September 2017 - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, September 29, 2017

Technical Analysis Fri, Sep 29, 2017

2:56 PM 0
Dear Customers,
Daily Technical Analysis Fri, Sep 29, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
#EUR/USD Intraday: the upside prevails.
Pivot: 1.1755
Most Likely Scenario: long positions above 1.1755 with targets at 1.1810 & 1.1835 in extension.
Alternative scenario: below 1.1755 look for further downside with 1.1720 & 1.1690 as targets.
Comment: the RSI is supported by a rising trend line.
#GBP/USD Intraday: the RSI is mixed to bullish.
Pivot: 1.3405
Most Likely Scenario: long positions above 1.3405 with targets at 1.3430 & 1.3460 in extension.
Alternative scenario: below 1.3405 look for further downside with 1.3370 & 1.3340 as targets.
Comment: the RSI is mixed to bullish.
#USD/JPY Intraday: the upward potential is likely to be limited by the resistance at 112.75.
Pivot: 112.75
Most Likely Scenario: short positions below 112.75 with targets at 112.40 & 112.20 in extension.
Alternative scenario: above 112.75 look for further upside with 113.00 & 113.25 as targets.
Comment: the upward potential is likely to be limited by the resistance at 112.75.
#AUD/USD Intraday: a support base at 0.7830 has formed and has allowed for a temporary stabilisation.
Pivot: 0.7830
Most Likely Scenario: long positions above 0.7830 with targets at 0.7860 & 0.7880 in extension.
Alternative scenario: below 0.7830 look for further downside with 0.7805 & 0.7780 as targets.
Comment: a support base at 0.7830 has formed and has allowed for a temporary stabilisation.
#Gold spot Intraday: even though a continuation of the consolidation cannot be ruled out, its extent should be limited.
Pivot: 1282.00
Most Likely Scenario: long positions above 1282.00 with targets at 1289.00 & 1295.00 in extension.
Alternative scenario: below 1282.00 look for further downside with 1276.00 & 1271.00 as targets.
Comment: even though a continuation of the consolidation cannot be ruled out, its extent should be limited.




Read More

ថ្ងៃ​ចុងក្រោយ​សប្តាហ៍​នេះ ដុល្លារ​​ឡើង​ថ្លៃ​​ខ្ពស់​ជា​ថ្មី​ម្តង​ទៀត

1:33 PM 0
ទីផ្សារ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ សុក្រ​ចុង​សប្តាហ៍​នេះ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​នានា ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​​ផ្តោត​ទៅ​លើ​កម្មវិធី​កំណែទម្រង់​ពន្ធដារ​របស់​លោក Trump និង តាម​ដាន​គោលនយោបាយ​របស់​ធនាគារ​កណ្តាល​អាមេរិក។ 
សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​​ចំនួន ៦​ផ្សេង​ទៀត បាន​ឡើង​ថ្លៃ ០,១% កំពុង​ស្ថិ​តនៅ​ទីតាំង​តម្លៃ ៩៣,១៥៥ ខ្ពស់​ជាង​តម្លៃ​ជួញដូរ​កាល​ពី​​ដើម​សប្តាហ៍​នេះ។ យ៉ាងណាមិញ ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ វា​បាន​ស្ថិត​នៅ​ក្នុង​តម្លៃ ៩៣,៦៦៦  ដែល​ជា​ទីតាំង​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី ថ្ងៃ​ទី ១៨ សីហា​មក។ ជា​សរុប​នៅ​ក្នុង​សប្តាហ៍​នេះ វា​បាន​ឡើង​ថ្លៃ ១,១% ​ដែល​ជា​កំណើន​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ប្រចាំ​សប្តាហ៍​​ មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០១៦​មក។
ការ​ឡើង​ថ្លៃ​ប្រាក់​ដុល្លារ​នៅ​សប្តាហ៍​នេះ គឺ​ត្រូវ​អរគុណ​ទៅ​ដល់​​ក្តី​សង្ឃឹម​លើ​កម្មវិធី​កំណែទម្រង់​​ពន្ធដារ​របស់​អាមេរិក​ដែល​បាន​ដាក់​ពិភាក្សា​នៅ​សភា​ជាតិ រួម​ទាំង​ការ​ផ្តល់​ពន្លឺ​ភ្លើង​ខៀវ​ខ្លះៗ​របស់​ធនាគារ​កណ្តាល​អាមេរិក​ដែល​មាន​ចេតនា​ចង់​ដំឡើង​អត្រា​ការប្រាក់​នៅ​ចុង​ឆ្នាំ នេះ។  កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ លោក​ Donald Trump បាន​ស្នើ​សុំ​​ទៅ​កាន់​សភាជាតិ​ដើម្បី​អនុម័ត​គាំទ្រ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ពន្ធ​ដារ​លើ​ប្រាក់​ចំណូល​ពលរដ្ឋ​អាមេរិក​ភាគច្រើន​ ខណៈ​មាន​ការ​រិះគន់​ខ្លាំង​ដែរ​​ពី​​សាធារណជន​មួយ​ចំនួន។
ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន ប្រាក់​ដុល្លារ​បាន​ឡើង​ថ្លៃ ០,២% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១២,៥៧ យ៉េន​ក្នុង​មួយ​ដុល្លារ។ កាល​ពី​ម្សិលមិញ ប្រាក់​ដុល្លារ​បាន​ហក់​ឡើង​ថ្លៃ​ដល់​តម្លៃ ១១៣,២៦ យ៉េន​ក្នុង​មួយ​ដុល្លារ​ដែល​ជា​តម្លៃ​​ឡើង​ថ្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ ២​ខែ កន្លង​ទៅ។
ងាក​មក​មើល​ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​វិញ ហាក់​បាន​ឡើង​ថ្លៃ​បន្តិច​វិញ ពោល​គឺ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៧៨៦ ដុល្លារ ក្រោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៧១៧ ដុល្លារ​កាល​ពី​ថ្ងៃ​ពុធ​ដែល​ជា​តម្លៃ​ទាប​បំផុត​មួយ​មិន​ធ្លាប់​មាន​អស់​រយៈពេល​ជាង​១​ខែ​កន្លង​ទៅ។ ទោះបី​ជា​បែប​នេះ​ក្តី ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ វា​បាន​ឡើង​ថ្លៃ​ដល់​ទៅ ១២% ខណៈ​ដែល​ស្ថានភាព​នយោបាយ​នៅ​តំបន់​អឺរ៉ុប​បច្ចុប្បន្ន​ ​កំពុង​មាន​ឥទ្ធិពល​ខ្លាំងក្លា​​សម្រាប់​ថ្លឹងថ្លែង​ដល់​ទីផ្សារ​រូបិយប័ណ្ណ​មួយ​នេះ​នៅ​​ឡើយ​។ 
យ៉ាងណាក៏ដោយ ការ​ជួញដូរ​ប្រាក់​ដុល្លារ​ក៏​ត្រូវ​ពឹងផ្អែក​ផង​ដែរ​ទៅ​លើ​​លើ​ទិន្នន័យ​សេដ្ឋកិច្ច​អាមេរិក​រួមមាន​ទិន្នន័យ​ស្តី​ពី​សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​ (PCE) សម្រាប់​ខែ​សីហា​​កន្លង​ទៅ​​ដែល​នឹង​ចេញ​ផ្សាយ​នៅ​យប់​នេះ​៕
ប្រភព៖ cnbc
Read More

ផ្សារភាគហ៊ុន​អាស៊ី​ប្រែប្រួល​អ្វី​ខ្លះ​ថ្ងៃ​នេះ?

10:14 AM 0
ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​បាន​ឡើង​ចុះ​មិន​ស្រប​គ្នា​នោះ​ទេ​នៅ​ក្នុង​ថ្ងៃ​នេះ បន្ទាប់​ពី​ការ​ជួញដូរ​ប្រាក់​ដុល្លារ​បាន​ស្ទុះ​ឡើង​ថ្លៃ​​ខ្ពស់​កាល​ពី​យប់មិញ​ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​កម្មវិធី​កំណែទម្រង់​ពន្ធដារ​របស់​អាមេរិក និង ទិន្នន័យ​សេដ្ឋកិច្ច​របស់​ជប៉ុន។

សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ជប៉ុន Nikkei 225 បាន​ធ្លាក់​ថ្លៃ​អស់ ០,២៩% បន្ទាប់​ពី​ការ​ជួញដូរ​ប្រាក់​ដុល្លារ​បាន​បង្ហាញ​សញ្ញាណ​វិជ្ជមាន​ខ្លាំង​កាល​ពី​យប់មិញ។ រីឯ​សន្ទស្សន៍​ជួញដូរ ​ផ្សារភាគហ៊ុន​កូរ៉េខាងត្បូង Kospi វិញ បាន​ឡើង​ថ្លៃ ០,៥៣% ខណៈ​ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម ក្រុមហ៊ុន​លក់រាយ និង ក្រុមហ៊ុន​ប្រេង​សុទ្ធតែ​បាន​ឡើង​ថ្លៃ​ដូចគ្នា។
យ៉ាងណាមិញ សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​អូស្ត្រាលី S&P/ASX 200 បាន​​ជួញដូរ​ក្នុង​សញ្ញាណ​អវិជ្ជមាន ​ក្នុង​អត្រា​ធ្លាក់​ថ្លៃ​អស់ ០,០៥%។ ចំណែក​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ហុងកុង Hang Seng បាន​ធ្លាក់​ថ្លៃ​ដែរ​អស់ ០,០៩% ផ្ទុយ​ពី​ផ្សារភាគហ៊ុន​សៀងហៃ​បាន​ឡើង​ថ្លៃ ០,២៧% និង ០,៥៥៥% សម្រាប់​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន Shenzhen។
ធនាគារ​​​ចិន OCBC បាន​ឱ្យ​ដឹង​​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​​ថា ទីផ្សារ​ភាគហ៊ុន​របស់​អាស៊ី​នឹង​​កើប​ប្រាក់​ចំណេញ​ច្រើន​នៅ​ថ្ងៃ​សុក្រ​​នេះ បន្ទាប់​ពី​ទិន្នន័យ​សេដ្ឋកិច្ច​នៅ​ក្នុង​ត្រីមាស​ទី២​បាន​បង្ហាញ​ទិសដៅ​វិជ្ជមាន​ច្រើន​ តួយ៉ាង​ដូច ជា​សេដ្ឋកិច្ច​ជប៉ុន​​ជា​ដើម។ ​ នៅ​សប្តាហ៍​ក្រោយ ទីផ្សារ​ជួញដូរ​មួយ​ចំនួន​​រួម​ទាំង​កូរ៉េខាងត្បូង និង ចិន នឹង​ត្រូវ​​ផ្អាក​​ការ​ជួញដូរ​​​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ដែល​នេះ​នឹង​មាន​ឥទ្ធិពល​ដល់​ការ​ជួញដូរ​ក្នុង​ថ្ងៃ នេះ។
ងាក​ទៅ​មើល​ស្ថានភាព​ជួញដូរ​នៅ​លើ​ផ្សារ​ភាគហ៊ុន​អាមេរិក​​វិញ បាន​បិទ​​ការ​ជួញដូរ​ក្នុង​តម្លៃ​ឡើង​ថ្លៃ​បន្ទាប់​ពី​មាន​ការ​ប្រកាស​ពី​គម្រោង​ពន្ធដារ​ថ្មី​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។  សន្ទស្សន៍​​ជួញដូរ​នៅ​​ក្នុង​ផ្សារភាគហ៊ុន  Dow Jones បា​ឡើង ​ថ្លៃ០,១៨% ឬ ស្មើ​នឹង​ ៤០,៤៩ ចំណុច​ បិទ​ការ​ជួញដូរ​ក្នុង​ទីតាំង​តម្លៃ ២២ ៣៨១,២១។
ទន្ទឹម​នឹង​នេះ​​ផង​ដែរ លោក​ស្រី Esther George ដែល​​ជា​​​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​មក​ពី​ទីក្រុង Kansas  បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​ថា ការ​បន្ត​​ដំឡើង​អត្រា​ការប្រាក់​ គឺ​វា​សមស្រប​ទៅ​ហើយ​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​អាម៉េរិក​បច្ចុប្បន្ន។ សារ​របស់​លោក​ស្រី​​នេះ​បាន​ផ្តល់​ក្តី​សង្ឃឹម​បន្ថែម​ទៀត​ពី​លើ​សារ​របស់​លោក​ស្រី Yellen ប្រមុខ​ធនាគារ​​កណ្តាល​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​លើ​គម្រោង​ចង់​ដំឡើង អត្រា​ការប្រាក់​នេះ។
​ងាក​មក​​មើល​អ្នក​ជួញដូរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​វិញ​ក៏​កំពុង​ចាប់​អារម្មណ៍​ផង​ដែរ​លើ​ទិន្នន័យ​សេដ្ឋកិច្ច​ជប៉ុន​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ព្រឹក​នេះ។ បើ​យោង​តាម​ទិន្នន័យ​រដ្ឋាភិបាល​បាន​បង្ហាញ​ថា សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​របស់​ប្រទេស​នេះ​បាន​ឡើង​ថ្លៃ ០,៧% ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នេះ​កាល​ពី​​ឆ្នាំ​ទៅ ហើយ​នេះ​បាន​ធ្វើ​ឲ្យ​វា​ឡើង​ថ្លៃ​ជាប់ៗ​គ្នា​នៅ​ក្នុង​រយៈពេល​៨​ខែ​​ក្នុង​ឆ្នាំ ២០១៧​នេះ៕
ប្រភព៖ cnbc
Read More

Support, Resistance and Pivot Point (29-09-2017)

ទីផ្សារ​មាសនៅតែ​ងើប​ទៅ​មុខ​មិន​រួច ថ្ងៃ​នេះ

9:44 AM 0
ការ​ជួញដូរ​មាស​នៅ ថ្ងៃ​នេះ ត្រូវ​បាន​គេ​មើល​​ឃើញ​ថា ហាក់​មិន​មាន​ការ​ប្រែប្រួល​ច្រើន​នោះ​ឡើយ​បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​​ជា​បន្តបន្ទាប់​នៅ​សប្តាហ៍​នេះ​​មក​កាន់​តម្លៃ​ទាប​បំផុត​មួយ​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៦​សប្តាហ៍​កន្លង​ទៅ។

ទីផ្សារ​ជួញដូរ​មាស​តាម​ស្បត (Spot Gold) ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨៦,៨៦ ដុល្លារ​ក្នុង​មួយ​អោន​ដែល​ជា​តម្លៃ​ប្រហាក់ប្រហែល​ទៅ​នឹង​តម្លៃ​​ជួញដូរ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ តម្លៃ​​ជួញដូរ​​នៅ​សប្តាហ៍​នេះ គឺ​ជា​តម្លៃ​ជួញដូរ​ធ្លាក់​ថ្លៃ​ខ្ពស់​បំផុត​ប្រចាំ​ខែ ពោល​គឺ​​ចំនួន​ប្រមាណ ២,៧% ហើយ​ជា​ការ​ធ្លាក់​ថ្លៃ​ប្រចាំ​ខែ​ដ៏​ច្រើន​បំផុត​​នៅ​ក្នុង​ឆ្នាំ ២០១៧ នេះ។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​វិញ ឡើង​ថ្លៃ​បន្តិចបន្តួច​ប៉ុណ្ណោះ​​ក្នុង​ចំនួន ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨៩,៨០ ដុល្លារ​​ក្នុង​មួយ​អោន។
សេដ្ឋកិច្ច​អាមេរិក​​មាន​កំណើន​លឿន​ជាង​ការ​រំពឹង​ទុក​​ក្នុង​​ពី​​ត្រីមាស​ទី ២ កន្លង​ទៅ ដែល​ជា​កំណត់ត្រា​​កើន​ឡើង​ដ៏​ឆាប់រហ័ស​មិន​ធ្លាប់​មាន​ជាង​រយៈពេល​២​ឆ្នាំ​​មក​នេះ។ ប៉ុន្តែ​សន្ទុះ​នេះ​ទំនង​ជា​ធ្លាក់​ចុះ​នៅ​ក្នុង​ត្រីមាស​ទី ៣​ឆ្នាំ ២០១៧​នេះ  ដោយសារ​តែ​ផល​ប៉ះពាល់​ពី​ព្យុះសង្ឃរា ​Harvey និង Irma ដែល​បោកបក់​ចូល​ប្រទេស​នេះ​កាល​​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ។
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ មន្ត្រី​សេតវិមាន​បាន​ព្យាយាម​ការពារ​ផែនការ​ពន្ធដារ​ថ្មី​របស់​ខ្លួន​ប្រឆាំង​ទៅ​​នឹង​ការ​រិះគន់​ថា  វា​នឹង​ជួយ​អ្នកមាន​ជាជាង​ជួយ​អ្នក​វណ្ណៈ​កណ្តាល ខណៈ​ដែល​​​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សភា​ជាតិ​បាន​រៀបចំ​​បោះជំហាន​​ទៅមុខ​​ដើម្បី​តាក់តែង​ច្បាប់​ពិត​ប្រាកដ​​មួយ​លើ​កម្មវិធី​កំណែទម្រង់​សេដ្ឋកិច្ច​ជាតិ​នេះ។
នៅ​ជប៉ុន​ឯណោះ​វិញ ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​​នៅ​ថ្ងៃ​សុក្រ​នេះ​ថា តម្លៃ​ទំនិញ​ប្រើប្រាស់​របស់​​ខ្លួន​បាន​កើនឡើង ​០,៧% កាល​ពី​ខែ​សីហា​​កន្លង​ទៅ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ សន្ទស្សន៍​​ថ្លៃ​ទំនិញ​ប្រើប្រាស់​របស់​វិស័យ​សំខាន់​គាំទ្រ​ដល់​សេដ្ឋកិច្ច​ជាតិ​ដូច​ជា​ផលិតកម្ម​ប្រេង​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ លើកលែង​តែ​វិស័យ​​ម្ហូប​អាហារ​​ប៉ុណ្ណោះ។
ទិន្នន័យ​បឋម​របស់​រដ្ឋាភិបាល​ជប៉ុន​ក៏​​បាន​បង្ហាញ​ផង​ដែរ​ថា ផលិតកម្ម​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់​ជប៉ុន​បាន​កើនឡើង ​២,១% នៅ​ក្នុង​ខែ​សីហា​​កន្លង​ទៅ​ធៀប​​ទៅ​នឹង​​ខែ​កក្កដា៕
ប្រភព៖
Read More

Thursday, September 28, 2017

Support, Resistance and Pivot Point (28-09-2017)

Technical Analysis Thu, Sep 28, 2017

4:53 PM 0
Dear Customers,
Daily Technical Analysis Thu, Sep 28, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
#EUR/USD Intraday: under pressure.
Pivot: 1.1780
Most Likely Scenario: short positions below 1.1780 with targets at 1.1715 & 1.1690 in extension.
Alternative scenario: above 1.1780 look for further upside with 1.1810 & 1.1835 as targets.
Comment: a break below 1.1715 would trigger a drop towards 1.1690.
#GBP/USD Intraday: a break below 1.3365 would trigger a drop towards 1.3330.
Pivot: 1.3430
Most Likely Scenario: short positions below 1.3430 with targets at 1.3365 & 1.3330 in extension.
Alternative scenario: above 1.3430 look for further upside with 1.3465 & 1.3500 as targets.
Comment: a break below 1.3365 would trigger a drop towards 1.3330.
#USD/JPY Intraday: the RSI shows upside momentum.
Pivot: 112.65
Most Likely Scenario: long positions above 112.65 with targets at 113.25 & 113.55 in extension.
Alternative scenario: below 112.65 look for further downside with 112.35 & 112.00 as targets.
Comment: the RSI shows upside momentum.
#AUD/USD Intraday: the RSI shows downside momentum.
Pivot: 0.7875
Most Likely Scenario: short positions below 0.7875 with targets at 0.7810 & 0.7780 in extension.
Alternative scenario: above 0.7875 look for further upside with 0.7900 & 0.7925 as targets.
Comment: the RSI shows downside momentum.
#Gold spot Intraday: the RSI advocates for further decline.
Pivot: 1290.00
Most Likely Scenario: short positions below 1290.00 with targets at 1276.00 & 1271.00 in extension.
Alternative scenario: above 1290.00 look for further upside with 1295.00 & 1300.00 as targets.
Comment: the RSI advocates for further decline.




Read More

ទីផ្សារ​ប្រេងឆៅ​ប្រែប្រួល​ដល់ណា​ហើយ?

4:50 PM 0
នៅ​ថ្ងៃ នេះ​ទីផ្សារ​ប្រេងឆៅ​បាន​ធ្លាក់​ថ្លៃ ក្រោយ​ទីផ្សារ​ប្រេងឆៅ​របស់​អាមេរិក​ត្រូវ​បាន​ជួញដូរ​ឡើង​ថ្លៃ​កាល​ពី​ម្សិលមិញ​ពេល​មាន​ដំណឹង​ថា ការ​ចម្រាញ់​ប្រេងឆៅ​បាន​ធ្លាក់​ចុះ ខណៈ​ដែល​ទីផ្សារ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ថ្លៃ​មក​វិញ​ពី​តម្លៃ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ ក្នុង​រយៈពេល​២៦​ខែ​កន្លង​ទៅ​នេះ។

ការ​ជួញដូរ​ប្រេងឆៅ​របស់​អាមេរិក (WTI)  បាន​ធ្លាក់​ថ្លៃ​អស់ ២សេន ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៥២,១២ ដុល្លារ​ក្នុង​មួយ​បារ៉ែល។ កាល​ពី​ម្សិលមិញ វា​បាន​ឡើង​ថ្លៃ ២៦ សេន ឬ ស្មើ​នឹង ០,៥% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៥២,១៤ ដុល្លារ​ក្នុងមួយ​បារ៉ែល ប៉ុន្តែ​នៅ​តែ​ទាប​ជាង​តម្លៃ​​ឡើង​ថ្លៃ​ខ្ពស់​បំផុត​​មួយ​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៦​ខែ​កន្លង​មក​នេះ​ ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។ 
ងាក​មក​មើល​ទីផ្សារ​ជួញដូរ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​វិញ ​បាន​ធ្លាក់​ថ្លៃ​អស់ ១៧ សេន ឬ​ស្មើ​នឹង ០,៣% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៥៧,៧៣ ដុល្លារ​ក្នុង​មួយ​បារ៉ែល ពោល​គឺ​បាន​ធ្លាក់​ថ្លៃ​ពី​តម្លៃ​ជួញដូរ​​ឡើង​ថ្លៃ​ខ្ពស់​បំផុត​មួយ​ គឺ ៥៩,៤៩ ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។ យ៉ាងណាមិញ កាល​ពី​ម្សិលមិញ វា​បាន​ធ្លាក់​ថ្លៃ​អស់​ជិត ១% វិញ។
ការ​ចម្រាញ់​ប្រេងឆៅ​របស់​អាមេរិក​បាន​ធ្លាក់​ចុះ​អស់ ១,៨លាន​បារ៉ែល​កាល​ពី​សប្តាហ៍​មុន នេះ​បើ​យោង​តាម​ការ​​ឲ្យ​ដឹង​ចេញ​ពី​​មន្ទីរ​ថាមពល​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។ ចំនួន​នេះ​​នៅ​ទាប​ជាង​ការ​រំពឹង​ទុក​របស់​អ្នក​វិភាគ​ដែល​ថា វា​អាច​ធ្លាក់​ចុះ​អស់ ៣,៤ លាន​បារ៉ែល។
ទីផ្សារ​ប្រេងឆៅ​បាន​ហក់​ឡើង​​នៅ​​ពេល​ដែល​​គ្រោះមហន្តរាយ​ខ្យល់ព្យុះ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​ផលិត​ប្រេង​របស់​ក្រុមហ៊ុន​ប្រេង​អាមេរិក​មួយ​ចំនួន។ ប៉ុន្តែ​នៅ​​សប្តាហ៍​មុន​ ក្រុមហ៊ុន​ទាំង​នោះ​បាន​ត្រឡប់​មក​ដំណើរការ​សកម្មភាព​របស់​ខ្លួន​ជា​ប្រក្រតី​ឡើង​វិញ​ហើយ​ការ​ផលិត​ប្រេង​បាន​ហក់​ឡើង​ដល់ ៩,៥៥ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ពោល​គឺ​ច្រើន​ជាង​ចំនួន​ប្រេងឆៅ​ដែល​ផលិត​នៅ​មុន​ពេល​​ព្យុះ​មក​ដល់​ទៅ​ទៀត៕
ប្រភព៖ cnbc
Read More

ទីផ្សារ​ភាគហ៊ុន​អាស៊ី​​ឡើង​ចុះ​មិន​ស្រប​គ្នា

4:43 PM 0
ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ឡើង​ចុះ​មិន​ស្រប​គ្នា បន្ទាប់​ពី​ទីផ្សារ​ភាគហ៊ុន​អាមេរិក​ត្រូវ​បាន​​បិទ​បញ្ចប់​ជួញដូរ​​ក្នុង​តម្លៃ​ឡើង​ថ្លៃ ក្រោយ​គម្រោង​ពន្ធដារ​ថ្មី​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​។

ទីផ្សារ​ភាគហ៊ុន​ជប៉ុន គឺ​ជា​ទីផ្សារ​ជួញដូរ​ឡើង​ថ្លៃ មុន​គេ​ក្នុង​ចំនួន ០,៣៥% ខណៈ​ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា និង ក្រុមហ៊ុន​​ហិរញ្ញវត្ថុ​ធំៗ​សុទ្ធតែ​បាន​ឡើង​ថ្លៃ​​ខ្ពស់។ ក៏ប៉ុន្តែ​​នៅ​​កូរ៉េខាងត្បូង​វិញ ​ផ្សារភាគហ៊ុន Kospi របស់​ខ្លួន​បាន​ធ្លាក់​ថ្លៃ​អស់ ០,២% ខណៈ​ដែល​ភាគហ៊ុន​របស់​​ក្រុមហ៊ុន​រថយន្ត និង ប្រេងឆៅ​របស់​ប្រទេស​នេះ​ក៏​ធ្លាក់​ថ្លៃ​ដែរ។
នៅ​អូស្ត្រាលី ផ្សារភាគហ៊ុន S&P/ASX 200 បាន​ឡើង​ថ្លៃ ០,១៣% ជា​មួយ​នឹង​ការ​ឡើង​ថ្លៃ​ខ្ពស់​​របស់​ក្រុមហ៊ុន​ព័ត៌មាន​វិទ្យា និង​ក្រុមហ៊ុន​លក់រាយ។ រីឯ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធនាគារ​វិញ បាន​ឡើង​ថ្លៃ តិចតួច​ប៉ុណ្ណោះ​ត្រឹម ០,២៧% ឡើង​​ទៅ។
ងាក​ទៅ​មើល​ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​ចិន​វិញ សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ហុងកុង Hang Seng បាន​ទទួល​រង​សម្ពាធ​ដោយ​បាន​ធ្លាក់​ថ្លៃ​អស់ ០,៣១% នៅ​ពេល​ចាប់​​ផ្តើម​បើក​ការ​ជួញដូរ។ ចំណែក​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ចិន​ដីគោក ដូច​ជា សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន សៀងហៃ​បាន​ធ្លាក់​ថ្លៃ​អស់ ០,១% និង សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន Shenzhen ​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ។
ផែនការ​ដែល​មាន​ការ​រំពឹង​ទុក​ខ្ពស់​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ពន្ធដារ​នៅ​អាមេរិក​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ដោយ​គណបក្ស​​សាធារណរដ្ឋ​កាល​ពី​ថ្ងៃ​ពុធ​​ម្សិលមិញ​។ សំណើ​នេះ​​នឹង​ធ្វើ​ឲ្យ​អត្រា​ពន្ធ​សាជីវកម្ម​​ធ្លាក់​មក​ត្រឹម ២០% ពី​ចំនួន​ ៣៥% និង​កាត់បន្ថយ​អត្រាពន្ធ​លើ​ប្រាក់​ចំណូល​​ពី​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​​ពី​អត្រា ៣៩,៦% មក​ត្រឹម៣៥% ​វិញ។
អ្នក​ជួញដូរ​នៅ​លើ ទីផ្សារ​អន្តរជាតិ​បាន​អបអរ​លើ​សំណើ​ពន្ធដារ​ថ្មី​នេះ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាមេរិក​បាន​បិទ​បញ្ចប់ ជួញដូរ​ឡើង​ថ្លៃ​ដែរ​កាល​ពី​យប់​មិញ។ ផ្សារភាគហ៊ុន Dow Jones បាន​ឡើង​ថ្លៃ ០,២៥%  ​នៅ​ក្នុង​កំណត់ត្រា​ខ្ពស់​បំផុត​មួយ​ជា​ថ្មី​ម្តង​ទៀត​កាល​ពី​យប់មិញ៕
ប្រភព៖ cnbc
Read More

ថ្ងៃ​នេះ​មាស​​​​មិន​ប្រែប្រួល​ខ្លាំង​នោះ​ទេ ក្រោយ​ធ្លាក់​ថ្លៃ​​ច្រើន​​នៅ​សប្តាហ៍​នេះ

4:41 PM 0
ការ​ជួញដូរ​មាស​នៅ ថ្ងៃ​ព្រហស្បតិ៍​នេះ​​ហាក់​មិន​ប្រែប្រួល​ខ្លាំង​នោះ​ទេ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​​ដល់​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​នៅ ក្នុង​រយៈពេល​១​ខែ​កន្លង​ទៅ​នេះ​កាល​ពី​ថ្ងៃ​ម្សិលមិញ នៅ​ពេល​មាន​​ពន្លឺ​ចេញ​ពី​ធនាគារ​កណ្តាល​អាមេរិក​ក្នុង​ការ​ដំឡើង​អត្រា​ការប្រាក់​នៅ​ចុង​ឆ្នាំ​នេះ។

ការ​ជួញដូរ​មាស​តាម​ស្បត​បាន​ឡើង​ថ្លៃ ០,៣% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨៤,៣៦ ដុល្លារ​ក្នុង​មួយ​អោន បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ ១ ២៨០,៧២ អោន​ក្នុង​មួយ​ដុល្លារ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដែល​ជា​តម្លៃ​ជួញដូរ​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៥ សីហា​ម​ក។ យ៉ាងណាមិញ ទីផ្សារ​មាស​របស់​អាមេរិក​​បាន​ធ្លាក់​ថ្លៃ​អស់ ០,១%  ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨៧ ដុល្លារ​ក្នុង​មួយ​អោន។
ទីផ្សារ​ជួញដូរ​មាស​រង​សម្ពាធ​​ជា​បន្តបន្ទាប់​នៅ​សប្តាហ៍​នេះ​ដោយសារ​តែ ភាព​សុទិដ្ឋិនិយម​​នៅ​ក្នុង​សេដ្ឋកិច្ច​អាមេរិក ជា​មួយ​នឹង​​ការ​បង្ហើប​ខ្លះ​ៗ​ពី​តម្រុយ​នៃ​ការ​ចង់​ដំឡើង​អត្រា​ការប្រាក់​ចេញ​ពី​​ធនាគារ​កណ្តាល​អាមេរិក​នៅ​ចុង​​ឆ្នាំ​នេះ​។  ទន្ទឹម​នឹង​នេះ កាល​​ម្សិលមិញ ​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ដាក់​សំណើ​លើ​កម្មវិធី​​កំណែទម្រង់​ពន្ធដារ​ដ៏​ធំ​បំផុត​របស់​​មហាអំណាច​មួយ​នេះ​ដែល​មិន​ធ្លាប់​មាន​នោះ​ឡើយ​នៅ​​ក្នុង​រយៈពេល​៣​ទសវត្សរ៍​​កន្លង​​មក​​​សម្រាប់​ជួយ​កាត់​បន្ថយ​​ការ​បង់​ពន្ធ​​ដល់​ពលរដ្ឋ​​​របស់​​ខ្លួន​ភាគច្រើន៕
ប្រភព៖ cnbc
Read More

ដុល្លារ​បន្ត​ឡើង​ថ្លៃ​ជាថ្មី​ទៀត​នៅ​​ថ្ងៃ​នេះ

4:39 PM 0
ការ​ជួញដូរ​ប្រាក់​ដុល្លារ​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​បន្ត​ឡើង​ថ្លៃ​ទៀត​ក្នុង​ថ្ងៃ​នេះ​ធៀប​ទៅ នឹង​រូបិយប័ណ្ណ​នានា​ដែល​ត្រូវ​បាន​ជួញដូរ​នៅ លើ​ទីផ្សារ​អន្តរជាតិ ដោយសារ​តែ​មាន​ក្តី​សង្ឃឹម​​ទៅ​លើ​រដ្ឋបាល​លោក Donald Trump ក្នុង​កម្មវិធី​គោលនយោបាយ​អភិវឌ្ឍ​ជាតិ​របស់​លោក។

សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ទាំង​៦ បាន​ស្ថិត​នៅ​ទីតាំង​តម្លៃ ៩៣,៤១៤ ​បន្ទាប់​ពី​បាន​ហក់​ឡើង​ខ្ពស់​ដល់​តម្លៃ ៩៣,៦០៧ ម្តង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ តម្លៃ​នេះ​គឺ​ជា​តម្លៃ​ឡើង​ថ្លៃ​ដ៏​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៣ សីហា​មក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​រូបិយប័ណ្ណ​មួយ​នេះ​ឡើង​ថ្លៃ​បាន ១,៣% នៅ​ក្នុង​សប្តាហ៍ នេះ។
កាល​ពី​ថ្ងៃ​ពុធ​​ម្សិលមិញ លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ដាក់​សំណើ​លើ​កម្មវិធី​​កំណែទម្រង់​ពន្ធដារ​ដ៏​ធំ​បំផុត​របស់​​មហាអំណាច​មួយ​នេះ​ដែល​មិន​ធ្លាប់​មាន​នោះ​ឡើយ​នៅ​​ក្នុង​រយៈពេល​៣​ទសវត្សរ៍​​កន្លង​​មក​​​សម្រាប់​ជួយ​កាត់​បន្ថយ​​ការ​បង់​ពន្ធ​​ដល់​ពលរដ្ឋ​​​របស់​​ខ្លួន​ភាគច្រើន។  ប៉ុន្តែ​​សំណើ​របស់​លោក​បាន​ជំរុញ​ឱ្យ​មាន​ការ​រិះគន់​ថា  ផែនការ​នេះ​នឹង​ជួយ​ដល់​អ្នកមាន និង​ក្រុមហ៊ុន​​ធំៗ ទៅ​វិញ​ទេ ហើយ​វា​នឹង​អាច​បន្ថែម​​បន្ទុក​ឲ្យ​ខាត​បង់​ប្រាក់​ចំណូល​ជាតិ​​រាប់​ពាន់​លាន​ដុល្លារ​។
ការ​បង្ហាញ​ផែនការ​ពន្ធ​រួមគ្នា​ជាមួយ​នឹង​ទិន្នន័យ​សុទិដ្ឋិនិយម​ស្ដីពី​ការ​បញ្ជា​ទិញ​ទំនិញ​ប្រើប្រាស់​​ជា​លក្ខណៈ​យូរអង្វែង​ទៅ​មុខ​ទៀត​​របស់​អាមេរិក​ បាន​ជួយ​​គាំទ្រ​ដល់​ទីផ្សារ​ប្រាក់​ដុល្លារ​ ខណៈ​​ដែល​​ទីផ្សារ​ជួញដូរ​មាន​ការ​រំពឹង​ទុក​ឡើង​វិញ​ថា ​ធនាគារ​កណ្តាល​​របស់​ខ្លួន នឹង​ដំឡើង​អត្រា​ការ​ប្រាក់​ម្តង​ទៀត​នៅ​ចុង​ឆ្នាំ​នេះ​។
ងាក​មក​មើល​ការ​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន​វិញ ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១២,៨២ យ៉េន​ក្នុង​​មួយ​ដុល្លារ​នៅ​ថ្ងៃ​នេះ​បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ដល់​ ១១៣,២៦ យ៉េន​ម្តង​រួច​មក​ហើយ​កាល​ពី ថ្ងៃ​ពុធ​ម្សិលមិញ ដែល​ជា​ការ​ឡើង​ថ្លៃ​ដ៏​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ជាង​២​ខែ​កន្លង​មក​នេះ។
ចំណែក​​ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​​ បាន​ងើប​ឡើង​បន្តិច​វិញ​ក្នុង​ថ្ងៃ​នេះ  ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៧៤៨ ដុល្លារ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ ១,១៧១៧ ដុល្លារ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​ជា​ការ​ជួញដូរ​ក្នុង​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​នៅ ក្នុង​រយៈពេល​ជាង ១ ខែ​មក​នេះ។ ការ​ធ្លាក់​ថ្លៃ​នៅ​ក្នុង​សប្តាហ៍​នេះ គឺ​ដោយសារ​តែ​អ្នក​ជួញដូរ​មាន​ការ​ព្រួយបារម្ភ​ទៅ​នឹង​ស្ថានការណ៍​បោះឆ្នោត​នៅ​អាល្លឺម៉ង់​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។
នៅ​នូវែលហ្សេឡង់​ឯណោះ​វិញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ធនាគារ​កណ្តាល​របស់​​ខ្លួន​បាន​​សម្រេច​រក្សា​អត្រា​ការប្រាក់​ឲ្យ​នៅ​ដដែល​​​ក្នុង​​អត្រា​ទាប​បំផុត ១,៧៥%   ហើយ​នៅ​តែ​ប្រកាន់ខ្ជាប់​គោលជំហរ​អព្យាក្រឹត​របស់​ខ្លួន​ប្រឆាំង​​ទៅ​នឹង​​ភាព​មិន​ច្បាស់លាស់​នៃ​បរិបទ​នយោបាយ​ បន្ទាប់​ពី​​មាន​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស​មួយ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ៕
ប្រភព៖ cnbc
Read More

Wednesday, September 27, 2017

Technical Analysis Wed, Sep 27, 2017

3:07 PM 0
Dear Customers,
Daily Technical Analysis Wed, Sep 27, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
#EUR/USD Intraday: capped by a negative trend line.
Pivot: 1.1830
Most Likely Scenario: short positions below 1.1830 with targets at 1.1760 & 1.1730 in extension.
Alternative scenario: above 1.1830 look for further upside with 1.1860 & 1.1890 as targets.
Comment: a break below 1.1760 would trigger a drop towards 1.1730.
#GBP/USD Intraday: the RSI is capped by a declining trend line.
Pivot: 1.3490
Most Likely Scenario: short positions below 1.3490 with targets at 1.3405 & 1.3355 in extension.
Alternative scenario: above 1.3490 look for further upside with 1.3520 & 1.3560 as targets.
Comment: the RSI is capped by a declining trend line.
#USD/JPY Intraday: the RSI shows upside momentum.
Pivot: 111.80
Most Likely Scenario: long positions above 111.80 with targets at 112.50 & 112.80 in extension.
Alternative scenario: below 111.80 look for further downside with 111.45 & 111.25 as targets.
Comment: the RSI shows upside momentum.
#AUD/USD Intraday: the RSI shows downside momentum.
Pivot: 0.7905
Most Likely Scenario: short positions below 0.7905 with targets at 0.7835 & 0.7810 in extension.
Alternative scenario: above 0.7905 look for further upside with 0.7925 & 0.7950 as targets.
Comment: the RSI shows downside momentum.
#Gold spot Intraday: as long as 1300.00 is resistance, look for choppy price action with a bearish bias.
Pivot: 1300.00
Most Likely Scenario: short positions below 1300.00 with targets at 1288.00 & 1281.50 in extension.
Alternative scenario: above 1300.00 look for further upside with 1307.50 & 1313.50 as targets.
Comment: as long as 1300.00 is resistance, look for choppy price action with a bearish bias.




Read More

Support, Resistance and Pivot Point (27-09-2017)

មាស​​មិន​មាន​ការប្រែប្រួល​ខ្លាំង​ទេ​​ក្រោយ​ធ្លាក់​ថ្លៃ​ខ្លាំង​អស់​ជាង ១% កាល​ពី​​ម្សិលមិញ

1:16 PM 0
ការ​ជួញដូរ​មាស​នៅ​ព្រឹក​ថ្ងៃ​​ពុធ​នេះ​ហាក់​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ឡើយ​បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​អស់​ជាង ១% កាល​ពី​ម្សិលមិញ បន្ទាប់​ពី​មាន​​​​ព័ត៌មាន​​ចេញ​ពី​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​លើ​គម្រោង​ចង់​ដំឡើង​អត្រា​ការប្រាក់​នៅ​ចុង​ឆ្នាំ នេះ។

នៅ​ព្រឹក​នេះ​មាស​ឡើង​ថ្លៃ​បន្តិចបន្តួច​ត្រឹម​តែ ០,១% ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៩៤,៦២ ដុល្លារ​ក្នុង​មួយ​អោន បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​អស់ ១,៣% កាល​ពី​ថ្ងៃ​ម្សិលមិញ​ដែល​ជា​ការ​ធ្លាក់​ថ្លៃ​ដ៏​ច្រើន​បំផុត​មិន ធ្លាប់​​មាន​នៅ ក្នុង​រយៈពេល​២​សប្តាហ៍​កន្លង​ទៅ​នេះ។ ចំណែក​ទីផ្សារ​ជួញដូរ​មាស​របស់​អាមេរិក​វិញ បាន​ធ្លាក់​ថ្លៃ​អស់ ០,៣៥% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៩៧,១០ ដុល្លារ​ក្នុង​មួយ​អោន។
ការ​ធ្លាក់​ថ្លៃ​ដ៏​ច្រើន​បែប​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​សារ​របស់​លោក​ស្រី Yellen ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​ដែល​​បង្ហាញ​សុទិដ្ឋិនិយម​នៃ​ការ​ដំឡើង​អត្រា​ការប្រាក់​នៅ​ចុង​ឆ្នាំ​នេះ បើ​ទោះបី​ជា​ស្ថានភាព​អតិផរណា​មិន​ទាន់​មាន​សញ្ញាណ​ល្អ​ក៏ដោយ។ ​ការ​លើក​ឡើង​របស់​លោក​ស្រី ជំរុញ​ឲ្យ​ប្រាក់​ដុល្លារ​មាន​សង្ឃឹម​នៅ​ក្នុង​ទីផ្សារ​ជួញដូរ ហើយ​រុញច្រាន​ឲ្យ​ទីផ្សារ​មាស​ធ្លាក់​ថ្លៃ​ខ្លាំង​តែម្តង។
បើ​ក្រឡេក​ទៅ​មើល​សេដ្ឋកិច្ច​អាមេរិក​វិញ ទំនុកចិត្ត​លើ​​កើន​ឡើង​នៃ​​ថ្លៃ​ទំនិញ​ប្រើប្រាស់​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ខែ​កញ្ញា​នេះ ខណៈ​ដែល​ទីផ្សារ​លំនៅឋាន​ក៏​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ​កាល​ពី​ខែ​សីហា​កន្លង​ទៅ។ បញ្ហា​នេះ​បណ្តាល​មក​ពី​​គ្រោះមហន្តរាយ​​ខ្យល់ព្យុះ​ផ្ទួនៗ​គ្នា​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​រំពឹង​ទុក​ថា សេដ្ឋកិច្ច​របស់​មហាអំណាច​មួយ​នេះ នឹង​ទទួល​រង​ផល​ប៉ះពាល់​នៅ​ក្នុង​ត្រីមាស​ទី៣​ឆ្នាំ​​នេះ។
ត្រឡប់​ទៅ​តាមដាន​ស្ថានភាព​នយោបាយ​​អន្តរជាតិ​វិញ លោក​ប្រធានាធិបតី​​អាមេរិក Donald Trump បាន​ព្រមាន​កូរ៉េខាងជើង​កាល​ពី​ថ្ងៃ​អង្គារ​​ម្សិលមិញ​ថា  ជម្រើស​​ដោយ​ប្រើប្រាស់​កង​កម្លាំង​យោធា​ណាមួយ​នឹង​​អាច​កម្ទេច​ក្រុង​ព្យុងយ៉ាង​​បាន។ ប៉ុន្តែ​​លោក​បាន​​ថ្លែង​បញ្ជាក់​ថា ការ​ប្រើប្រាស់​កម្លាំង​​ទ័ព​នេះ​មិនមែន​ជា​ជម្រើស​ដំបូង​របស់​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន​​ឡើយ​ក្នុង​ការ​ដោះស្រាយ​​​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​​របស់​កូរ៉េខាងជើង៕
ប្រភព៖ cnbc
Read More

ដុល្លារ​ឡើង​ថ្លៃ​​ព្រឹក​នេះ​ក្រោយ​មាន​ពន្លឺ​ភ្លើង​ខៀវ​ពី​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក

1:14 PM 0
ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ឡើង​ថ្លៃ​វិញ​បន្ទាប់​ពី​ទទួល​បាន​ពន្លឺ​ភ្លើង​ខៀវ​ចេញ​​ពី​ធនាគារ​កណ្តាល​អាមេរិក​លើ​គោលនយោបាយ​ដំឡើង​អត្រា​ការប្រាក់​​រស់​ខ្លួន ខណៈ​ដែល​ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​​​ទទួល​រង​សម្ពាធ​​ដោយសារ​តែ​ស្ថានភាព​នយោបាយ​ក្នុង​តំបន់​មាន​ការ​វិវត្ត​មិន​សូវ​ល្អ។

សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​នានា​នៅ​ព្រឹក​នេះ​​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៩៣,០៧ បន្ទាប់​ពី​បាន​ហក់​ឡើង​ដល់​តម្លៃ ៩៣,២៨៦ កាល​ពី​យប់មិញ​ដែល​ជា​តម្លៃ​ជួញដូរ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ជិត​១​ខែ​មក​នេះ។ ការ​ឡើង​ថ្លៃ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​គឺ​លោក​ស្រី Janet Yellen បាន​បង្ហើប​ពី​គម្រោង​ចង់​ដំឡើង​អត្រា​ការប្រាក់​បើ​ទោះបីជា​កំណើន​អតិផរណា​បោះជំហាន​ទៅ​មុខ​មិន​សូវ​រលូន​ក៏ដោយ។
ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន ប្រាក់​ដុល្លារ​បាន​ហក់​ឡើង​ដល់​តម្លៃ​ជួញដូរ ១១២,២៧ យ៉េន​ក្នុង​មួយ​ដុល្លារ ពោល​គឺ​បាន​ហក់​​ឡើង​ពី​តម្លៃ​ជួញដូរ ១១១,៥០ យ៉េន​ក្នុង​មួយ​ដុល្លារ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ បើ​ធៀប​ទៅ​នឹង​លុយ​​អឺរ៉ូ​វិញ ប្រាក់​ដុល្លារ​ក៏​ឡើង​ថ្លៃ​ដែរ​ដោយ​ត្រូវ​ជួញដូរ​ក្នុង​តម្លៃ ១,១៧៥៧៥ ដុល្លារ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ និង តម្លៃ​ជួញដូរ​ចុងក្រោយ​គឺ ១,១៧៩០ ដុល្លារ។
ប្រាក់​អឺរ៉ូ​បាន​ឡើង​ថ្លៃ ១០% នៅ​ក្នុង​ឆ្នាំ ២០១៧ នេះ​​ដោយសារ​តែ​មាន​ការ​គាំទ្រ​ពី​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​នេះ និង ​​ការ​រំពឹង​ទុក​លើ​គោលនយោបាយ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប។ យ៉ាងណាមិញ បញ្ហា​បោះឆ្នោត​នៅ​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ជួញដូរ​ប្រាក់​អឺរ៉ូ ខណៈ​ដែល​អ្នក​វិនិយោគ​មាន​ការ​ព្រួយបារម្ភ​ទៅ​នឹង​​នយោបាយ​របស់​ប្រទេស​នេះ។
ងាក​ទៅ មើល​ការ​ជួញដូរ​ប្រាក់​ដុល្លារ​អូស្ត្រាលី​វិញ បាន​ធ្លាក់​ថ្លៃ​មក​ត្រឹម​តម្លៃ ០,៧៨៧៤ ដុល្លារ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ​ជួញដូរ​ទាប​បំផុត ០,៧៨៦០ ដុល្លារ​ដែល​​​មិន​ធ្លាប់​មាន​នៅ ក្នុង​រយៈពេល​៦​សប្តាហ៍​កន្លង​ទៅ​។ ការ​​ធ្លាក់​ថ្លៃ​នៃ​តម្លៃ​រូបិយប័ណ្ណ​មួយ​នេះ​ដោយសារ​តែ​ស្ថានភាព​វិស័យ​ឧស្សាហកម្ម​ដែក​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​​របស់​ប្រទេស​នេះ​មាន​ស្ថានភាព​មិន​សូវ​ល្អ។
យ៉ាងណាមិញ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​​​ជួញដូរ​​ចាប់អារម្មណ៍​ជាងគេ​នៅ​ថ្ងៃ​ពុធ​នេះ​គឺ​ការ​ប្រកាស​ស្តី​ពី​គម្រោង​ពន្ធដារ​​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​របស់​លោក Trump នៅ​សភា​របស់​អាមេរិក ដែល​​នឹង​មាន​ឥទ្ធិពល​​ដល់​ទីផ្សារ​ជួញដូរ​អន្តរជាតិ៕
ប្រភព៖ cnbc
Read More

Tuesday, September 26, 2017

ផ្សារភាគហ៊ុន​អាស៊ី​មាន​សម្ពាធ ក្រោយ​កូរ៉េខាងជើង​ចោទប្រកាន់​​អាមេរិក​ថា ​ជា​អ្នក​ប្រកាស​សង្គ្រាម​មុន

10:38 AM 0
ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​សម្ពាធ​ធ្លាក់​ចុះ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​​តាម​ពី​ក្រោយ​ផ្សារភាគហ៊ុន Wall Street ដែល​​បាន​ធ្លាក់​ថ្លៃ​កាល​ពី​​យប់មិញ បន្ទាប់​​ពី​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​អាមេរិក​ និង​កូរ៉េខាងជើង​បាន​កើន​​កម្តៅ​ឡើង​វិញ។

ផ្សារភាគហ៊ុន​ដែល​ធ្លាក់​ថ្លៃ មុន​គេ​ គឺ​ផ្សារភាគហ៊ុន​ជប៉ុន Nikkei 225 ដែល​បាន​ធ្លាក់​ថ្លៃ​អស់ ០,២៨% បន្ទាប់​ពី​លុយ​យ៉េន​ត្រូវ​បាន​ជួញដូរ​ឡើង​ថ្លៃ​វិញ ចាប់​តាំង​ពី​យប់មិញ ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​ផ្តោត​លើ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ។
នៅ​កូរ៉េ​ខាងត្បូង​ឯណេះ​វិញ ផ្សារភាគហ៊ុន Kospi របស់​ខ្លួន​បាន​ធ្លាក់​ថ្លៃ​ដែរ ប៉ុន្តែ​ទាប​ជាង​បន្តិច ពោល​គឺ​​ត្រឹម ០,១២% ខណៈ​ដែល​​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​កំពុង​ថ្លឹងថ្លែង​ដល់​ទីផ្សារ​ជួញដូរ​របស់​ខ្លួន។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​​នៅ​ក្នុង​ប្រទេស​នេះ​ដូច​ជា ក្រុមហ៊ុន Samsung បាន​ធ្លាក់​ថ្លៃ​អស់ ១,៤៩% និង​ក្រុមហ៊ុន LG បាន​ធ្លាក់​ថ្លៃ​ដល់​ទៅ ៣,០៨%។
ងាក​ទៅ​មើល​ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អូស្ត្រាលី​ ហាក់​ធ្លាក់​ថ្លៃ តិចតួច​ប៉ុណ្ណោះ ក្នុង​ចំនួន ០,០៦%។ យ៉ាងណាមិញ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ថាមពល មាន​សញ្ញាណ​ឡើង​ថ្លៃ​​ល្អ​រហូត​ដល់ ២,២៨% ប៉ុន្តែ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​លក់រាយ និង ទូរគមនាគមន៍​បាន​ធ្លាក់​ថ្លៃ​ច្រើន​ដែរ។
ត្រឡប់​ទៅ​មើល​ការ​ជួញដូរ​​នៅ​លើ​ផ្សារភាគហ៊ុន​ចិន​វិញ ក៏​មាន​សញ្ញាណ​អវិជ្ជមាន​ដែរ​។ ក្នុង​នោះ​ផ្សារភាគហ៊ុន ហុងកុង Hang Seng បាន​ធ្លាក់​ថ្លៃ​អស់ ០,១៦% ខណៈ​ដែល​ផ្សារភាគហ៊ុន​ចិន​ដីគោក ដូច​ជា ផ្សារភាគហ៊ុន​សៀងហៃ​បាន​ធ្លាក់​ថ្លៃ​តិចតួច​ត្រឹម ០,០៣% និង​ផ្សារភាគហ៊ុន Shenzhen បាន​ធ្លាក់​ថ្លៃ​អស់​០,២៧១%។
ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ​បាន​កើត​មាន​ឡើង​សាជាថ្មី​ទៀត​កាល​ពី​យប់មិញ​បន្ទាប់​ពី​រដ្ឋមន្រ្តី​ការបរទេស​របស់​កូរ៉េខាងជើង​បាន​មានប្រសាសន៍​​ថា ប្រធានាធិបតី​អាមេរិក​លោក Donald Trumpបាន​ប្រកាស​សង្គ្រាម​មុន​ប្រឆាំង ទៅ​នឹង​ទីក្រុង​ព្យុងយ៉ាង។ 
រដ្ឋមន្ត្រី​ការបរទេស​លោក រីយ៉ុងហូ  បាន​​​បញ្ជាក់​​ថា សារ​របស់​លោក Trump  គឺ​មាន​ន័យ​ថា កូរ៉េខាងជើង​អាច​កំណត់​គោលដៅ​ និង​បាញ់​ទម្លាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទាំងអស់​របស់​អាមេរិក​ដែល​ហោះ​ចូល​ដែន​​អាកាស​របស់​​ខ្លួន ខណៈ​ដែល​សេតវិមាន​​អាមេរិក​បាន​ឆ្លើយ​តប​ថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​មិន​បាន​ប្រកាស​សង្រ្គាម​​ណា​មួយ​ទៅ​លើ​រដ្ឋ​ដ៏​​ឯកោ​នេះ​ឡើយ​។
អ្នកវិភាគ​បាន​និយាយ​ថា  ការ​ចោទប្រកាន់​របស់​កូរ៉េខាងជើង​ទៅ​លើ​លោកTrump​ ជា​អ្នក​ដែល​បាន​ប្រកាស​​សង្គ្រាម​​មុន​នោះ បាន​ធ្វើ​ឱ្យ​ទីផ្សារ​​សាកលលោក​មាន​ភាព​ចលាចល​ខ្លាំង។ចំណែក​ស្ថានភាព​នយោបាយ​នៅ​ជប៉ុន​ឯណោះ​វិញ លោក​នាយករដ្ឋមន្ត្រី Shinzo Abe បាន​​ថ្លែង​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា លោក​នឹង​រំលាយ​សភា​ជាន់​ទាប​ចោល​​នៅ​ថ្ងៃ​ទី២៨  ខែ​កញ្ញា​នេះ​​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ដែល​នឹង​ត្រូវ​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២២​ ខែតុលា​ខាងមុខ​។
នៅ​ថ្ងៃ​នេះ​អ្នក​ជួញដូរ​ក៏​​ចាប់​អារម្មណ៍​ផង​ដែរ​លើ​ប្រសាសន៍​របស់​ប្រមុខ​​ធនាគារ​កណ្តាល​អាមេរិក​ប្រចាំ​ទីក្រុង​ញីវយ៉ក​គឺ​លោក William Dudley និង​លោក Charles Evans ​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​មក​ពី​ទីក្រុង​ Chicago ។ លោក Dudley ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​​ម្សិលមិញ​ថា  ធនាគារ​កណ្តាល​កំពុង​ស្ថិត​នៅ​លើ​​គន្លង​ផ្លូវ​​ដ៏ យឺតយ៉ាវ​មួយ​ក្នុង​ការ​ដំឡើង​អត្រា​ការប្រាក់ ខណៈ​ដែល​បញ្ហា​ប្រឈមមុខ​​នៅ​ពេល​​បច្ចុប្បន្ន​​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អតិផរណា​។ ចំណែក​លោក លោក Evans បាន​ថ្លែង​យ៉ាង​ប្រុងប្រយ័ត្ន​​បន្ថែម​ទៀត​​​ថា ធនាគារ​កណ្តាល​ត្រូវ​រង់ចាំ​សញ្ញាណ​ល្អ​នៃ​កំណើន​ថ្លៃ​ទំនិញ​ប្រើប្រាស់​ជា​មុន​សិន​មុន​ពេល​សម្រេច​ដំឡើង​អត្រា​ការប្រាក់៕
ប្រភព៖ cnbc
Read More

Support, Resistance and Pivot Point (26-09-2017)

លុយ​យ៉េន​ឡើង​​ថ្លៃ ខណៈ​​ការ​ប្រឈមមុខ​ដាក់គ្នា​នៅ​ឧបទ្វីប​កូរ៉េ​កើន​កម្តៅ​ឡើង​វិញ

10:06 AM 0
ការ​ជួញដូរ​​លុយ​យ៉េន​របស់​ជប៉ុន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ឡើង​ថ្លៃ​នៅ​ព្រឹក​ថ្ងៃ អង្គារ​នេះ ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​បាន​កើន​កម្តៅ​ឡើង​វិញ​​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អាមេរិក​និង​កូរ៉េខាងជើង​។

ព្រឹក​នេះ​ការ​ជួញដូរ​ប្រាក់​ដុល្លារ​បាន​ធ្លាក់​មក​ត្រឹម​តម្លៃ ១១១,៧៦០ យ៉េន​​វិញ ក្នុង​មួយ​ដុល្លារ​បន្ទាប់​ពី​​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១២,៥៣០ យ៉េន​ក្នុង​មួយ​ដុល្លារ​កាល​​ពី​ថ្ងៃ ច័ន្ទ​ម្សិលមិញ។ ចំណែក​ប្រាក់​អឺរ៉ូ​វិញ មាន​ការ​ប្រែប្រួល​តិចតួច​ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១៣២,៤៦០ យ៉េន​ក្នុង​មួយ​អឺរ៉ូ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ អស់​ជាង ១% កាល​ពី​យប់​មិញ។
ការ​ឡើង​ថ្លៃ​នៃ​លុយ​យ៉េន​របស់​ជប៉ុន​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​គឺ​លោក  Ri Yong Ho បាន​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​​ប្រចាំ​ឆ្នាំ​​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ម្សិលមិញ​​ដោយ​ចោទប្រកាន់​ថា លោក​ Donald Trump ប្រធានាធិបតី​អាមេរិក​ជា​អ្នក​ប្រកាស​សង្គ្រាម​​ប្រឆាំង​នឹង​ខ្លួន។ លោក​បាន​បន្ថែម​ថា កូរ៉េខាងជើង​នឹង​ប្រសិទ្ធិ​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​នឹង​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​អាមេរិក​ណា​​ដែល​ហ៊ាន​ហោះ​ចូល​ដែន​ឱកាស​កូរ៉េខាងជើង។
លុយ​ហ្វ្រង់ស្វីស​ដែល​ជា​រឿយៗ​​បាន​ឡើង​ថ្លៃ​ដូច​លុយ​យ៉េន​​ដែរ​នៅ​ពេល​ដែល​មាន​ភាព​តានតឹង​ភូមិសាស្រ្ត​នយោបាយ​នោះ បាន​ត្រូវ​ជួញដូរ​ក្នុង​តម្លៃ ០,៩៦៦៣ ហ្រ្វង់​ក្នុង​មួយ​ដុល្លារ បន្ទាប់​​ពី​បាន​ហក់​ឡើង​ថ្លៃ​បាន ០,៣% កាល​ពី​យប់មិញ។
ចំពោះ​សម្ពាធ​ប្រាក់​អឺរ៉ូ​គឺ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​​ប្រមុខ​ធនាគារ​កណ្តាល​របស់​ខ្លួន​គឺ​លោក Mario Draghi បាន​​លើក​ឡើង​​ពី​ភាព​ប្រែប្រួល​រូបិយប័ណ្ណ​​ក្នុង​តំបន់​ដែល​ជា​ប្រភព​​មួយ​បង្ហាញ​ពី​​ភាព​មិន​ច្បាស់លាស់​​របស់​ស្ថាប័ន​នេះ ក្នុង​ការ​​​ទាមទារ​ឱ្យ​មាន​ការ​ឃ្លាំមើល​។ លោក​បាន​អះអាង​​ទៀត​ថា  ការ​​កែលំអ​បន្ថែម​របស់​ ECB  នៅ​តែ​ត្រូវការ​ជា​ចាំបាច់ ពី​ព្រោះ​ការ​ផ្លាស់​ប្តូរ​ឆាប់រហ័ស​អាច​ជួយ​ដោះស្រាយ​ការងារ​របស់​ខ្លួន។
ងាក​ទៅ​មើល​ការ​ជួញដូរ​ប្រាក់​ដុល្លារ​នូវែលហ្សេឡង់​វិញ បាន​បន្ត​ធ្លាក់​ថ្លៃ​ទៀត​ពី​ថ្ងៃ​ម្សិលមិញ និង​បាន​ធ្លាក់​ថ្លៃ​អស់ ០,១៥% នៅ​ថ្ងៃ​នេះ ហើយ​ត្រូវ​​បាន​ជួញដូរ​ក្នុង​តម្លៃ ០,៧២៥៦ ដុល្លារ​។ កាល​ពី​យប់មិញ​វា​បាន​ធ្លាក់​ថ្លៃ​អស់ ១% បន្ទាប់​ពី​នាយករដ្ឋមន្ត្រី របស់​ខ្លួន​​ឈ្នះ​ឆ្នោត​ជា​ថ្មី​កាល​ពី​ថ្ងៃ​សៅ​កន្លង​ទៅ ប៉ុន្តែ​មិន​​ទទួល​បាន​​កៅអី​​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​នោះ​ឡើយ ដែល​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​​អាច​ប្រឈម​មុខ​ទៅ​នឹង​ភាព​តានតឹង​នយោបាយ​​ក្នុង​ប្រទេស​នេះ​នៅ​ពេល​ខាងមុខ៕
ប្រភព៖ cnbc
Read More

Monday, September 18, 2017

Technical Analysis Mon, Sep 18, 2017

3:22 PM 0
Dear Customers,
Daily Technical Analysis Mon, Sep 18, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
#EUR/USD Intraday: the upside prevails.
Pivot: 1.1920
Most Likely Scenario: long positions above 1.1920 with targets at 1.1960 & 1.1990 in extension.
Alternative scenario: below 1.1920 look for further downside with 1.1900 & 1.1865 as targets.
Comment: the RSI is mixed to bullish.
#GBP/USD Intraday: the RSI is mixed to bullish.
Pivot: 1.3500
Most Likely Scenario: long positions above 1.3500 with targets at 1.3620 & 1.3705 in extension.
Alternative scenario: below 1.3500 look for further downside with 1.3440 & 1.3380 as targets.
Comment: the RSI is mixed to bullish.
#USD/JPY Intraday: the RSI is mixed to bullish.
Pivot: 110.60
Most Likely Scenario: long positions above 110.60 with targets at 111.30 & 111.70 in extension.
Alternative scenario: below 110.60 look for further downside with 110.30 & 109.85 as targets.
Comment: the RSI is mixed to bullish.
#AUD/USD Intraday: the RSI shows upside momentum.
Pivot: 0.8005
Most Likely Scenario: long positions above 0.8005 with targets at 0.8045 & 0.8060 in extension.
Alternative scenario: below 0.8005 look for further downside with 0.7990 & 0.7970 as targets.
Comment: the RSI shows upside momentum.
#Gold spot Intraday: the RSI is below its neutrality area at 50%
Pivot: 1324.00
Most Likely Scenario: short positions below 1324.00 with targets at 1311.00 & 1308.00 in extension.
Alternative scenario: above 1324.00 look for further upside with 1331.00 & 1335.00 as targets.
Comment: the RSI is below its neutrality area at 50%




Read More

Support; Resistance and Pivot Point (18-09-2017)

Friday, September 15, 2017

Support; Resistance and Pivot Point (15-09-2017)

Technical Analysis Fri, Sep 15, 2017

3:45 PM 0
Dear Customers,
Daily Technical Analysis Fri, Sep 15, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
#EUR/USD Intraday: key resistance at 1.1930.
Pivot: 1.1930
Most Likely Scenario: short positions below 1.1930 with targets at 1.1890 & 1.1865 in extension.
Alternative scenario: above 1.1930 look for further upside with 1.1955 & 1.1990 as targets.
Comment: the upward potential is likely to be limited by the resistance at 1.1930.
#GBP/USD Intraday: the RSI is bullish and calls for further advance.
Pivot: 1.3305
Most Likely Scenario: long positions above 1.3305 with targets at 1.3450 & 1.3490 in extension.
Alternative scenario: below 1.3305 look for further downside with 1.3250 & 1.3190 as targets.
Comment: the RSI is bullish and calls for further advance.
#USD/JPY Intraday: the RSI is mixed and calls for caution.
Pivot: 110.45
Most Likely Scenario: short positions below 110.45 with targets at 109.85 & 109.50 in extension.
Alternative scenario: above 110.45 look for further upside with 110.80 & 111.05 as targets.
Comment: the RSI is mixed and calls for caution.
#AUD/USD Intraday: as long as the resistance at 0.8015 is not surpassed, the risk of the break below 0.7980 remains high.
Pivot: 0.8015
Most Likely Scenario: short positions below 0.8015 with targets at 0.7980 & 0.7955 in extension.
Alternative scenario: above 0.8015 look for further upside with 0.8045 & 0.8060 as targets.
Comment: as long as the resistance at 0.8015 is not surpassed, the risk of the break below 0.7980 remains high.
#Gold spot Intraday: the RSI is mixed with a bullish bias.
Pivot: 1324.00
Most Likely Scenario: long positions above 1324.00 with targets at 1340.00 & 1344.00 in extension.
Alternative scenario: below 1324.00 look for further downside with 1315.00 & 1308.00 as targets.
Comment: the RSI is mixed with a bullish bias.







Read More

ការ​សាកល្បង​បាញ់មីស៊ីល​ជា​ថ្មី​របស់​កូរ៉េខាងជើង​​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​រង​សម្ពាធ

3:41 PM 0
ស្ថានភាព​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​​ព្រឹក​នេះ​បាន​ធ្លាក់​ថ្លៃ​​បន្ទាប់​ពី​មាន​ព័ត៌មាន​នៃ​ការ​បាញ់​មីស៊ីល​ជា​ថ្មី​ទៀត​របស់​កូរ៉េខាងជើង​​ហោះ​រំលង​ទឹកដី​ជប៉ុន​ ធ្លាក់​ចូល​ក្នុង​ដែន​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

សន្ទស្សន៍​​ជួញដូរ​នៅ​លើ​ទីផ្សារភាគហ៊ុន​កូរ៉េខាងត្បូង​ ​Kospiដែល​ស្ថិត​នៅ​ជាប់​នឹង​របង​កូរ៉េខាងជើង  បាន​​ទទួល​រង​សម្ពាធ​ភ្លាមៗ​នៅ​ពេល​មាន​ដំណឹង​​​នៃ​ការ​បាញ់មីស៊ីល​ជា​ថ្មី​របស់​ទីក្រុង​ព្យុងយ៉ាង ពោល​គឺ​វា​បាន​ធ្លាក់​ថ្លៃ​អស់​០,៣៦%។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ភាគហ៊ុន​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ក្រុមហ៊ុន​រថយន្ត​ធំៗ​នៅ​ក្នុង​ប្រទេស​នេះ​បាន​ធ្លាក់​ថ្លៃ​​ព្រោងព្រាត បន្ទាប់​​ពី​បាន​ជួញដូរ​ឡើង​ថ្លៃ កាល​ពី​ថ្ងៃ​ម្សិលមិញ។
ចំណែក​​សន្ទស្សន៍​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អូស្ត្រាលី S&P/ASX 200 ឯណោះ​វិញ បាន​ធ្លាក់​ថ្លៃ​ដែរ​​ក្នុង​ចំនួន ០,៦២% ដោយ​ក្នុង​នោះ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​រ៉ែ​បាន​ធ្លាក់​ថ្លៃ​ខ្ពស់​ដល់​ទៅ ១,៧%។ ក្រៅ​ពី​នោះ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធនាគារ និង​ក្រុមហ៊ុន​លក់រាយ​ផ្សេងៗ​ទៀត​ក៏​ស្ថិត​នៅ​ក្នុង​សញ្ញាណ​ជួញដូរ​អវិជ្ជមាន​ដែរ។ ក៏ប៉ុន្តែ​សន្ទស្សន៍​​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​​ជប៉ុន ​Nikkei 225 ​​បាន​ឡើង​ថ្លៃ ០, ១៥% ​ទៅ​វិញ។
ត្រឡប់​មក​មើល​សន្ទស្សន៍​ជួញដូរ​ផ្សារ​ភាគហ៊ុន​ចិន​វិញ គឺ​ត្រូវ​បាន​​ជួញដូរ​ក្នុង​សញ្ញាណ​អវិជ្ជមាន​ទាំងអស់។ ក្នុង​នោះ​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ ហុងកុង Hang Seng បាន​ធ្លាក់​ថ្លៃ​អស់ ០,៧% ខណៈ​ដែល​​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​​ចិន​ដីគោក សៀងហៃ បាន​​ធ្លាក់​ថ្លៃ​អស់ ០,៣៦% និង ផ្សារភាគហ៊ុន​ Shenzhen បាន​ធ្លាក់​ថ្លៃ បន្តិច​បន្តួច​ប៉ុណ្ណោះ​ត្រឹម ០,០២៦%។ 
នៅ​អាមេរិក​វិញ ផ្សារភាគហ៊ុន​របស់​ខ្លួន​​បាន​បិទ​បញ្ចប់​ការ​ជួញដូរ​ក្នុង​តម្លៃ​ឡើង​ថ្លៃ កាល​ពី​យប់មិញ ពោល​គឺ​​​ផ្សារភាគហ៊ុន Dow Jones ​បាន​ឡើង​ថ្លៃ ០,២% ឬ ស្មើ​នឹង ៤៥,៣ ចំណុច។ ក៏ប៉ុន្តែ ​ផ្សារភាគហ៊ុន Nasdaq​បាន​ធ្លាក់​ថ្លៃ​អស់ ០,៤៨%។
ទោះបី​ជា​បែប​នេះ​ក្តី ​អ្នក​ជួញដូរ​កំពុង​រីករាយ​ទៅ​នឹង​ទិន្នន័យ​ថ្លៃ​ទំនិញ​ប្រើប្រាស់​នៅ​អាមេរិក​ដែល​បាន​បង្ហាញ​ថា វា​មាន​កំណើន​ខ្ពស់​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ខែ​សីហា​កន្លង​ទៅ​នេះ ពោល​គឺ​​មាន​កំណើន ០,៤%។ ចំនួន​នេះ​ខ្ពស់​ជាង​ការ​ព្យាករណ៍​ធ្វើ​ឡើង​ដោយ​សារព័ត៌មាន Reuters ​ដែល​ថា វា​​អាច​មាន​កំណើន​ក្នុង​អត្រា​ត្រឹមតែ ០,៣% ប៉ុណ្ណោះ។ សុទិដ្ឋិនិយម​នៃ​របាយការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​ព្យាករណ៍​ថា ធនាគារ​កណ្តាល​អាមេរិក​ទំនង​អាច​ដំឡើង​អត្រា​ការប្រាក់​ជា​ថ្មី​នៅ​​ខែ​ធ្នូ​​ចុង​ឆ្នាំ​ខាងមុខ។
ត្រឡប់​ទៅ​មើល​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​វិញ យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters  បាន​ឲ្យ​ដឹង​ថា មីស៊ីល​មិន​ស្គាល់​អត្តសញ្ញាណ​​មួយ​បាន​ហោះ​រំលង​ទឹកដី​ជប៉ុន​មុន​ពេល​វា​ធ្លាក់​ចូល​ទៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​នៅ​ចម្ងាយ​ប្រមាណ ២ ០០០ គីឡូម៉ែត្រ​ភាគ​ខាងកើត​កោះ ហុកកៃដូ។ ជា​ការ​ឆ្លើយតប បន្ទាប់​ពី​​មាន​ការ​​បាញ់​​​មីស៊ីល​​របស់​កូរ៉េខាងជើង​ខាងលើ​នេះ កូរ៉េខាងត្បូង​ឯណេះ​វិញ​ក៏​បាន​​បាញ់​មីស៊ីល​របស់​ខ្លួន​​ភ្លាមៗ​ផង​ដែរ​​​​​ចូល​ទៅ​ក្នុង​សមុទ្រ​ជាប់​ព្រំដែន​កូរ៉េ​ខាងជើង​​៕
ប្រភព៖ cnbc
Read More

មាស​ឡើង​ថ្លៃ​វិញ ខណៈ​ដែល​ប្រាក់​ដុល្លារកំពុង​​រង​សម្ពាធ​ពី​ការ​បាញ់​មីស៊ីល​ជា​ថ្មី​របស់​កូរ៉េខាងជើង

3:39 PM 0
ទីផ្សារ​ជួញដូរ​មាស​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​ឡើង​ថ្លៃ​វិញ​ ងាក​ចេញ​ពី​តម្លៃ​ជួញដូរ​ទាប​បំផុត​មិន​ធ្លាប់​មាន​នៅ ក្នុង​រយៈពេល​២​សប្តាហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​កូរ៉េខាងជើង​បាន​សាកល្បង​បាញ់​មីស៊ីល​ជា​ថ្មី​ទៀត ហោះ​រំលង​ទឹកដី​ជប៉ុន​ទៅ​ធ្លាក់​ចូល​ក្នុង​ដែន​សមុទ្រ​ប៉ាស៊ីហ្វិក។

ទីផ្សារ​ជួញដូរ​មាស​តាម​ស្បត (Spot Gold) បាន​ឡើង​ថ្លៃ ០,៣% ត្រូវ​បាន​ជួញដូរ​ក្នុង​​តម្លៃ ១ ៣៣៣,០៦ ដុល្លារ​ក្នុង​មួយ​អោន នៅ​ម៉ោង ៨:០០ ព្រឹក​កន្លង​ទៅ។ តម្លៃ​នេះ​ខ្ពស់​ជាង​តម្លៃ​ជួញដូរ​ធ្លាក់​ថ្លៃ​ដល់​តម្លៃ ១ ៣១៥,៧១ ដុល្លារ​ក្នុង​មួយ​អោន​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដែល​ជា​ការ​ធ្លាក់​ថ្លៃ​មក​ដល់​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ៣១ ខែ​សីហា​មក។
ចំណែក ទីផ្សារ​មាស​របស់​អាមេរិក​វិញ បាន​ឡើង​ថ្លៃ ០,៦% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ៣៣៧,៤០ ដុល្លារ​ក្នុង​មួយ​អោន។ ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​មាស​បាន​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ទីផ្សារ​ប្រាក់​ដុល្លារ​កំពុង​ធ្លាក់​ចុះ និង ការ​ឡើង​ថ្លៃ​របស់​លុយ​យ៉េន​របស់​ជប៉ុន និង លុយ​ហ្រ្វង់ស្វីស​របស់​ស្វីស ជុំវិញ​​ការ​សាកល្បង​ជា​ថ្មី​នៃ​ការ​បាញ់​មីស៊ីល​របស់​ទីក្រុង​ព្យុងយ៉ាង​។
បើ​យោង​តាម​មន្រ្តី​ជាន់ខ្ពស់​របស់​ជប៉ុន និង​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ មីស៊ីល​មួយ​គ្រាប់​របស់​កូរ៉េខាងជើង​បាន​ហោះ​រំលង​ទឹកដី​ជប៉ុន​នៅ​ភាគ​ខាងជើង​ដែន​កោះ Hokkaido ​ហើយ​បាន​បន្ត​ទៅ​ធ្លាក់​​នៅ​ដែន​សមុទ្រ​ប៉ាស៊ីហ្វិក​។ ការ​​បាញ់មីស៊ីល​ជា​ថ្មី​នេះ​បាន​ធ្វើ​ឡើង​​ត្រឹម​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ​បន្ទាប់​ពី​រដ្ឋាភិបាល​ដ៏​ឯកោ​មួយ​នេះ​​បាន​ធ្វើ​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ម្តង​រួច​មក​ហើយ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។
ងាក​ទៅ​មើល​​ថ្លៃ​ទំនិញ​ប្រើប្រាស់​របស់​អាមេរិក​វិញ​បាន​បង្ហាញ​ថា វា​​មាន​កំណើន​នៅ​ក្នុង​ខែ​សីហា​នេះ​ ដោយ​មាន​ការ​ជ្រោមជ្រែង​យ៉ាង​សំខាន់​ពី​ការ​ឡើង​ថ្លៃ​នៃ​ទីផ្សារ​ប្រេងឆៅ និង លំនៅឋាន។ លទ្ធផល​នេះ​ជា​សញ្ញាណ​មួយ​នៃ​ការ​កើន​ឡើង​នៃ​កំណើន​អតិផរណា ដែល​​នាំ​ឲ្យ​មាន​ការ​ព្យាករណ៍​ទុក​ជា​មុន​ថា ធនាគារ​កណ្តាល​អាច​កែ​ប្រែចិត្ត​ដំឡើង​អត្រា​ការប្រាក់​ជា​ថ្មី​ម្តង​ទៀត​នៅ​ចុង​ឆ្នាំ​នេះ។
ជុំវិញ​ស្ថានភាព​ដ៏​តឹងតែង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​នៅ​ពេល​កន្លង​មក លោក​ប្រធានាធិបតី​អាមេរិក ​Donald Trump ​នឹង​​ពាំនាំ​សារ​ដ៏​សំខាន់​​របស់​លោក​​ក្នុង​នាម​ជា​មហាអំណាច​ពិភពលោក​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​នៅ​សប្តាហ៍​ក្រោយ​​នេះ​ និង​ស្វែងរក​ការ​គាំទ្រ​ចំពោះ​វិធានការ​ដ៏​តានតឹង​ប្រឆាំង​​ទៅ​នឹង​កូរ៉េខាងជើង​បើ​ទោះ​បី​ជា​​លោក​មាន​​ការ​សង្ស័យ​​ទៅ​លើ​បណ្តា​ប្រទេស​​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​ទាំង ១៩៣ របស់​ UN ក៏ដោយ។
ត្រឡប់​ទៅ​មើល​​ប្រទេស​​អង់គ្លេស​វិញ ធនាគារ​កណ្តាល​របស់​ខ្លួន​បាន​និយាយ​ថា ការ​ដំឡើង​អត្រា​ការប្រាក់​ទំនង​ជា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ ប្រសិន​បើ​សុខភាព​សេដ្ឋកិច្ច និង តម្លៃ​ទំនិញ​ប្រើប្រាស់​នៅ​លើ​ទីផ្សារ​បន្ត​មាន​កំណើន​ទៅ​មុខ​ទៀត។ ប្រសិន​បើ​ស្ថាប័ន​នេះ​​អាច​ដំឡើង​អត្រា​ការប្រាក់​មែន​នោះ នេះ​ចាត់ទុក​​ថា ជា​លើក​ដំបូង​ហើយ​ដែល​ខ្លួន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​​បន្ទាប់​ពី​ខ្លួន​​បាន​ខកខាន​អស់​រយៈពេល​មួយ​ទសវត្ស​កន្លង​ទៅ​នេះ។
ធនាគារ​កណ្តាល​អឺរ៉ុប​វិញ​ក៏​បាន​បញ្ជាក់​ផង​ដែរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​​ថា សកម្មភាព​កាត់​បន្ថយ​ទិញ​ចូល​មូលបត្រ​បំណុល​របស់​ខ្លួន​នឹង​អាច​​ចាប់​ផ្តើម​​ក្នុង​ពេល​ឆាប់ៗ​​ខាងមុខ។ ការ​លើក​ឡើង​នេះ​បាន​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ចាយ​បា្រក់​អឺរ៉ូ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​វិញ គួបផ្សំ​​ទៅ​នឹង​កំណើន​​អតិផរណា​​ស្ទុះ​ឡើង​នៅ​ក្នុង​រយៈពេល​​១ឆ្នាំ​ចុងក្រោយ​នេះ។
រីឯ​ស្ថានភាព​សេដ្ឋកិច្ច​របស់​មហាយក្ស​ចិន​ឯណេះវិញ ទិន្នន័យ​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​បង្ហាញ​នូវ​ការ​ខកចិត្ត​មួយ​ដល់​អ្នក​វិនិយោគ។ ការ​ខកចិត្ត​ដោយសារ​តែ​វិស័យ​វិនិយោគទុន​របស់​ខ្លួន​បាន​​កើន​ឡើង​ក្នុង​អត្រា​មួយ​ដ៏​យឺត​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ជិត ១៨​ឆ្នាំ​កន្លង​មក​នេះ ដែល​នាំ​ឲ្យ​មាន​ការ​ព្យាករណ៍​ទុក​ជា​មុន​ថា សុខភាព​សេដ្ឋកិច្ច​របស់​មហាអំណាច​ទី២​ក្នុង​លោក​មួយ​នេះ​នឹង​បាត់បង់​កំណើន ខណៈ​ដែល​កំណើន​ប្រាក់​កម្ចី​មាន​ការ​កើន​ឡើង​កាន់តែ​ខ្ពស់៕
ប្រភព៖ cnbc
Read More

លុយ​យ៉េន និង ហ្រ្វង់ស្វីស​ឡើង​ថ្លៃ​ភ្លាម​ក្រោយ​កូរ៉េខាងជើង​បាញ់មីស៊ីល​ជា​ថ្មី​នៅ​ព្រឹក​នេះ

3:37 PM 0
ការ​ជួញដូរ​ប្រាក់​យ៉េន​របស់​ជប៉ុន និង ហ្រ្វង់ស្វីស​របស់​ស្វីស​បាន​ហក់​ឡើង​ថ្លៃ​ភ្លាមៗ​​បន្ទាប់​​ពី​មាន​ដំណឹង​ថា កូរ៉េខាងជើង​បាន​សាកល្បង​បាញ់​មីស៊ីល​ជា​ថ្មី​ទៀត​នៅ​ព្រឹក​​ថ្ងៃ​សុក្រ​នេះ​​ ដោយ​បាន​ហោះ​រំលង​ទឹកដី​ជប៉ុន​​​ទៅ​ធ្លាក់​នៅ​ក្នុង​ដែន​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ទីផ្សារ​ប្រាក់​ដុល្លារ​ដែល​ទើប​នឹង​មាន​សង្ឃឹម​រើបៗ​​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នៅ​​សប្តាហ៍​នេះ បែរ​ជា​​ធ្លាក់​ថ្លៃ​វិញ​ភ្លាមៗ​ ហើយ​ត្រូវ​បាន​​ជួញដូរ​ក្នុង​តម្លៃ ១០៩,៥៥ យ៉េន​ក្នុង​មួយ​ដុល្លារ។ តម្លៃ​នេះ​ទាប​ជាង​តម្លៃ​ជួញដូរ​កាល​ពី ថ្ងៃ​ម្សិលមិញ ដែល​វា​បាន​ហក់​ឡើង​ដល់​តម្លៃ ១១០,០៥ យ៉េន​ក្នុង​មួយ​ដុល្លារ​​នៅ​លើ​ទីផ្សារ​អាមេរិក។
ការ​ជួញដូរ​ប្រាក់​ដុល្លារ​​ក៏​ធ្លាក់​ថ្លៃ​ផង​ដែរ​បើ​ធៀប​ទៅ​នឹង​លុយ​ហ្រ្វង់ស្វីស​របស់​ស្វីស ពោល​គឺ​បាន​ធ្លាក់​ថ្លៃ​អស់​០,២% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ​ ០,៩៦២១ ហ្វ្រង់ស្វីស​ក្នុង​មួយ​ដុល្លារ។
ជា​ទូទៅ​លុយ​យ៉េន និង ហ្វ្រង់ស្វីស​ឡើង​ថ្លៃ​នៅ​ពេល​ដែល​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​មិន​អំណោយផង​តួយ៉ាង​ដូច​ជា​ការ​សាកល្បង​បាញ់មីស៊ីល​​របស់​កូរ៉េខាងជើង​ជា​ដើម។ នេះ​ក៏​ដោយសារ​តែ​រូបិយប័ណ្ណ​ទាំង​នេះ​ត្រូវ​បាន​ជ្រើស​​​ទុក​ជួញដូរ​​ត​ទាល់​ទៅ​នឹង​ស្ថានភាព​ខាតបង់​​​​ ខណៈ​ជប៉ុន​គឺ​ជា​ម្ចាស់​បំណុល​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក។
សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ មីស៊ីល​មួយ​គ្រាប់​របស់​កូរ៉េខាងជើង​បាន​ហោះ​រំលង​ទឹកដី​ជប៉ុន​នៅ​ភាគ​ខាងជើង​ដែន​កោះ Hokkaido ​ហើយ​បាន​បន្ត​ទៅ​ធ្លាក់​​នៅ​ដែន​សមុទ្រ​ប៉ាស៊ីហ្វិក​។ នេះ​បើ​យោង​តាម​​សេចក្តី​រាយការណ៍​របស់​មន្រ្តី​ជាន់ខ្ពស់​របស់​ជប៉ុន និង​កូរ៉េខាងត្បូង ពោល​គឺ​ត្រឹម​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ​បន្ទាប់​ពី​ខ្លួន​បាន​ធ្វើ​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ម្តង​រួច​មក​ហើយ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ៕
ប្រភព៖ cnbc
Read More

Thursday, September 14, 2017

Technical Analysis Thu, Sep 14, 2017

2:17 PM 0
Dear Customers,
Daily Technical Analysis Thu, Sep 14, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
#EUR/USD Intraday: the downside prevails.
Pivot: 1.1930
Most Likely Scenario: short positions below 1.1930 with targets at 1.1835 & 1.1800 in extension.
Alternative scenario: above 1.1930 look for further upside with 1.1955 & 1.1990 as targets.
Comment: the RSI is mixed to bearish.
#GBP/USD Intraday: the RSI shows downside momentum.
Pivot: 1.3250
Most Likely Scenario: short positions below 1.3250 with targets at 1.3180 & 1.3150 in extension.
Alternative scenario: above 1.3250 look for further upside with 1.3280 & 1.3330 as targets.
Comment: the RSI shows downside momentum.
#USD/JPY Intraday: the RSI is mixed to bullish.
Pivot: 109.90
Most Likely Scenario: long positions above 109.90 with targets at 110.90 & 111.30 in extension.
Alternative scenario: below 109.90 look for further downside with 109.25 & 108.70 as targets.
Comment: the RSI is mixed to bullish.
#AUD/USD Intraday: the RSI shows upside momentum.
Pivot: 0.7970
Most Likely Scenario: long positions above 0.7970 with targets at 0.8045 & 0.8060 in extension.
Alternative scenario: below 0.7970 look for further downside with 0.7940 & 0.7915 as targets.
Comment: the RSI shows upside momentum.
#Gold spot Intraday: technically the RSI is below its neutrality area at 50.
Pivot: 1329.00
Most Likely Scenario: short positions below 1329.00 with targets at 1316.00 & 1308.00 in extension.
Alternative scenario: above 1329.00 look for further upside with 1334.50 & 1340.00 as targets.
Comment: technically the RSI is below its neutrality area at 50.




Read More

Post Top Ad