ដុល្លារ​បន្ត​ស្ទុះ​ឡើង​ថ្លៃ​ទៀត​ថ្ងៃ​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Wednesday, September 13, 2017

ដុល្លារ​បន្ត​ស្ទុះ​ឡើង​ថ្លៃ​ទៀត​ថ្ងៃ​នេះ

ការ​ជួញដូរ​ប្រាក់​ដុល្លារ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​បន្ត​ស្ទុះ​ឡើង​ថ្លៃ​ទៀត​នៅ​ថ្ងៃ​នេះ​បើ​ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន ខណៈ​ដែល​លុយ​ផោន​បាន​ធ្លាក់​ថ្លៃ​បន្តិច​វិញ​ពី​តម្លៃ​ឡើង​​ថ្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​​​ឆ្នាំ​នេះ​​ ​ក្រោយ​វា​បាន​ឡើង​ថ្លៃ ភ្លាមៗ​នៅ​ពេល​​មាន​របាយការណ៍​​ដ៏​​ល្អ​​មួយ​​លើ​កំណើន​​អតិផរណា​របស់​ខ្លួន​​​​​។

នៅ​ព្រឹក​នេះ ប្រាក់​ដុល្លារ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១០,២៧០ យ៉េន ពោល​គឺ​បាន​ឡើង​ថ្លៃ ០,២% ​​ដែល​​ជា​តម្លៃ​ឡើង​ថ្លៃ ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន​ជិត​២​សប្តាហ៍​កន្លង​ទៅ​នេះ។ កាល​ពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​មុន វា​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ ១០៧,៣២០ យ៉េន​ក្នុង​មួយ​ដុល្លារ ដែល​ជា​តម្លៃ​​ទាប​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​១០​ខែ​​មក​នេះ នៅ​ពេល​ដែល​ព្យុះ Irma បាន​បោកបក់​វាយប្រហារ​លើ​រដ្ឋ Florida របស់​ខ្លួន និង​ជុំវិញ​ភាព​សង្ស័យ​ថា កូរ៉េខាងជើង​អាច​​សាកល្បង​បាញ់​មីស៊ីល​ជា​ថ្មី​។
រីឯ​ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​វិញ ហាក់​នៅ​មាន​សញ្ញាណ​វិជ្ជមាន​នៅ​​ឡើយ ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៩៦៧ ដុល្លារ​បន្ទាប់​ពី​បាន​បិទ​បញ្ចប់​តម្លៃ​ជួញដូរ​​ឡើង​ថ្លៃ ០,១% កាល​ពី​យប់មិញ។ ខណៈ​ដែល​អត្រា​ការប្រាក់​លើ​មូលបត្រ​បំណុល​របស់​អាមេរិក​បាន​កើន​ឡើង ៥ ចំណុច​កាល​ពី​យប់មិញ អត្រា​ការ​ប្រាក់​លើ​មូលបត្រ​បំណុល​របស់​អាល្លឺម៉ង់​ឯណោះ​វិញ បាន​កើន​ឡើង​ដល់ ៧ ចំណុច​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​​​ប្រាក់​ដុល្លារ​ត្រូវ​បាន​ជួញដូរ​ក្នុង​ស្ថានភាព​ទប់ទល់​ជា​មួយ​នឹង​ប្រាក់​អឺរ៉ូ។
ក្រឡេក​ទៅ​មើល​លុយ​ផោន​របស់​អង់គ្លេស​វិញ មាន​ការ​ប្រែប្រួល​តិចតួច​​តែប៉ុណ្ណោះ ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,៣២៨៦ ដុល្លារ​ បន្ទាប់​ពី​បាន​ហក់​ឡើង​​ថ្លៃ​ដល់​តម្លៃ ១,៣៣០០ ដុល្លារ​កាល​ពី​យប់មិញ។ តម្លៃ​ឡើង​ថ្លៃ​យប់​​មិញ​នេះ គឺ​ជា​ការ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​​ឆ្នាំ នេះ។ 
ទិន្នន័យ​នៅ​​យប់​មិញ​បាន​បង្ហាញ​ថា កំណើន​អតិផរណា​របស់​អង់គ្លេស​បាន​កើន​ឡើង​​ក្នុង​អត្រា ២,៩% សម្រាប់​ខែ​សីហា​កន្លង​ទៅ ដែល​កំណើន​នេះ​ខ្ពស់​ជាង​ការ​ព្យាករណ៍ និង​​ស្ថិត​នៅ​អត្រា​មួយ​​ខ្ពស់​ជាង​​គោលដៅ​ ២% របស់​ធនាគារ​កណ្តាល​របស់​ខ្លួន។ 
ការ​កើន​ឡើង​​នៃ​អតិផរណា​ត្រូវ​បាន​គេ​មើលឃើញ​ថា  មាន​ភាព​ស្មុគស្មាញ​ដល់​ការងារ​របស់​អ្នក​បង្កើត​គោលនយោបាយ​​របស់​ធនាគារ​កណ្តាល​អង់គ្លេស​ក្នុង​ការ​ពន្យល់​ពី​មូលហេតុ​ដែល​​ខ្លួន​មិន​​ដំឡើង​អត្រា​ការ​ប្រាក់។ ស្ថាប័ន​នេះ​នឹង​ ​បើក​កិច្ច​ប្រជុំ​​មួយ​ស្តី​ពី​គោលនយោបាយ​រូបិយវត្ថុ​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad