន់​ឧបទ្វីប​កូរ៉េ​ក្រោយ​កូរ៉េខាងជើង​សាកល្បង​ធ្វើ​តេស្ដ​​អាវុធ​នុយក្លេអ៊ែរ​ជា​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ហើយ​ងាក​មក​មើល​ព្រឹត្តិការណ៍​គោលនយោបាយ​ហិរញ្ញវត្ថុ​ និង​សារពើពន្ធ​របស់​អាមេរិក។

ប្រាក់​ដុល្លារ​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ទេ ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១០៩,៧៨០ យ៉េន​ក្នុង​មួយ​ដុល្លារ។ កាល​ពី​ថ្ងៃ​ម្សិលមិញ​វា​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ ១០៩,២២០ យ៉េន​ក្នុង​មួយ​ដុល្លារ​​នៅ​ពេល​ដែល​អ្នក​ជួញដូរ​ផ្តោត​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ។ ចំណែក​ប្រាក់​អឺរ៉ូ​វិញ ក៏​មាន​ស្ថានភាព​មិន​ខុស​គ្នា​ពី​ប្រាក់​ដុល្លារ​នោះ​ទេ ហើយ​វា​កំពុង​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៨៩៥ ដុល្លារ ដោយ​បាន​ទាញ​មក​វិញ​ពី​តម្លៃ ជួញដូរ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ ១,១៩២២ ដុល្លារ​កាល​ពី​ថ្ងៃ​ម្សិលមិញ។
ការ​ធ្វើ​​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ធ្វើ​ឲ្យ​ប្រាក់​ដុល្លារ​មាន​សម្ពាធ​ខ្លាំង ដែល​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​ប្រាក់​យ៉េន និង មាស​ឡើង​ថ្លៃ​ទន្ទឹម​គ្នា។ ក៏ប៉ុន្តែ​អ្នក​វិភាគ​និយាយ​ថា ប្រាក់​ដុល្លារ​នឹង​ប្រសើរ​ឡើង​វិញ​ដោយសារ​តែ​កត្តា​ផ្សេងទៀត​ដែល​នឹង​កើត​មាន​នៅ​ក្នុង​ខែ​នេះ​ដែល​ក្នុង​នោះ​រួមមាន​ដូច​ជា​កិច្ចប្រជុំ​របស់​ធនាគារ​កណ្តាល​អាមេរិក និង កិច្ចប្រជុំ​សភា​អាមេរិក​លើ​បញ្ហា​ដំឡើង​ប្រាក់​​កម្ចី​​សម្រាប់​ផែនការ​អភិវឌ្ឍ​ជាតិ​របស់​លោក Trump។
សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​នានា​វិញ កំពុង​ស្ថិ​ត​នៅ​ក្នុង​​ទីតាំង​តម្លៃ​ជួញដូរ​​ជា​វិជ្ជមាន​ ពោល​គឺ ៩២,៦៣០ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​អស់ ០,២%  កាល​ពី​ថ្ងៃ​ម្សិលមិញ។ រីឯ​លុយ​ហ្រ្វង់ស្វីស បាន​ធ្លាក់​ថ្លៃ​មក​វិញ ហើយ​ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ០,៩៥៨៥ ហ្រ្វង់ស្វីស​ក្នុង​មួយ​ដុល្លារ បន្ទាប់​ពី​បាន​​ឡើង​ថ្លៃ ០,៧% កាល​ពី​ថ្ងៃ​ម្សិលមិញ​ដែរ។
ចំពោះ​ប្រាក់​ដុល្លារ​​អូស្ត្រាលី​វិញ​បាន​ឡើង​ថ្លៃ​វិញ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ០,៧៩៤៨ ដុល្លារ បន្ទាប់​ពី​​បាន​ធ្លាក់​ថ្លៃ​កាល​​ពី​យប់មិញ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad